សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!

ឃុន ហ្លួង 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​លោក Christophe Dugarry មាន​អារម្មណ៍​ថា Real ដូចជា​ស្ថិតនៅ​ក្នុង​ការសម្រេចចិត្ត​នៅឡើយ​ជាមួយនឹង​ការផ្ទេរ Mbappe។ ហើយ​ពេល​នេះ​ពួកគេ​នៅ​មិនទាន់​ផ្តល់​ការផ្លាស់ប្តូរ​មួយ​ដ៏ជឿជាក់​សម្រាប់​ក្រុម Monaco នៅឡើយ។ ខ្សែបម្រើប្រយុទ្ធ Kylian Mbappe ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អ្នកស្នងតំណែង​របស់​កីឡាករ Cristiano Ronaldo នៅ​ក្លិប Real Madrid ខណៈ​ដែល​លោក Dugarry បាន​ជំរុញ​ឱ្យ​ក្លឹប Real ដណ្តើម​យក​ខ្សែប្រយុទ្ធ​រូប​នេះ​ពី Monaco។

Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!

កីឡាករ​វ័យ ១៨ឆ្នាំ​រូប​នេះ​រីករាយ​ជាខ្លាំង​ជាមួយ​នឹង​រដូវកាល​ដ៏អស្ចារ្យ​មួយ​ក្នុង​ឆ្នាំ ២០១៦-១៧ នេះ ព្រោះ​រក​គ្រាប់​បាល់​បាន​ចំនួន ២៦ គ្រាប់​ដែល​ធ្វើឱ្យ​ក្លឹប​ធំៗ​ទូទាំង​ទ្វីបអឺរ៉ុប​អាច​មើល​ឃើញ​ពី​ទេពកោសល្យ​របស់​គេ​ជាមួយនឹង​តម្លៃ​ខ្លួន​ដែល​កើនឡើង​ដល់​ទៅ ១២៩ លាន​ដុល្លារ​អាមេរិច​ក្នុង​ទីផ្សារ។

Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!

ដូច្នេះ​វា​លំបាក​ណាស់​ដើម្បី​ទប់ស្កាត់​ការចាប់អារម្មណ៍​របស់ Real ខណៈ​ម្ចាស់​ជើងឯក La Liga តែងតែ​ស្ថិត​នៅ​លំដាប់​ទី​មួយ​នៃ​ការផ្លាស់ប្តូរ​តារា​ពិភពលោក​ដែល​មាន​សក្ដានុពល​ក្នុង​ទីផ្សារ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​ទាំង​ក្នុង និង​ក្រៅ​ទីលាន។ Dugarry ជឿជាក់​ថា ក្លិប​យក្ស​អេស្ប៉ាញ​ចាំបាច់​ត្រូវ​ធ្វើ​នូវ​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​នេះ។ ពួកគេ​អាច​នឹង​សោកស្តាយ​ប្រសិនបើ Mbappe បាន​ទៅ​ក្លិប​ដែល​ជា​គូប្រកួតប្រជែង​ខ្លួន។ អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​រូប​នេះ​បាន​ប្រាប់ RMC អំពី​អនាគត​របស់ Mbappe ថា គេ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​មួយ​យ៉ាង​ពិតប្រាកដ។ ប៉ុន្តែ​ប្រសិន​បើ Mbappe មិន​ទៅ Real Madrid វា​នឹង​ក្លាយ​ជា​កំហុស​របស់ Real Madrid។ លោក​បាន​បន្ថែម​ទៀត​ថា គាត់​គឺជា​ត្បូង​បាល់ទាត់​ថ្មី​មួយ​របស់​ពិភពលោក។ ហើយ​ជាមួយ​នឹង​យុគសម័យ​របស់ Ronaldo គាត់​ត្រូវតែ​បញ្ចប់​នៅ Real Madrid។

Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!

Mbappe ស្ថិត​ក្រោម​កិច្ចសន្យា​នៅ Monaco រហូតដល់​ឆ្នាំ ២០១៩ ហើយ​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា គាត់​នៅ​មិនទាន់​គិត​ពី​អនាគត​របស់​គាត់​នៅឡើយ​ទេ រហូតដល់​គាត់​វិលត្រលប់​ពី​សម្រាក​នៅ​រដូវក្តៅ​វិញ​ទើប​ធ្វើការ​គិត​ពិចារណា។ គាត់​បាន​និយាយ​ថា ខ្ញុំ និង​គ្រួសារ​ក៏​បាន​គិត​ខ្លះ​ដែរ​ពី​អ្វី​ដែល​នឹង​កើតឡើង​ក្រោយ​ខ្ញុំ​ចាកចេញ​ពី​បារាំង។ យើង​ត្រូវតែ​ត្រៀម​មើល​ថា តើ​មាន​អ្វី​កើតឡើង​ចំពោះ​ក្លិប​ផងដែរ ព្រោះ​ខ្ញុំ​ស្ថិតនៅ​ក្រោម​កុងត្រា​ជាមួយ​ក្លិប​ខ្ញុំ​មិនមាន​សេរីភាព​ឡើយ។

Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!

យើង​អាច​នឹង​មើល​ឃើញ​អ្វី​ដែល​កំពុង​កើតឡើង។ ក្រុម​កាំភ្លើង​ធំ Arsenal Paris Saint-Germain និង Manchester United ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​សម្រាប់ Mbappe ផងដែរ។ ប៉ុន្តែ​ក្រុម Real ត្រូវបាន​គេ​ចាត់ទុក​ថា​កំពុង​នាំមុខ​គេ​ខ្លាំងបំផុត​ដើម្បី​ទទួល​បាន​កីឡាករ​រូប​នេះ៕

Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!
រូបភាព៖ កីឡាករ Mbappe
Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!
រូបភាព៖ កីឡាករ Mbappe
Dugarry និយាយ​ថា​យុគសម័យ​របស់ Ronaldo បញ្ចប់​មាន Mbappe ជា​អ្នកស្នង​ជំនួស!!!
រូបភាព៖ កីឡាករ Mbappe

  • ប្រែសម្រួលដោយ៖ ឃុន ហ្លួង
  • ស្ថិតក្នុងប្រភេទ៖ កីឡា > កីឡាករ

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 9 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...