សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ពេល​មាន​ផ្ទៃពោះ​ស្ត្រី​អាច​ប្រឈមនឹង​បម្រែបម្រួល​សរសៃប្រសាទ

មង្គលការ 6 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ប្រសិនបើ​អ្នក​ជា​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​នឹង​ជួបប្រទះ​បម្រែបម្រួល​រាងកាយ និង​ផ្លូវចិត្ត​ជាច្រើន។ តែ​ទោះជា​យ៉ាងណា តើ​បម្រែបម្រួល​ក្នុង​ខួរក្បាល​ម្តាយ​អាច​កើតឡើង​ដែរ​ទេ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ?

ដូច​ដែល​យើង​ធ្លាប់​បាន​សង្កេត​ឃើញ ស្ត្រី​ពពោះ​ត្រូវ​ឆ្លងកាត់​បម្រែបម្រួល​រាងកាយ​ច្រើន​ដូចជា ឡើង​ទម្ងន់ រីក​ត្រគាក និង​ក្បាលពោះ ដុះរោម​លើ​ខ្លួន ហើម​ជើង...។

ដោយសារ​អតុល្យភាព​អរម៉ូន​ផ្សេងៗ​កើតឡើង​ក្នុង​ខ្លួន​ស្ត្រី នាង​ក៏​អាច​ប្រឈមនឹង​បម្រែបម្រួល​អារម្មណ៍​ដូចជា អារម្មណ៍​រវើរវាយ ក្រៀមក្រំ...។

ដូច្នេះ អំឡុងពេល​មាន​គភ៌​អាច​ជា​រយៈពេល​ដ៏លំបាក​សម្រាប់​ម្តាយ និង​មនុស្ស​នៅ​ជុំវិញ ហើយ​អ្វី​ដែល​សំខាន់​ត្រូវ​ដឹង​ពី​បម្រែបម្រួល​កើតឡើង​ក្នុង​រាងកាយ​ស្ត្រី ដើម្បី​ការពារពី​បញ្ហា​សុខភាព។

កាលពី​ថ្មីៗ​នេះ ការសិក្សា​បាន​អះអាង​ថា បម្រែបម្រួល​ក្នុង​ខួរក្បាល​ស្ត្រី​អាច​កើតឡើង​រយៈពេល​យូរ។

ទំនាក់ទំនង​រវាង​ការមាន​ផ្ទៃពោះ និង​បម្រែបម្រួល​ច្រើន​យ៉ាង

ក្នុង​ពេល​មាន​ផ្ទៃពោះ បម្រែបម្រួល​អរម៉ូន​ច្រើន​បាន​កើតឡើង​ក្នុង​រាងកាយ​ស្ត្រី ព្រោះ​រាងកាយ​នាង​ត្រូវ​ទទួល​បន្ទុក និង​ថែទាំ​ទារក​ក្នុង​ផ្ទៃ​រយៈពេល ៩ខែ។

ឥឡូវ​នេះ អរម៉ូន​ត្រូវបាន​ផលិតឡើង​មុនគេ​ក្នុង​ខួរក្បាល ទើប​ឈាន​ទៅដល់​ផ្នែក​ផ្សេងៗ​របស់​រាងកាយ ដើម្បី​ជំនួយ​ដល់​ដំណើរការ​មុខងារ​រាងកាយ។

ខួរក្បាល​ត្រូវការ​ផលិត​អរម៉ូន​ក្នុង​អំឡុងពេល​ស្ត្រី​ពពោះ បម្រែបម្រួល​អរម៉ូន​នេះ​មាន​រយៈពេល​យូរ ហើយ​អាច​ផ្តល់​ផលប៉ះពាល់ ឬ​មិន​អាច​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ស្ត្រី។

ហើយ​ការស្រាវជ្រាវ​ក៏​បាន​អះអាង​ទៀត​ថា បម្រែបម្រួល​សរសៃប្រសាទ​ដែល​កើតឡើង​ក្នុង​ខួរក្បាល​ស្ត្រី បណ្តាល​ឱ្យ​ឥរិយាបថ​វិជ្ជមាន​របស់​ស្ត្រី​ត្រូវ​ប្រែប្រួល។

បម្រែបម្រួល​សរសៃប្រសាទ​កើតឡើង​ក្នុង​ខួរក្បាល​ស្ត្រី​អាច​ការពារ​ផ្លូវចិត្ត​នាង និង​ថែទាំ​សភាវគតិ​ម្តាយ ព្រមទាំង​ជួយ​ថែទាំ​ទារក​នាង​បាន​ល្អប្រសើរ​បំផុត។

បម្រែបម្រួល​សរសៃប្រសាទ​អាច​ជា​រឿង​មួយ​វិជ្ជមាន ប្រសិនបើ​ស្ត្រី​កើត​អាការៈ​ដូចជា អារម្មណ៍រវើរវាយ...៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...