សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

កាំជ្រួច​មីស៊ីល​ថ្មី​របស់​រុស្សី​អាច​បំបែក​របាំង​ការពារ​របស់​អាមេរិក​បាន

យិន ប៊ុនថេង 6 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី​ប្រទេស​រុស្សី​លោក Dmitry Rogozin បាន​បង្ហាញ​ឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ការអភិវឌ្ឍ​ថ្មី​នៃ​កាំជ្រួច​មីស៊ីល​របស់​ប្រទេស​រុស្សី​អាច​បំបែក​របាំង​ការពារ​មីស៊ីល​របស់​អាមេរិក​បាន។

នៅក្នុង​កម្មវិធី​ទូរទស្សន៍ Rossiya-1 លោក Rogozin បាន​បង្ហាញ​ថា នៅក្នុង​របកគំហើញ​បច្ចេកវិទ្យា​នុយក្លេអ៊ែ​នេះ មាន​មីស៊ីល​ជាច្រើន​ដែល​ត្រូវ​យក​មក​បង្ហាញ ក្នុង​នោះ​រួមមាន​ទាំង​កាំជ្រួច​មីស៊ីល​បុរាណ​សម័យ​សូវៀត Voyevoda ហើយ​ឥឡូវ​នេះ​រុស្សី​ក៏​កំពុង​អភិវឌ្ឍ​មីស៊ីល​ថ្មី​ផងដែរ។ ប្រព័ន្ធ​ការពារ​របស់​សហរដ្ឋអាមេរិក​មិនមែន​ជា​ការគម្រាមកំហែង​ដល់​ប្រទេស​រុស្សីឡើយ ។

លោក Rogozin ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ឧទ្ធម្ភាគចក្រ​របស់​រុស្ស៉ី​មាន​ល្បឿន​លឿន​មិន​ចាញ់​អាមេរិក​ឡើយ។ ការអភិវឌ្ឍ​ថ្មី​នៃ​ឧទ្ធម្ភាគចក្រ​របស់​រុស្សី​បាន​ឈាន​ដល់​ល្បឿន ៤០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​អំឡុងពេល​ធ្វើ​តេស្ត​កាលពី​ឆ្នាំ​មុន ហើយ​ការផលិត​ឧទ្ធម្ភាគចក្រ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ២០១៨ ។

លើស​ពី​នេះ​ទៀត រថក្រោះ​ជំនាន់​ថ្មី​របស់​រុស្សី​អាច​បញ្ជា​បាន​ដោយ​គ្មាន​មនុស្ស​បើក និង​មាន​ប្រព័ន្ធ​ឌីជីថល​ដែល​រុស្ស៉ី​ប្រើប្រាស់​វា​សម្រាប់​តំបន់​ដាច់ស្រយាល ៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 7 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...