សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អត្ថប្រយោជន៍​នៃ​ធុ​រេ​ន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អ្នក​មិន​ធ្លាប់​បានដឹង​!!!

មង្គលការ 1 week ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ធុ​រេ​ន​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ខ្លាំង​ជាងគេ​បំផុត​ និង​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ ជា​ពិសេស​ជួយ​ការពារ​ទារក​ពី​ជំងឺ​ខ្វិនខ្វង់​ និង​ខ្វះ​កាយសម្បទា​។​

​ហេតុ​អ្វី​ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ធុ​រេ​ន​?

អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​ស្ត្រី​ទទួលទាន​ធុ​រេ​ន​ ព្រោះ​វា​មាន​ផ្ទុក​អាស៊ីត​ហ្វូ​ឡា​ត​ដែល​ដើរតួ​សំខាន់​ក្នុង​ដំណើរការ​លូតលាស់​កោសិកា​ និង​ DNA​ របស់​ទារក​។​ ស្ត្រី​ញ៉ាំ​ធុ​រេ​ន​ជា​ប្រចាំ​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​ទារក​។​

អត្ថប្រយោជន៍​នៃ​ផ្លែ​ធុ​រេ​ន​

​​

ជំនួយ​សុខភាព​គ្រោងឆ្អឹង​

ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ធុ​រេ​ន​នឹង​ជួយ​ដល់​ការ​លូតលាស់​របស់​សុខភាព​គ្រោងឆ្អឹង​គភ៌​ ស្រប​ពេល​ធ្វើ​ឱ្យ​ម្តាយ​ក៏​ទទួល​បាន​ឆ្អឹង​រឹង​មាំ​។​

​ជួយ​ឱ្យ​ស្ត្រី​បាយ​ឆ្ងាញ់​

សមាសធាតុ​ក្នុង​ធុ​រេ​ន​អាច​ជួយ​ជម្រុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​ដំណើរការ​បាន​ល្អ​ បង្កើន​ការ​ស្រេកឃ្លាន​អាហារ​។​ ពិសេស​ ស្ត្រី​ពពោះ​បាន​ ៣​ខែ​ដំបូង​អាច​ជួប​បញ្ហា​ចាញ់កូន​ ពិបាក​ញ៉ាំ​អាហារ​។​

​ឱសថ​បំបាត់​ឈឺក្បាល

​ធុ​រេ​ន​ជា​ឱសថ​បំបាត់​ជំងឺ​ឈឺក្បាល​របស់​ស្ត្រី​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​បង្ការ​ពី​ជំងឺ​ទល់លាមក

​​

ជាតិ​សរសៃ​នឹង​ជួយ​ការពារ​ម្តាយ​ពី​ជំងឺ​ទល់លាមក​។​ ដូចនេះ​បើ​ទល់លាមក​ កុំ​ភ្លេច​នឹកឃើញ​ដល់​ធុ​រេ​ន​៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...