សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ

ឃុន ហ្លួង 1 month ago

ខ្សែប្រយុទ្ធ Wayne Rooney របស់​ក្រុម Manchester United បាន​យល់ព្រម​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុម Everton ក្នុង​កិច្ចសន្យា​រយៈពេល 2ឆ្នាំ។ កីឡាករ​វ័យ 31ឆ្នាំ​រូប​នេះ​ជា​ជម្រើស​លើស​របស់​ទឹកដី Old Trafford ហើយ​ត្រូវបាន​លោក Jose Mourinho ប្រាប់​ថា​គាត់​អាច​ចាកចេញ​ពី​ក្លឹប​បាន​នៅ​រដូវក្តៅ​នេះ។ Rooney ធ្លាប់​បាន​ចាកចេញ​ពីក្លឹប Everton កាលពី​ឆ្នាំ 2004 ដោយ​បាន​មក​រួមទ្រនំ​ជាមួយ​បិសាច​ក្រហម​អស់ 13រដូវកាល។ ប៉ុន្តែ​សម្រាប់ Rooney នៅតែ​ពេញចិត្ត​ជាមួយ​អតីត​ក្លឹប​របស់​ខ្លួន។ ហើយ​អ្នកចាត់ការ​ទូទៅ​លោក Ronald Ko......

អ្នកចាំទី​អធិរាជ​ស Real ចង់​ឃើញ Ronaldo នៅ Bernabeu បន្ត​ទៀត

ឃុន ហ្លួង 1 month ago

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្កាល់​រូប​នេះ​មិនទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​ជាសាធារណៈ​លើ​អនាគត​របស់​គាត់​ជាមួយ Madrid នៅឡើយ​ទេ។ ប៉ុន្តែ​មិត្តរួមក្រុម​របស់​គាត់​នៅ Santiago Bernabeu សង្ឃឹម​ថា​គាត់​នឹង​មិន​ទទួល​យក​ការផ្ទេរ ឬ​ការផ្លាស់ប្តូរ​ចេញពី​ក្លឹប​ឡើយ។ Keylor Navas កំពុង​សម្លឹងមើល​ក្រុម Real Madrid ដើម្បី​ធ្វើអ្វីៗ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅបាន​ដើម្បី​រក្សា​កីឡាករ Cristiano Ronaldo ដោយ​គាត់​និយាយ​ថា កីឡាករ​ដូចជា Ronaldo មិន​អាច​ចាកចេញ​បាន​ឡើយ។ តារា​បាល់ទាត់​ព័រទុយហ្កាល់​បាន​ធ្វើឱ្យ​មាន​ការភ......

អស់​អី​និយាយ!!! ឈីលី​បរាជ័យ​ក្រោម​ស្នាដៃ​អាល្លឺម៉ង់​ដោយ​គ្មាន​វាចារ (វីដេអូ)

ឃុន ហ្លួង 1 month ago

យប់​មាស​របស់​អាល្លឺម៉ង់​បាន​កើតឡើង​សារជាថ្មី​ម្តងទៀត​ក្រោយពី​ពួកគេ​បាន​ផ្តួល​ឈីលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ​នេះ។ ម្ចាស់​ជើងឯក World Cup អាល្លឺម៉ង់​កាលពី​យប់មិញ​បាន​ផ្តួល​ក្រុម​ម្ចាស់​ជើងឯក​អាមេរិច​ខាងត្បូង​យ៉ាងលំបាក​ដើម្បី​បាន​ឈ្នះពាន Confederations Cup ខណៈ​ដែល​សមាជិក​របស់​អាល្លឺម៉ង់​ជាច្រើន​បាន​រងរបួស​ទាមទារ​ឱ្យ​លោក Joachim Low ជម្រើស​យុវជន​ដែល​កំពុង​ដុះដាល​ដើម្បី​ចូលរួម​ប្រកួត។ ក្រោម​កាដឹកនាំ​របស់​លោក Joachim Low គាត់​បាន​ជម្រើស​កីឡាករ​វ័យ​ក្មេង​កំពុងឡើង​ជើង​ទាំងអស់​មក​ប្រកួត​ជាម......

