សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ចុះឈ្មោះ​ឥឡូវ​នេះ​នឹង​ទទួល​បាន​ការចូលរួម​សិក្ខាសាលា​ពី​ក្រុមហ៊ុន Apple ដោយ​ឥតគិតថ្លៃ

ឃុន ហ្លួង 7 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ដើម្បី​អបអរសាទរ​ប្រចាំឆ្នាំ​របស់ Computer Science Education Week Apple បាន​បើក​សិក្ខាសាលា​មួយ​ចូលរួម​ដោយ​ឥតគិតថ្លៃ​នៅ​ដើម​ខែ​ធ្នូ ចាប់ពី​ថ្ងៃ​ទី ៥-១១ នៅ​គ្រប់​ហាង​លក់រាយ​របស់​ក្រុមហ៊ុន Apple ដែល​មាន​ ៤៨៧ ប្រទេស​នៅ​ទូទាំង​ពិភពលោក។

នេះ​ជា​គំនិត​ផ្តួចផ្តើម​ទូទាំង​ពិភពលោក ធ្វើឡើង​ជារៀងរាល់​ឆ្នាំ ដើម្បី​កំណត់​គោលដៅ​នៅក្នុង​ការបង្រៀន​គោលការណ៍​គ្រឹះ​នៃ​ការសរសេរ​កម្មវិធី​កុំព្យូទ័រ។ ព្រឹត្តិការណ៍​ទាំងនេះ​មាន​គោលបំណង​បង្រៀន​ការសរសេរ​កូដ​ក្នុង​រយៈពេល ១ម៉ោង។

ចាប់តាំង​ពី​ឆ្នាំ ២០១៣មក ក្រុមហ៊ុន Apple បាន​បើក Hour of Code ជារៀងរាល់​ឆ្នាំ។ ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន​កំពុង​បង្កើន​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ឱ្យ​កាន់តែ​ច្រើនឡើង។ Apple នឹង​ណែនាំ​ពី​ភាសា​សរសេរ​កម្មវិធី​កូដ Swift ជា​កូដ​ថ្មីបំផុត​ដែល​នឹង​ត្រូវ​បង្ហាញ​ក្នុង​សិក្ខាសាលា​នេះ។ Swift ជា​កម្មវិធី​របស់ iPad បាន​ជួយ​បង្រៀន​ពី​របៀប​អភិវឌ្ឍ​ភាសា​សរសេរ​កូដ​ផ្ទាល់ខ្លួន ដោយ​ប្រើប្រាស់​ជាមួយ​កម្មវិធី Swift។

លោកស្រី Angela Ahrendts អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Apple បាន​និយាយ​ថា «Hour of Code ជា​តំណាង​ឱ្យ​ទស្សនៈ​របស់​របស់​ក្រុមហ៊ុន Apple ដែល​ជា​កន្លែង​សម្រាប់​សហការណ៍​ដើម្បី​ប្រមូល​ការរៀន ដោយ​មាន​ការកម្សាន្ត​មក​ជាមួយ»។ "យើង​មាន​មោទនភាព​នឹង​ណែនាំ​កម្មវិធី Swift Playgrounds ចូល​ទៅក្នុង​សិក្ខាសាលា និង​មាន​កិត្តិយស​ខ្លាំងណាស់​ដែល​ផ្នែក​ខាងភាគី Code.org ចូលរួម​ផ្តួចផ្តើម។

អ្នក​អាច​ចុះឈ្មោះ​ដោយ​ឥតគិតថ្លៃ​ដើម្បី​ចូលរួម​សិក្ខាសាលា ដោយ​ស្វែងរក​ហាង​មួយ​នៅ​ក្បែរៗ​ផ្ទះ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...