សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ប្តី​ល្អ​ត្រូវ​ធ្វើ​រឿង​ទាំងនេះ​ឱ្យ​បាន​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ

មង្គលការ 2 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ត្រឹមតែ​ជា​ការ​មើលថែ​ទាំ​ធម្មតាៗ​ពី​ស្វាមី​ ក៏​ធ្វើ​ឱ្យ​ភរិយា​ពពោះ​មាន​ក្តី​សុខ​ខ្លាំង​បំផុត​ដែរ​។​ កុំ​ភ្លេច​ថើប​ និង​និយាយ​ដាក់​កូន​ ហើយ​នេះ​ជា​អ្វី​ដែល​ប្រពន្ធ​ទន្ទឹងរង់ចាំ​។

ជា​ពិសេស​ ស្ត្រី​មានគភ៌​ងាយ​នឹង​អន់ចិត្ត​ ឆាប់​ក្រៀមក្រំ​។​ ដូចនេះ​ នាង​ត្រូវការ​ស្វាមី​ថែរក្សា​។​ នេះ​នឹង​ជួយ​ឱ្យ​ម្តាយ​ និង​កូន​មាន​សុខភាព​ល្អ​ គេច​ផុត​ពី​អារម្មណ៍​តានតឹង​។​ ដូច្នេះ​ បើសិន​អ្នក​ចង់​បង្ហាញ​ក្តី​ស្រឡាញ់​ឱ្យ​ប្រពន្ធ​ គួរ​ធ្វើ​រឿង​ទាំងនេះ​ឱ្យ​បាន​៖

ទៅ​តម្រង់​ជួរ​ជំនួស​ប្រពន្ធ​ ឱ្យ​ប្រពន្ធ​អង្គុយ​ចាំ​ពេល​នាង​មាន​ផ្ទៃពោះ​

ចង​ចាំ​ពី​កាលបរិច្ឆេទ​ពិនិត្យ​ផ្ទៃពោះ​របស់​ភរិយា​។​ ត្រូវ​រក្សា​ទុក​កូនសៀវភៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​មាន​សណ្តាប់ធ្នាប់​។

​ ពេល​ប្រពន្ធ​ចាញ់កូន​ ក្អួតចង្អោរ​ជា​រៀង​រាល់​ព្រឹក​ ត្រូវ​រឹត​ខ្នង​ និង​ចាក់ទឹក​ឱ្យ​នាង​។​

នៅ​ពេល​ក្បាលពោះ​ប្រពន្ធ​កាន់តែ​ធំ​ឡើង​ហើយ​ ប្តី​ត្រូវ​អង្គុយ​ពាក់​ស្រោមជើង​ ចងខ្សែ​ស្បែកជើង​ឱ្យ​ប្រពន្ធ​។

​ កុំ​ស្អប់​ពេល​ភរិយា​បញ្ចេញ​ផោម​ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​មិនសូវ​ល្អ​។

​ ពេល​ប្រពន្ធ​ជិត​ដល់​ថ្ងៃ​សម្រាល​ ហើម​ដៃ​ហើមជើង​ហើយ​ ប្តី​ត្រូវ​ចេះ​ជួយ​បោក​ខោអាវ​នាង​។

ឧស្សាហ៍​នាំ​ប្រពន្ធ​អ្នក​ដើរ​លេង​ខាងក្រៅ​។​ ទោះបីជា​នាង​ដើរ​បាន​យឺតៗ​ក៏​ដោយ​ ត្រូវ​លើកទឹកចិត្ត​នាង​ តែងតែ​ការពារ​នាង​ជា​និច្ច​៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...