សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Morata ថា​ខ្ញុំ​ព្រម​ទៅ Old Trafford តែ​សួរ Bernabéu សិន

បូព្រឹក្ស 3 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្តៅ​ទៀត​ហើយ​ជុំវិញ​រឿង Morata ថា​នឹង​ចាកចេញ​ពី Real Madrid នៅ​រដូវក្តៅ​នេះ។ កីឡាករ​កំពុង​លេចធ្លោ Alvaro Morata បាន​យល់ព្រម​រាល់​កិច្ចព្រមព្រៀង​ទាំងអស់​សម្រាប់​ការផ្ទេរ​ទៅកាន់​ក្រុម Manchester United។ លោកJose Mourinho បាន​នឹង​កំពុង​ព្យាយាម​ដុតដៃ​ដុតជើង​ជាមួយ​ការចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់ Madrid ម្នាក់​នេះ​មកកាន់​ទឹកដី​អង់គ្លេស​ដើម្បី​ជំនួស Zlatan Ibrahimovic ដែល​ផុត​កិច្ចសន្យា​កាលពី​សប្តាហ៍​មុន។

Morata ថា​ខ្ញុំ​ព្រម​ទៅ Old Trafford តែ​សួរ Bernabéu សិន

ជាមួយ​ការលេង​បាន​យ៉ាងល្អ​របស់ Morata គាត់​ស៊ុត​បាល់​បញ្ចូលទី​បាន ២៥ គ្រាប់​ចាប់តាំង​ពី​បាន​បង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ ២០១០ នៅ Madrid។ សម្រាប់ Morata ក្រោយពី​បាន​ទៅ Juventus ហើយ​វិល​ត្រឡប់​មក Madrid វិញ គាត់​ក៏​នៅតែ​ជា​កីឡាករ​បម្រុង​ដដែល​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី។ ដោយសារ​តែ Madrid មាន​កំពូល​កីឡាករ​ទាំងបី​ដែល​គ្មាន​នរណា​ជំនួស​បាន​នោះ​គឺ Cristiano Ronaldo Karim Benzema និង Gareth Bale ដែល​ជម្រើស​ដំបូង​របស់ Zidane។

Morata ថា​ខ្ញុំ​ព្រម​ទៅ Old Trafford តែ​សួរ Bernabéu សិន

លោក Florentino Perez ប្រធាន​ក្លិប Real Madrid បាន​ធ្វើការ​យ៉ាងពេញទំហឹង​ដើម្បី​បដិសេធ​ថា​កីឡាករ ២៤ ឆ្នាំ​រូប​នេះ​កំពុង​ចរចារ​ការផ្ទេរ​ទៅកាន់​ទឹកដី Old Trafford នៅឡើយ។ ប៉ុន្តែ Ok Diario បាន​រាយការណ៍​ថា Morata បាន​យល់ព្រម​អ្វី​គ្រប់យ៉ាង​ជាមួយ​ក្លឹប​បិសាច​ក្រហម​រួច​អស់​ហើយ ខណៈ​ដែល​កីឡាករ​រូប​នេះ​ពេញចិត្ត​ជាមួយ​សំណើ​អតីត​គ្រូបង្វឹក​របស់​ខ្លួន​លោក Jose Mourinhoសម្រាប់​ការផ្ទេរ​ទៅកាន់​ក្របខ័ណ្ឌ Premier League។

Morata ថា​ខ្ញុំ​ព្រម​ទៅ Old Trafford តែ​សួរ Bernabéu សិន

Morata បាន​បញ្ជាក់​យ៉ាងច្បាស់​ថា គាត់​ចង់​ផ្លាស់​ទៅ​លេង​ឱ្យ United ក្រោយ​ពី​មិន​សូវ​បាន​លេង​ក្រោម​ការដឹកនាំ​របស់ Zidane។ ប៉ុន្តែ Madrid ហាក់​ដូចជា​មិនទាន់​ពេញចិត្ត​ជាមួយ​តម្លៃ​នៃ​ការផ្ទេរ​របស់ United នៅឡើយ។ យោង​តាម Express Sport លក្ខខណ្ឌ​របស់ Madrid ចង់​បាន​តម្លៃ ១០២លាន​ដុល្លារ​អាមេរិច​ឯណោះ។ ប៉ុន្តែ United ហ៊ាន​ដេញថ្លៃ​ត្រឹមតែ ៧៨លាន​ដុល្លារ​អាមេរិច​តែប៉ុណ្ណោះ។

ពេលនេះ Madrid ដូចជា​មាន​ចេតនា​ចង់​រក្សាទុក​នូវ​ខ្សែប្រយុទ្ធ Alvaro Morata នៅ​រដូវក្តៅ​នេះ ដើម្បី​អាច​បង្កើន​តម្លៃ​ដល់ ១០៤លាន​ដុល្លារ​អាមេរិច​តាម​ដែល​ពួកគេ​ចង់​បាន៕

Morata ថា​ខ្ញុំ​ព្រម​ទៅ Old Trafford តែ​សួរ Bernabéu សិន
រូបភាព៖ កីឡាករ Alvaro Morata

  • ប្រែសម្រួលដោយ៖ បូព្រឹក្ស
  • ស្ថិតក្នុងប្រភេទ៖ កីឡា > កីឡាករ

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...