សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ប្រភេទ​អាហារ និង​ភេសជ្ជៈ​ទាំងនេះ​អាច​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រលូត​កូន​បាន

មង្គលការ 11 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ស្ត្រី​ត្រូវការ​បម្រុងប្រយ័ត្ន​បន្ថែម​ក្នុង​អំឡុង​ត្រីមាស​ទី ១ ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​ងាយ​នឹង​រលូត​កូន​បំផុត។ វា​មិនមែន​ជា​រឿង​គួរឱ្យ​ភ័យ​ខ្លាច ឬ​ព្រួយ​បារម្ភ​ទេ តែ​វា​ជា​រឿង​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ជាពិសេស​អាហារ។ ស្ត្រី​មិន​ត្រឹមតែ​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​ទទួលទាន​ផងដែរ។ សំណាង​មិន​ល្អ មាន​អាហារ និង​ភេសជ្ជៈ​មួយចំនួន​ដែល​អាច​បណ្តាលឱ្យ​រលូត​កូន។ ដើម្បី​សុវត្ថិភាព យល់ល្អ​ត្រូវ​ចៀសវាង​អាហារ​ណា​ដែល​ប៉ះពាល់ដល់​ទារក។

ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ និង​ភេសជ្ជៈ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង៖

ម្រះ

ម្រះ​សម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹម​ដូចជា ស័ង្កសី ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក វីតាមីន B ដែល​បាន​ផ្តល់​ឱ្យ​តម្រូវការ​រាងកាយ​គ្រប់គ្រាន់។ វា​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ។ តែ​ទោះបីជាយ៉ាងណា ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​ម្រះ​ឡើយ ព្រោះ​វា​បណ្តាលឱ្យ​កន្រ្តាក់​ស្បូន ខូច​ស្បូន។ ម្រះ​ក៏​អាច​បណ្តាលឱ្យ​ស្ត្រី​សម្រាលកូន​មិន​គ្រប់ខែ​ផងដែរ។

ល្ហុង

ល្ហុង​ពិតជា​មិន​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ជាពិសេស​ល្ហុង​ខ្ចី។ ការទទួលទាន​ល្ហុង​ខ្ចី​អាច​បណ្តាលឱ្យ​ស្ត្រី​រលូត​កូន។ វា​ផ្ទុក​ទៅដោយ​អង់ស៊ីម​ជាច្រើន​ដែល​នាំឱ្យ​កន្ត្រាក់​ស្បូន ហើយ​ឈានដល់​ការរលូត​កូន។

សាច់​អណ្តើក

គេ​និយាយ​ថា សាច់​អណ្តើក​ជំនួយ​តម្រង​នោម តែ​វា​មាន​ជាតិ​ដូច​សាច់​ត្រី ហើយ​ត្រជាក់។ វា​មាន​សមត្ថភាព​អាច​កម្ចាត់​ដុំ​សាច់ លាង​សម្អាត​សរសៃ​វ៉ែន។ ដូច្នេះ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​សាច់​អណ្តើក។ ជើង​អណ្តើក​បង្ក​ការគ្រោះថ្នាក់​ខ្លាំងបំផុត។ វា​ងាយនឹង​ធ្វើឱ្យ​ស្ត្រី​រលូត​កូន​ច្រើនជាង​ទទួលទាន​សាច់។

ទឹកម្នាស់

ស្ត្រី​គួរ​ចៀសវាង​ទទួលទាន​ទឹក​ម្នាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ ៣ខែ​ដំបូង ព្រោះ​វា​អាច​ធ្វើឱ្យ​កន្ត្រាក់​ស្បូន នាំឱ្យ​រលូត​កូន។

ម្នាស់​ក៏​អាច​បណ្តាលឱ្យ​ស្ត្រី​មាន​គភ៌​កើត​អាឡាក់ហ្ស៊ី និង​រាករូស។

ក្តាម និងអាហារសមុទ្រ

ក្តាម និង​អាហារសមុទ្រ​សម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹម និង​ជា​ប្រភព​នៃ​កាល់ស្យូម​ជំនួយ​ធ្មេញ និង​ឆ្អឹង។ ក្នុង​អំឡុង ៣ខែ​ដំបូង​នៃ​ការមាន​ផ្ទៃពោះ ស្ត្រី​មិន​ត្រូវ​ទទួលទាន​សាច់​ក្តាម​ឡើយ ព្រោះ​វា​ធ្វើឱ្យ​រួញ​ស្បូន។ វា​អាច​បណ្តាលឱ្យ​មាន​លំហូរឈាម​តាម​ទ្វារមាស ហើយ​ក៏​រលូត​កូន។

តែ​បៃតង និង​កាហ្វេ

តែ​បៃតង និង​កាហ្វេ ១ពែង​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ២០០ក្រាម ប៉ះពាល់​ដល់​ស្ត្រី​មាន​គភ៌។

សាច់កែច្នៃ

សាច់​កែច្នៃ​ទាំងនោះ​រួម​មាន៖ ប្រហិត សាច់ប៉ាតេ សាច់ក្រក...ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង។ សាច់កែច្នៃ​ផ្ទុក​ទៅដោយ​សារធាតុ​គីមី ប៉ះពាល់​ដល់​ទារក។ មិនតែ​ប៉ុណ្ណោះ វា​ត្រូវបាន​គេ​រក្សា​ទុក​អស់​រយៈពេល​យូរ ធ្វើឱ្យ​កាន់តែ​បង្ក​គ្រោះថ្នាក់​ខ្លាំងឡើង។​

ផ្លែប៉ោមព្រៃ

ផ្លែប៉ោមព្រៃ​មាន​រសជាតិ​ផ្អែម ចត់ ជូរ។ វា​ជា​អាហារ​សម្រន់ និង​ជួយ​បំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​នៅពេល​ព្រឹក។ តែ​សំណាង​មិន​ល្អ ផ្លែប៉ោម​ព្រៃ​នេះ​មិន​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​វា​បណ្តាល​ឱ្យ​កន្ត្រាក់​ស្បូន ធ្វើឱ្យ​សម្រាល​កូន​មិន​គ្រប់​ខែ និង​រលូត​កូន៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...