Aston Villa ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បី​នាំយក John Terry មកកាន់​ក្លឹប

សុផល 1 month ago

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស John Terry ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​ចុះហត្ថលេខា​ផ្ទេរ​ដោយ​ឥតគិតថ្លៃ​ទៅកាន់​ក្រុម Aston Villa នៅ​ចុងសប្តាហ៍​នេះ​នៅពេល​ដែល​កិច្ចសន្យា​របស់​គាត់​ជាមួយ Chelsea បាន​ផុតកំណត់​ជា​ផ្លូវការ។ កីឡាករ​វ័យ 36ឆ្នាំ​រូប​នេះ​ត្រូវបាន​ក្លឹប​អង់គ្លេស​ជាច្រើន​ចង់​បាន​នៅ​រដូវក្ដៅ​នេះ​បន្ទាប់ពី​ជួយ​ឱ្យ​តោខៀវ​ឈ្នះ​ជើងឯក​ក្នុង​រដូវកាល​មុន ខណៈ​ដែល John Terry ត្រូវបាន​ក្លឹប West Brom Bournemouth និង Swansea City ចង់​បាន​ទៅ​រួមក្រុម។ ក្នុង​ចំណោម​នោះ Aston Villa ចង់​បាន​......

ព័រទុយហ្គាល់​ត្រូវបាន​ឈីលី​ទម្លាក់​ទាំង​មិន​អស់​ចិត្ត (វីដេអូ)

ឃុន ហ្លួង 1 month ago

កាលពី​យប់មិញ​នេះ ការប្រកួត​រយៈពេល 90នាទី​រវាង​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប និង​ម្ចាស់​ជើងឯក​ទ្វីប​អាមេរិច​បាន​ត្រឹម​បញ្ចប់​ក្នុង​លទ្ធផល 0ស្មើ​តែប៉ុណ្ណោះ។ ឱកាស​ដំបូង​យ៉ាងល្អ​ដែល​ឈីលី​បង្កើតឡើង​ដោយ Vargas តែ​ត្រូវបាន​អ្នកចាំទី​ព័រទុយហ្គាល់ Rui Patricio អាច​ដោះស្រាយ​បាន​យ៉ាងល្អ។ នៅ​នាទី​ទី 6 កីឡាករ Andre Silva របស់​ព័រទុយហ្គាល់​ក៏​មាន​ឱកាស​ផងដែរ តែ​ត្រូវបាន​អ្នកចាំទី Bravo រារាំង​មិន​ឱ្យ​ចូលទី​ឡើយ ខណៈ​ដែល​ប្រធាន​ក្រុម​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ត្រឹម​បាញ់​បាល់ Free Kick ចេញ​ទៅ​ខាងក្រៅទី​តែប......

កាន់តែ​ច្បាស់​ឡើង​ហើយ​ដែល​ថា Matic នឹង​ត្រលប់មក​ទឹកដី Old Trafford វិញ

ឃុន ហ្លួង 1 month ago

ក្លិប​បិសាច​ក្រហម Manchester United បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​ជាមួយ​ក្លិប Chelsea ដើម្បី​នាំយក Nemanja Matic ទៅកាន់​ទឹកដី Old Trafford ហើយ ក្រោយពី​បាន​ព្រមព្រៀង​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​នឹង​កីឡាករ Nemanja Matic កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។ បិសាច​ក្រហម​បន្ទាប់ពី​បាន​នាំយក Victor Lindelof រួចមក ពេល​នេះ​គេ​រំពឹង​ថា​ពួកគេ​កំពុង​តែ​ចាប់ផ្តើម​រវល់​ហើយ​ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ដើម្បី​នាំ​ជម្រើស​ល្អ​នៅ​រដូវក្តៅ​លើ​ការប្រកួតប្រជែង​ដណ្តើម​ពាន។ ហើយ Mourinho បាន​ងាក​មក​រក​អតីត​កីឡាករ​ម្នា......

