សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

រថយន្ត​ប្រភេទ Lexus ស៊េរី​ថ្មី​បំពាក់​ដោយ​ភ្លើង​ពណ៌ LED ចំនួន ៤១.៩៩៩ គ្រាប់ (មានវីដេអូ)

ឃុន ហ្លួង 7 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

រថយន្ត​ប្រភេទ Lexus ស៊េរីថ្មិ​ដែល​មិន​ធ្លាប់​មាន​ត្រូវបាន​គេ​បង្កើតឡើង​គ្របដណ្តប់​ដោយ​ភ្លើង​ពណ៌ LED ចំនួន ៤១.៩៩៩ គ្រាប់ ហើយ​អាច​ផ្លាស់ប្តូរ​ពណ៌​បាន។ វា​បាន​ក្លាយ​ជា​រថយន្ត​មួយ​ទាក់ទាញ​បំផុត​នៅ​លើ​ពិភពលោក។ រថយន្ត​នេះ​មាន​ឈ្មោះ​ថា LIT IS ត្រូវបាន​បង្កើតឡើង​ដោយ​មាន​ការសហការ​រវាង​ក្រុមហ៊ុន Lexus ជាមួយ​នឹង Vevo ក្នុង​គោលបំណង​ដើម្បី​ប្រូម៉ូត​តារា​ចម្រៀង​អង់គ្លេស Dua Lipa ក្នុង​បទ "Be The One"។

នេះ​បើ​យោង​តាម​គេហទំព័រ Gizmodo ក្នុង​សេចក្តីថ្លែងការណ៍​លម្អិត​ពី​ក្រុមហ៊ុន Lexusបាន​ឱ្យ​ដឹង​ថា «នេះ​ជា​ការសហការ​គ្នា​តែមួយ​គត់​រវាង​រថយន្ត Lexus និង Vevoក្នុង​គោលបំណង​ដើម្បី​ប្រម៉ូត​តារា​ចម្រៀង​អង់គ្លេស Dua Lipa ក្នុង​បទ "Be The One" បង្ហាញ​អំពី​សិល្បៈ​គួបផ្សំ​នឹង​បច្ចេកវិទ្យា»។

ដើម្បី​បង្កើន​ភាពស្រស់ស្អាត​នៃ​រថយន្ត វិស្វករ​រថយន្ត Lexus បាន​បន្ថែម​ពន្លឺ​ភ្លើង LED ចំនួន ៤១.៩៩៩ គ្រាប់​ដោយ​ដៃ​ផ្ទាល់។ មិន​តែប៉ុណ្ណោះ អំពូល LED នេះ​ក៏​អាច​ផ្លាស់ប្ដូរ​ពណ៌​បាន​ច្រើនបំផុត​ទៀត​ផង៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...