សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

សញ្ញា​ដំបូង ៧យ៉ាង​នៃ​ការរលូត​កូន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ដឹង!!!

មង្គលការ 3 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ការមាន​ផ្ទៃពោះ​ជាពេល​វេលា​ដ៏សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់​មនុស្ស​ស្រី។ តែទោះ​បីជា​យ៉ាងណា វាអាច​ធ្វើឱ្យ​អ្នកខូចចិត្ត និង​ហត់​នឿយ​យ៉ាងខ្លាំង នៅពេល​អ្នក​រលូតកូន។ តាម​ការ​ស្ទង់​ស្ថិតិ​កាល​ពីថ្មីៗ​នេះ​បាន​ឱ្យដឹង​ថា ស្ត្រីមាន​ផ្ទៃពោះ​ជាង ២០% បាន​រលូតកូន​ក្នុង​សប្តាហ៍ទី ៤ និងស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​ទៀត​រលូតកូន​នៅក្នុង​សប្តាហ៍ទី ២០។

យោងតាម​អ្នក​ជំនាញ​ផ្នែក​រោគស្ត្រី​បាន​ឱ្យដឹងថា មនុស្សស្រី​ភាគច្រើន​មិនបាន​ដឹងថា ការ​រលូតកូន​កើតឡើង​ឡើយ បើទោះបី​ជាមុន​ពេល​នាង​បាត់រដូវ ឬមុន​ពេល​នាង​ដឹងថា នាង​មាន​ផ្ទៃពោះ។

ថ្ងៃនេះ វេជ្ជបណ្ឌិត​បានណែនាំឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​នៅក្នុង​ត្រីមាស​ដំបូង បាន​ន័យថា​ក្នុងរយៈ​ពេល ៣ខែ​ដំបូង​ក្រោយ​ពេល​មាន​ផ្ទៃពោះ។ អាការៈ​នៃការ​រលូត​កូនកើត​ឡើង​ក្នុង​សប្តាហ៍ទី៤ ហើយ​ស្ត្រី​នឹងមាន​បញ្ហា​បំរែបំរួល​រាងកាយ និង​អារម្មណ៍។ មិនយូរ​ទេ អ្នកនឹង​បានដឹង​ពីរោគ​សញ្ញា​នៃការ​រលូតកូន ដែល​ត្រូវបាន​គេបញ្ជូន​ទៅកាន់​បន្ទប់​សង្រ្គោះ​បន្ទាន់។ ការ​មិន​អើពើ​នឹងរោគ​សញ្ញា​មាន​តែធ្វើ​ឱ្យ​កូន និង​ម្តាយ​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់។

ខាងក្រោម​នេះ ជាការ​បង្ហាញ​ពីអាការៈ​នៃការ​រលូតកូន​ក្នុង​សប្តាហ៍ទី៤ ដើម្បី​មើល​ឱ្យដឹងថា តើការ​រលូតកូន​មាន​លក្ខណៈ​បែបណា ដូច្នេះ​អ្នក​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន ប្រសិន​បើ​ចាំបាច់។ ហើយ​អ្វីដែល​សំខាន់​ចំពោះ​អ្នកគឺ មិនត្រូវ​ភ័យ​ខ្លាច​ឡើយ ព្រោះវា​អាច​បណ្តាល​ឱ្យអ្នក​ជួបនឹង​បញ្ហា​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លំហូរឈាម​ច្រើន

មាន​លំហូរ​ឈាមច្រើន​ប្រាកដជា​សញ្ញា​នៃការ​រលូតកូន​ក្នុង​សប្តាហ៍ទី៤។ តែទោះ​បីជា​យ៉ាងណា ដើម្បី​ឱ្យ​ប្រាកដថា វាពិត​ជារលូត​មែន អ្នកគួរ​ទៅពិនិត្យ​មើល​កម្រិត​ឈាម​របស់​អ្នក ព្រោះពេល​ខ្លះ​នៅពេល​កម្រិត​អ៍រម៉ូន​ធ្លាក់ ​លំហូរ​ឈាម​ក៏កើត​មាន​ឡើង។ ហើយ​ក៏គួរ​យកចិត្ត​ទុកដាក់​ថា តើមាន​លំហូរ​ឈាម​ច្រើន ឬក៏តិច។