Dortmund ថា បើ Aubameyang ចេញ!!! គាត់​ត្រូវចេញ​ពី Dortmund ឱ្យ​បាន​ឆាប់បំផុត

ឃុន ហ្លួង 1 month ago

Borussia Dortmund បាន​ប្រាប់​ដល់​កីឡាករ Aubameyang ថា ក្លិប​យល់ព្រម​អនុញ្ញាត​ឱ្យ​គាត់​ចាកចេញ​ពី​ក្លឹប​នៅ​រដូវ​ក្តៅ​នេះ។ ប៉ុន្តែ​សម្រាប់​ក្លិប ប្រសិនបើ​មាន​ការផ្តល់​ជូន​ដែល​អាច​ទទួល​យក​បាន​នោះ​ទើប​ពួកគេ​លក់ Aubameyang។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គាបុង​រូប​នេះ​បាន​អះអាង​ថា គ្រូបង្វឹក​របស់ Borussia Dortmund កាលពី​រដូវកាល​មុន​កំពុង​ចង់​បាន​គាត់ បន្ទាប់ពី​គាត់​ស៊ុត​បញ្ចូលទី​បាន 31គ្រាប់​ក្នុង​ការបង្ហាញ​ខ្លួន 32លើក​ឱ្យ Dortmund ខណៈ​ដែល​ក្លឹប Liverpool និង Arsenal ស្ថិត​ក្នុង​ចំណោម​ក្លិប​ដែល​ត្រូវបាន​គ......

Mourinho កំពុង​ព្យាយាម​ចង់​បាន​កីឡាករ​របស់​គាត់​ពី​តោខៀវ​មកវិញ

ឃុន ហ្លួង 1 month ago

តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា Chelsea កំពុងតែ​បើកទ្វារ​ឱ្យ​កីឡាករ Nemanja Matic ចាកចេញ​ពី​ទឹកដី Stamford Bridge ខណៈ​ដែល​ខ្សែបម្រើ​រូប​នេះ​កំពុងតែ​មាន​ការចាប់អារម្មណ៍​ពី​បិសាចក្រហម Manchester United។ កាសែត Daily Mail បាន​អះអាង​ថា ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League កំពុងតែ​ស្ថិត​ក្នុង​ការសម្រេច​លើ​កិច្ចសន្យា ៣៥ លាន​ផោន​សម្រាប់​ខ្សែបម្រើ​កណ្តាល​របស់​ក្រុម Monaco កីឡាករ Tiemoue Bakayoko។ ហើយ​នៅពេល​ដែល​កីឡាករ​បារាំង​រូប​នេះ​បាន​ចូលរួម​ជាមួយ Stamford Bridge លោកគ្រូ Antonio Conte នឹង​បើក​ទ្វារ​ចំហ......

ពេល​នេះ Ronaldo កំពុង​មាន​មុខ2ក្រោយ​ព័ត៌មាន​យ៉ាងរសើប

ឃុន ហ្លួង 1 month ago

ព័ត៌មាន​លេចឮ​របស់​កីឡាករ Cristiano Ronaldo ដែល​ថា​ចង់​ចាកចេញ​ពី​អេស្ប៉ាញ​ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភព​បាល់ទាត់ និង​បាន​ធ្វើឱ្យ​ក្រុមអ្នកគាំទ្រ​ក្លិប Real Madrid ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈ​ដែល​កីឡាករ​រូប​នេះ​មិន​ដែល​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការចង់​ចាកចេញពី​ក្លិប​អេស្ប៉ាញ​ម្តងណា​ឡើយ។ ការបំបែក​កំណត់ត្រា​របស់​គាត់​នៅ​វគ្គ​ចុងក្រោយ​នៃ​រដូវកាល ២០១៦-១៧ នៃ​ការឈ្នះ LaLiga និង​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League នោះ គ្មាន​នរណា​ម្នាក់​អាច​ស្រមៃ​ថា កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​កំពុង​ពិច......

