សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

កូនមាន់ 1 month ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ពេល​មាន​ផ្ទៃពោះ ជា​អំឡុងពេល​ដ៏សំខាន់​សម្រាប់​ស្ត្រី​ទាំងឡាយ។ វា​ជា​ការបង្កើត​ជីវិត​ថ្មី​មួយ​យ៉ាងអស្ចារ្យ។ តែ​ទោះជា​យ៉ាងណា វេលា​មាន​ផ្ទៃពោះ​ក៏​ជា​ពេល​លំបាក​បំផុត​របស់​ស្ត្រី​ផងដែរ។ រាងកាយ​ត្រូវ​ផ្លាស់ប្តូរ​ច្រើន​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។

ស្ត្រី​ម្នាក់ៗ​អាច​ជួបនឹង​បទពិសោធន៍​ផ្សេងៗ​គ្នា។ ការបាន​ដឹងពី​អាការៈ​ដែល​បង្ហាញ​ពី​រោគសញ្ញា​បញ្ហា​ក្នុង​អំឡុងពេល​មាន​គភ៌ ជា​រឿង​មួយ​ចាំបាច់។ ថ្ងៃនេះ យើង​នឹង​នាំយក​រោគសញ្ញា​ខ្លះៗ​ដែល​ស្ត្រី​ពពោះ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់បំផុត។ បើ​ជួប​អាការៈ​ទាំងនេះ​ហើយ អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម។

ឈឺចាប់​ចំ​កណ្តាល​ពោះ ឬ​ខាងលើ​ពោះ

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

អាការៈ​ឈឺ​ចំ​កណ្តាល​ពោះ និង​ខាងលើ​ពោះ រួម​ទាំង​ចង់​ក្អួត និង​ក្អួតចង្អោរ​ជាច្រើន​លើក​ជាច្រើន​សារ នេះ​ដោយសារ​តែ​ឆ្អល់​ក្រហាយ​ចុងដង្ហើម ពុល​អាហារ...។ តែ​នេះ​ក៏​ជា​សញ្ញា​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

ឈឺ​ពោះក្រោម

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

អាការៈ​បែប​នេះ​បណ្តាល​មកពី​ដាច់​រហែក​សរសៃចង។ វា​ជា​សញ្ញា​នៃ​កូន​ក្រៅស្បូន រលូត​កូន សម្រាល​កូន​មុន​ខែ។

គ្រុនក្តៅ

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

បើសិន​ខ្លួន​អ្នក​ឡើង​កម្តៅ​រហូត​ដល់ 100អង្សារសេ ហើយ​មិន​រងារ អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម។ សីតុណ្ហភាព​លើស​ពី 200អង្សារសេ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​របស់​អ្នក។

បញ្ហា​ស្រវាំង​ភ្នែក

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

ប្រសិនបើ​អ្នក​ស្រវាំង​ភ្នែក ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​នឹង​គ្រូពេទ្យ។ សញ្ញា​រំខាន​ដល់​ភ្នែក​បែប​នេះ​អាច​ចង្អុល​បង្ហាញ​ពី​វត្តមាន​នៃ​ជំងឺក្រឡាភ្លើង។

ហើម​ដៃ​ហើម​ជើង​ហើម​មុខ

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

ធម្មតា​ស្ត្រី​ត្រូវ​ជួបប្រទះ​នឹង​អាការៈ​ហើម​ដៃ ហើម​ជើង និង​មុខ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ។ តែ​បើ​រោគសញ្ញា​នេះ​កើតឡើង​អម​ជាមួយ​នឹង​អាការៈ​ឈឺចាប់​ក្នុង​ពោះ និង​ស្រវាំង​ភ្នែក​ទៀត​នោះ អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​បន្ទាន់។

ឧស្សាហ៍​ស្រេកទឹក​ញឹកញាប់

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

នោម​ញឹក និង​ការស្រេកទឹក​ជា​រឿង​ពាក់ព័ន្ធ​នឹង​គ្នា។ បើ​ទឹកនោម​អ្នក​លឿង​ខ្លាំង ហើយ​ស្រេក​ទឹក​ញឹកញាប់ បាន​ន័យ​ថា​ក្នុង​ខ្លួន​អ្នក​ខ្សោះ​ជាតិទឹក។ បើ​អ្នក​ស្រេកទឹក​ផង​នោម​ញឹក​ផង បញ្ជាក់​ថា អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ។

ក្រហាយ និង​ឈឺចាប់​ពេល​នោម

ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​បន្ទាន់!!! បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ទាំងនេះ

អាការៈ​នេះ​ភាគច្រើន​បណ្តាល​មកពី​ឆ្លង​មេរោគ។ អ្នក​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប្យូទិច៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...