សម្គាល់មើល​កម្រិតនៃ​ការដកដង្ហើម

បញ្ហា​ដកដង្ហើម​ជាសញ្ញា​ជាក់លាក់​មួយ​នៃ​ការ​រលូតកូន​ក្នុង​សប្តាហ៍ទី ៤។ ស្ត្រី​ប្រឈម​នឹងបញ្ហា​ដង្ហើម​ធ្ងន់ធ្ងរ ​ហើយ​ពេលខ្លះ​ពិបាក​ក្នុងការ​ដក​ដង្ហើម។ ជាធម្មតា បញ្ហានេះ​កើតឡើង ប្រសិនបើ​អ្នក​មានការ​ព្រួយ​បារម្ភ ឬតានតឹង​ខ្លាំង ដូច្នេះ​ខ្លួន​អ្នក​ត្រូវចេះ​កាត់​បន្ថយ​ស្ថានភាព​ដោយ​ខ្លួនឯង។

ចុកពោះ

អាការៈ​ចុកពោះ​ជាសញ្ញា​មួយ​ផ្សេង​ទៀត​នៃការ​រលូតកូន​ក្នុង​សប្តាហ៍ទី ៤។ ប្រសិនបើ​អ្នក​ប្រឈម​មុខ​នឹងការ​ឈឺចាប់​នេះ ត្រូវប្រញាប់​ទៅពេទ្យ​ជាបន្ទាន់។ ម្យ៉ាង​វិញ​ទៀត អ្នកក៏គួរ​ដឹង​ថា នេះមិន​មែន​ជាការឈឺ​ចាប់​មួយ ដូចនឹង​ស្ត្រីផ្សេង​ទៀត​ជួបប្រទះ​ក្នុងពេល​មានផ្ទៃពោះ​ដែរ។ ប្រសិន​បើ​ចុកពោះ ហើយ​មាន​ឈាម​មក​ជាមួយ​ផងដែរ នេះអ្នក​មិនត្រូវ​មិនអើពើ​បាន​ឡើយ។

ឈឺ​ខ្នង

ក្រៅពី​ចុកពោះ ឈឺខ្នង​ក៏​អាច​ជា​សញ្ញា​នៃ​ការរលូត​កូន​ដែរ ជាពិសេស​នៅពេល​លំហូរ​ឈាម​តាម​ទ្វារមាស។

លំហូរឈាម​ចេញពីទ្វារមាស​ខុសប្រក្រតី

លំហូរឈាម​ពណ៌​ត្នោត​ចេញ​ពីទ្វារមាស​ជាសញ្ញា​មួយ​នៃការ​រលូតកូន ដែលអ្នក​ត្រូវយក​ចិត្តទុក​ដាក់។ ឈាមនេះ​ស្រដៀងគ្នា​នឹង​ពណ៌​កាហ្វេ​ដែរ។ វាជា​ឈាម​ចាស់​ដែលស្ថិត​នៅក្នុង​ស្បូន​មួយ​រយៈ ហើយ​កំពុងតែ​ហូរចេញ​មកក្រៅ​យឺតៗ។

លំហូរទឹក​ជាលិកាស្អិតៗ​ខុសពីធម្មតា

ក្រៅពីមាន​លំហូរ​ឈាម អ្នកក៏​ត្រូវប្រឈម​មុខ​នឹងលំហូរ​ទឹកស្អិតៗ​ចេញ​តាម​ទ្វារមាស​ផងដែរ។ នេះជា​សញ្ញា​មួយ​ទៀត​នៃការ​រលូតកូន​ក្នុង​សប្តាហ៍ទី ៤។

គ្រុនក្តៅ

ដោយសារ​តែការ​ឈឺចាប់ និង​ចុកពោះ ធ្វើឱ្យ​ស្ត្រីមួយ​ចំនួន​កើតជំងឺ​គ្រុនក្តៅ។ ក្នុង​ដំណាក់​កាល​នេះ ស្ត្រីត្រូវ​ទទួលទាន​ថ្នាំ​ព្យាបាល​គ្រុនក្តៅ​ក្នុង​កម្រិត​ទាប​បំផុត ដូច្នេះ​អ្នកអាច​ទប់ទល់​នឹង​សីតុណ្ហភាព​បាន។

តើនឹងមាន​អ្វីកើតឡើង​បន្ទាប់ពី​រលូតកូនរួច?

វាពិតជា​សំខាន់​ខ្លាំង​ណាស់ ដែល​ត្រូវ​មើល​ថែខ្លួនឯង​ឱ្យ​បានល្អ​ប្រសើរ​បំផុត បន្ទាប់ពី​រលូតកូន​រួច។ អ្នក​នឹងនៅ​តែបន្ត​មាន​លំហូរឈាម​យ៉ាង​ហោច​ណាស់​ដល់​រយៈពេល ២សប្តាហ៍។ អាការៈ​ចុកពោះ និង​ឈឺចាប់​ក្នុងខ្លួន​នឹង​ត្រូវបាន​កាត់​បន្ថយ​ដោយ​ការ​ប្រើថ្នាំ​ តាម​វេជ្ជបញ្ជា​របស់អ្នក​ជំនាញ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...