សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Nokia 3310 ម៉ូដែល​ថ្មី​ស្អាត​ជាងមុន​ត្រលប់​មកវិញ​ហើយ ចង់​ទិញ​អត់?

វិសាល 5 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Nokia បាន​បង្ហាញ​ពី​ក្តីរំពឹងទុក​យ៉ាងខ្លាំង​ចំពោះ ទូរស័ព្ទ Nokia 3310 ថ្មី​របស់​ខ្លួន ដែល​ជា​កំណែ​ទម្រង់​ពី​ម៉ូដែល​មួយ​ដែល​ធ្លាប់​ទទួល​បាន​ភាពជោគជ័យ​ខ្លាំងបំផុត ។

Nokia 3310 បាន​ចេញ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ ២០០០ ហើយ​រយៈពេល ៥ ឆ្នាំ​ក្រោយមក​ត្រូវបាន​ផ្អាក ហើយ​ក៏​ត្រូវបាន​គេទទួល​ស្គាល់​ថា​ជា​ទូរស័ព្ទ​កាន់ថ្ម​បាន​យូរ ធន់​នឹង​ការធ្លាក់ មាន​ហ្គេម​ពស់​ដ៏ពេញនិយម ហើយ​ម៉ូដែល​នេះ​ត្រូវបាន​ផលិត​ចំនួន ១២៦ លាន​គ្រឿង ។

Nokia 3310 កំណែ​ទម្រង់​ថ្មី​ក្នុង​តម្លៃ ៤៩ € ស្មើនឹង ៥១.៧៨ $ និង​ត្រូវបាន​ដាក់​លក់​នៅ​ចុង​ឆ្នាំ​នេះ នឹង​មាន​ថ្ម​អាច Stand by បាន​រយៈពេល​មួយ​ខែ បើ​ប្រៀបធៀប​ជាមួយ​ម៉ូដែល​ចាស់​ដែល​កាន់ថ្ម​បាន​ចំនួន​តែ ១១ ថ្ងៃ ។

Stand by ម៉ូត​មាន​ន័យ​ថា ទូរស័ព្ទ​មាន​ថាមពល​ថ្ម​ពេញ ហើយ​អាច​ទុក​និយាយ និង​ផ្ញើសារ ។

Nokia 3310 ម៉ូដែល​ថ្មី​ស្អាត​ជាងមុន​ត្រលប់​មកវិញ​ហើយ ចង់​ទិញ​អត់?

Nokia 3310 ម៉ូដែល​ថ្មី​នេះ​បើ​យើង Call និយាយ​វិញ​អាច​បាន​រហូត​ដល់ ២២ ម៉ោង​បាន​យូរជាង​ម៉ូដែល​ចាស់​រហូតដល់​ទៅ ១០ ដង និង​សម្រាប់​អ្នក​ដែល​ជា Fan របស់​ហ្គេម​ពស់​វិញ វា​នឹង​មាន​ហ្គេម​ពស់​ដូច​មុន។

តែ​សម្រាប់​ការប្រើប្រាស់​អ៊ីនធឺណែត​វិញ ម៉ូដែល​ថ្មី​នេះ​គ្មាន wifi នោះ​ទេ គឺ​មាន​តែ​អ៊ីនធឺណែត ២.៥ G ក្នុង​ស៊ីមកាត​តែប៉ុណ្ណោះ ។

HMD Global ជា​ម្ចាស់​យីហោ Nokia បាន​និយាយ​ថា ម៉ូដែល​ថ្មី​នេះ​ផ្តោត​ទៅលើ​អ្នក​ដែល​កំពុង​ស្វែងរក​ទូរស័ព្ទ​និយាយ​យូរ​មិន​ក្តៅ ទុក​សម្រាប់​តែ Call និង​ផ្ញើសារ ។

Nokia 3310 ម៉ូដែល​ថ្មី​នេះ​មាន​ពណ៌ចម្រុះ​ក្នុង​នោះ​មាន​ពណ៌​ខៀវចាស់ ក្រហម លឿង និង​ប្រផេះ ៕

Nokia 3310 ម៉ូដែល​ថ្មី​ស្អាត​ជាងមុន​ត្រលប់​មកវិញ​ហើយ ចង់​ទិញ​អត់?

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...