Bayern ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ដោះដូរ​កីឡាករ​មកពី Lyon

ឃុន ហ្លួង 2 months ago

ក្រោយពី​ចំណាយ​ប្រាក់ 10លាន​ដុល្លារ​អាមេរិច​នាំយក Serge Gnabry ពី​ក្លិប Werder Bremen។ ពេល​នេះ Bayern កំពុងតែ​ព្យាយាម​ចចារ​ជាមួយ Olympique Lyonnais ដើម្បី​នាំយក​ខ្សែបម្រើ Corentin Tolisso មកកាន់​ទឹកដី​អាល្លឺម៉ង់​ក្នុង​រដូវ​ក្តៅ​នេះ។ ហើយ​សម្រាប់​កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ ក្លិប​អាល្លឺម៉ង់​ហ៊ាន​ឱ្យ​តម្លៃខ្លួន​គួរឱ្យ​ចាប់អារម្មណ៍បំផុត​ចំនួន 50លាន​ដុល្លារ​អាមេរិច។ ហេតុនេះ​ធ្វើឱ្យ​កីឡាករ​រូប​នេះ​ក្លាយជា​កីឡាករ​ថ្លៃបំផុត​សម្រាប់​ក្របខ័ណ្ឌ Bundesliga ក្នុង​រដូវកាល​ដោះដូរ​នេះ។ កីឡាករ​វ័យ 22ឆ្នាំ​......

មុននឹង​ទៅ​ពហុកីឡាដ្ឋានជាតិ​អូឡាំពិច !!! តោះ​មើល​ប្រវត្តិ​ខ្លះ​របស់​ក្រុម​ទាំង២មុនពេល​បាន​ជួបគ្នា​នៅល្ងាច​នេះ

ឃុន ហ្លួង 2 months ago

ថ្ងៃនេះ​គោព្រៃ​កម្ពុជា​នឹង​បើក​កីឡាដ្ឋាន​របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ជម្រើសជាតិ​ឥណ្ឌូនេស៊ី​ដែល​ការប្រកួត​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​វេលា​ម៉ោង ៦: ៤៥ នាទី​រសៀល។ បើ​និយាយ​ពី​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​វិញ មុនពេល​ប៉ះគ្នា​គោព្រៃ​កម្ពុជា​បី​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Leonardo Vitorino។ គាត់​បាន​ដឹកនាំ​គោព្រៃ​កម្ពុជា​ក្នុង​ជំនួប​ដំបូង​ដោយ​ទៅ​សួរសុខទុក្ខ​ក្រុម​នៅ​ចក្រភព​អារ៉ាប់​ដើម្បី​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង​ក្រុម......

ក្រោយ​ឈ្នះ​ពាន2ក្នុង​រដូវកាល​នេះ Real លេង​ម៉ា​អស់ដៃ​ពាសពេញ Santiago Bernabeu (វីដេអូ)

ឃុន ហ្លួង 2 months ago

ក្រុម​អ្នកគាំទ្រ​រាប់ពាន់​នាក់​បាន​នាំគ្នា​មក Santiago Bernabeu ដើម្បី​ប្រារព្ធ​ពិធី​ទទួល​ស្វាគមន៍​ការវិលត្រឡប់​ពី Cardiff មក​ទឹកដី​កំណើត​របស់​ក្រុម Los Blanco អេស្ប៉ាញ​វិញ ក្រោយពី​ក្រុម​នេះ​បាន​បំបាក់​ក្រុម​សេះបង្កង់​របស់​អ៊ីតាលី​យ៉ាងចាស់ដៃ​ក្រោម​លទ្ធផល ៤-១ ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ការជួបគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ កាលពី​ថ្ងៃសៅរ៍ ការទទួល​ជ័យជម្នះ​ប្រឆាំង​នឹង​ក្រុម​សេះបង្កង់ Juventus បាន​ធ្វើឱ្យ​ក្រុម Los Blanco ដែល​ហៅថា Real Madrid បាន​ជួយឱ្យ​ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ UEFA......

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...