សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

តើ​ពិត​អត់​ដែល​គេ​ថា ការបំបៅ​ដោះ​កូន​បណ្តាល​ឱ្យ​សុដន់​ស្ត្រី​យារធ្លាក់?

កូនមាន់ 8 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

អ្នកម្តាយ​ខ្លះ​ចូលចិត្ត​ឱ្យ​កូន​បៅ​ទឹកដោះគោ ចំណែក​ខ្លះ​ទៀត​ជ្រើសរើស​បំបៅ​ដោះ​កូន ។ តើ​ជម្រើស​មួយ​ណា​ជួយ​ដល់​សុខភាព​ជាង? ការបំបៅ​ដោះ​កូន​ពិត​ជា​ជំនួយ​ដល់​សុខភាព​ទាំង​ម្តាយ និង​កូន ។

ទី ១ វា​ជួយ​ពង្រឹង​ភាពស្និតស្នាល​រវាង​ម្តាយ និង​កូន ។ ទឹកដោះម្តាយ​ជា​ប្រភព​នៃ​អាហារ​ធម្មជាតិ និង​អាហារបំប៉ន គ្មាន​ជាតិ​គីមី ។

ប៉ុន្តែ​ម្តាយ​បំបៅ​ដោះ​កូន​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុដន់​យារធ្លាក់ តើ​ពិត​អត់?

ការពិត ១

ស្ត្រី​ភាគច្រើន​គិត​ថា ការបំបៅ​ដោះ​កូន​អាច​ធ្វើឱ្យ​សុដន់​យារធ្លាក់ ។ តែ​អ្នកជំនាញ​និយាយ​ថា ការបំបៅ​ដោះ​កូន​មិនមែន​ជា​មូលហេតុ​តែមួយ​នៅ​ពីក្រោយ​ខ្នង​បញ្ហា​សុដន់​យារធ្លាក់​ទេ តែ​នៅ​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត ។

ការពិត ២

តាម​ការសង្កេត​មើល​ពី​អ្នកជំនាញ​ជាច្រើន​បាន​អះអាង​ថា ការបំបៅ​ដោះ​កូន​អាច​ធ្វើឱ្យ​ស្បែក​នៅលើ​ដើមទ្រូង​មាន​សុខភាព​ល្អ ។

ការពិត ៣

ពេល​មាន​ផ្ទៃពោះ​ប៉ះពាល់​ដល់​សុដន់​ច្រើនជាង​ពេល​បំបៅ​ដោះ​កូន ។ ក្នុង​ពេល​មាន​ផ្ទៃពោះ ការផលិត​ទឹកដោះ​ចាប់ផ្តើម​ឡើង ទំហំ និង​ទ្រង់ទ្រាយ​នៃ​សុដន់​នឹង​ប្រែប្រួល ។

ការពិត ៤

នៅពេល​ឡើង​គីឡូ អាវទ្រនាប់​នឹង​កាន់តែ​យារ​ខ្លាំង​ឡើង ហើយ​បញ្ហា​នេះ​បណ្តាល​ឱ្យ​សុដន់​យារធ្លាក់ ។

ការពិត ៥

កត្តា​សែន​ក៏​ជា​អ្នកកំណត់​លើ​ទ្រង់ទ្រាយ ទំហំ និង​ភាពតឹងណែន​មូលក្លំ​របស់​សុដន់​អ្នក​ដែរ ។

ការពិត ៦

កត្តា​ផ្សេង​ទៀត​ដូចជា អាយុ ចំនួន​ដង​នៃ​ការមាន​ផ្ទៃពោះ ទម្លាប់​ការជក់​បារី ខ្លាញ់​ក្នុង​រាងកាយ និង​កម្រិត​នៃ​ភាពសកម្ម​ក្នុង​ជីវិត​ក៏​ដើរ​តួនាទី​ក្នុង​ការធ្វើ​ឱ្យ​សុដន់​តឹងណែន ឬ​យារធ្លាក់​ផង​ដែរ ។

ការពិត ៧

ការបំបៅ​ដោះ​កូន​អាច​ជួយ​កាត់បន្ថយ​ពី​ជំងឺ​មហារីក​សុដន់ និង​មហារីក​អូវែ​មុនពេល​រាំង​រដូវ ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 9 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...