សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អ្នកចាំទី​អធិរាជ​ស Real ចង់​ឃើញ Ronaldo នៅ Bernabeu បន្ត​ទៀត

ឃុន ហ្លួង 3 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្កាល់​រូប​នេះ​មិនទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​ជាសាធារណៈ​លើ​អនាគត​របស់​គាត់​ជាមួយ Madrid នៅឡើយ​ទេ។ ប៉ុន្តែ​មិត្តរួមក្រុម​របស់​គាត់​នៅ Santiago Bernabeu សង្ឃឹម​ថា​គាត់​នឹង​មិន​ទទួល​យក​ការផ្ទេរ ឬ​ការផ្លាស់ប្តូរ​ចេញពី​ក្លឹប​ឡើយ។

Keylor Navas កំពុង​សម្លឹងមើល​ក្រុម Real Madrid ដើម្បី​ធ្វើអ្វីៗ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅបាន​ដើម្បី​រក្សា​កីឡាករ Cristiano Ronaldo ដោយ​គាត់​និយាយ​ថា កីឡាករ​ដូចជា Ronaldo មិន​អាច​ចាកចេញ​បាន​ឡើយ។

តារា​បាល់ទាត់​ព័រទុយហ្កាល់​បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ដែល​មាន​ការរាយការណ៍​ថា គាត់​បាន​ជូនដំណឹង​ទៅ Madrid អំពី​បំណង​របស់​គាត់​ក្នុង​ការផ្លាស់ប្តូរ​នៅ​រដូវក្តៅ​នេះ ចំ​ពេល​ដែល​មាន​ការចោទ​ប្រកាន់​ពី​ការក្លែង​បន្លំ​ពន្ធ​នៅក្នុង​ប្រទេស​អេស្ប៉ាញ។

អ្នកចាំទី​អធិរាជ​ស Real ចង់​ឃើញ Ronaldo នៅ Bernabeu បន្ត​ទៀត

ចាប់តាំងពី​ពេល​នោះ​មក គាត់​នៅ​ស្ងប់ស្ងាត់​ជាមួយ​បញ្ហា​នេះ​ដោយ​ផ្តោត​អារម្មណ៍​របស់​គាត់​ជាមួយ​ព្រឹត្តិការណ៍ Confederations Cup ជាពិសេស​ផ្តោត​អារម្មណ៍​ជាមួយ​សមាជិក​ថ្មី​នៃ​កូនភ្លោះ​ទើបនឹង​កើត​របស់​គាត់។ Ronaldo មិនទាន់​បាន​និយាយ​ពី​បញ្ហា​អនាគត​របស់​គាត់​ជាសាធារណៈ​ទេ ខណៈ​ដែល​ក្រុម Manchester United និង Paris Saint-Germain កំពុង​តាម​ជាប់​ដូច​ស្ករ។

អ្នកចាំទី​អធិរាជ​ស Real ចង់​ឃើញ Ronaldo នៅ Bernabeu បន្ត​ទៀត

ប៉ុន្តែ​ក្រុម Real Madrid បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ពាក្យចចាមអារ៉ាម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ផែនការ​របស់​ប្រធាន​ក្លឹប​លោក Florentino Perez។ Navas សង្ឃឹម​ថា​ការពិភាក្សា​ទាំងនោះ​នឹង​ឈាន​ទៅដល់​ការសន្និដ្ឋាន​វិជ្ជមាន​មួយ។ ដោយ​គាត់​បាន​ប្រាប់ Marca អំពី​អនាគត​នៃ​មិត្តរួមក្រុម​ដ៏ឆ្នើម​របស់​គាត់​ថា ពិតណាស់​ខ្ញុំ​តែងតែ​ចង់​ឱ្យ​គេ​ក្លាយ​ជា​មិត្តរួមក្រុម​របស់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ​ដែល​ធ្វើ​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន​ដូច។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មិន​ចាកចេញ យើង​ដឹង​ថាហើយ​គាត់នៅជាមួយ​ពួកយើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។

អ្នកចាំទី​អធិរាជ​ស Real ចង់​ឃើញ Ronaldo នៅ Bernabeu បន្ត​ទៀត

ចំពោះ​អនាគត​ផ្ទាល់ខ្លួន​របស់ Navas នៅ​ឯ​កីឡាដ្ឋាន Santiago Bernabeu ក៏​ត្រូវបាន​គេ​ចោទសួរ​ខណៈ​ដែល​អ្នកឈ្នះ​ពានរង្វាន់ La Liga និង Champions League កំពុង​មាន​ការផ្សារភ្ជាប់​ជាមួយ​នឹង​ជម្រើស​អ្នកចាំទី​ជាច្រើន​នៅ​រដូវក្តៅ​នេះ។ ខណៈ​ដែល​កីឡាករ David de Gea និង Thibaut Courtois ក៏​នៅ​តែ​ជា​មុខសញ្ញា​នៃ​ការផ្ទេរ​ទៅកាន់​រដ្ឋធានី​អេស្ប៉ាញ។ ទោះជា​មាន​ពាក្យ​ចចាមអារ៉ាម​យ៉ាងណា​ក្តី តែ Navas បាន​និយាយ​ថា គាត់​ត្រៀមខ្លួន​ប្រយុទ្ធ​នឹង​ការប្រកួត​រួច​ជាស្រេច ហើយ​គាត់​ទទួល​ស្គាល់​ថា​គាត់​ចង់​ឃើញ​អាជីព​របស់​គាត់​នៅ Madrid បន្ត។ កីឡាករ​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា វា​ពិតជា​លំបាក​ណាស់ ប៉ុន្តែ​គ្មាន​អ្វី​ដែល​មិន​អាច​ទៅរួច​ទេ។ បំណង​របស់​ខ្ញុំ​គឺ​បន្ត​ការសប្បាយ​រីករាយ​ទាំងអស់​នៅ Madrid។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ចូល​និវត្តន៍​នៅឯ​ក្លឹប Real Madrid នេះ​ជា​ក្តីសុបិន្ត​សម្រាប់​ខ្ញុំ៕

អ្នកចាំទី​អធិរាជ​ស Real ចង់​ឃើញ Ronaldo នៅ Bernabeu បន្ត​ទៀត
ចុចលើរូបដើម្បីពង្រីក

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...