សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Sadio Mane បាន​ជួយ​ឱ្យ Liverpool មិនដែល​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​រដូវកាល​នេះ (វីដេអូ)

ឃុន ហ្លួង 7 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

កាលពី​មិ្សលមិញ ការប្រកួត​បិទ​សបា្តហ៍​រវាង​ក្រុម​ហង្សក្រហម Liverpool និង​ក្រុម​ទូកក្ដោង Everton នៅឯ​កីឡាដ្ឋាន Goodison Park របស់ Everton បាន​ប្រព្រឹត្តិទៅ​យ៉ាងក្តៅគគុក។ ក្នុង​តង់​ទី ១ និង​តង់​ទី ២ ក្រុម​ទាំង ២បាន​វាយ​សម្រុកគ្នា​យ៉ាងខ្លាំង។ ប៉ុន្តែ​នៅ​ចុង​តង់​ទី ២នៃ​ការប្រកួត កីឡាករ Sadio Mane ពាក់​អាវ​លេខ ១៩ របស់ Liverpool អាច​ជួយ​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ខ្លួន​បាន ១គ្រាប់​ដើម្បី​យក​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង Everton តែ​មិនបាន​ប៉ុន្មាន​នាទី​ផង​ដោយសារ​តែ​មាន​បញ្ហា​រងរបួស Sadio Mane ត្រូវបាន​ដូរ​ជំនួស​ដោយ​កីឡាករ Lucas Leiva។

Sadio Mane បាន​ជួយ​ឱ្យ Liverpool មិនដែល​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​រដូវកាល​នេះ (វីដេអូ)

ការប្រកួត​បាន​បញ្ចប់ទៅ Liverpool បាន​ទទួល​ជ័យជម្នះ​លើ Everton ក្រោម​លទ្ធផល ១ ទល់​នឹង ០ ក្នុង​រាត្រី​យប់​ថ្ងៃចន្ទ​កាលពី​មិ្សលមិញ​នេះ។

បាល់ ១គ្រាប់​របស់​ខ្សែបំរើ​ប្រយុទ្ធ​ស្លាប​កីឡាករ Sadio Mane ក៏​បាន​រួមចំណែក​យ៉ាងធំ​ក្នុង​ការជួយ​ឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool រក្សា​ល្បឿន​ទៅ​ដណ្តើម​ពាន English Premier League នៅក្នុង​រដូវកាល​នេះ​ផង​ដែរ។

Sadio Mane បាន​ជួយ​ឱ្យ Liverpool មិនដែល​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​រដូវកាល​នេះ (វីដេអូ)

ការអន្តរាគមន៍​ពី​កីឡាករ Sadio Mane នៅ​ចុង​តង់​ទី ២ បាន​ជួយ​ឱ្យ​ហង្ស​ក្រហម Liverpool មិន​ដែល​ស្គាល់​ពាក្យ​ថា ចាញ់ ក្នុង​ការប្រកួត​ទាំង ១២ ប្រកួត​កន្លងមក​នេះ។ ហើយ​ការទទួល​ជ័យជម្នះ​លើ Everton បាន​កាត់បន្ថយ​គម្លាត​ជាមួយនឹង​ក្រុម​តោ​ខៀវ Chelsea ដែល​កំពុង​ឈរ​នៅលើ​កំពូល​នាំមុខ​ហង្ស​ក្រហម Liverpool ៦ពិន្ទុ​ក្នុង​អំឡុងពេល​បុណ្យ​ណូអែល​ឆ្នាំ​នេះ៕

Sadio Mane បាន​ជួយ​ឱ្យ Liverpool មិនដែល​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​រដូវកាល​នេះ (វីដេអូ)
Sadio Mane បាន​ជួយ​ឱ្យ Liverpool មិនដែល​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​រដូវកាល​នេះ (វីដេអូ)

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...