សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ចំនួន​ម៉ោង​ចាំបាច់​ដែល​ទារក​ត្រូវការ​គេង​តាម​អាយុ

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ជាទូទៅ ស្ត្រី​មាន​កូន​ដំបូង​តែងតែ​ចង់​ដឹង​ថា តើ​កូន​នាង​ត្រូវការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង ១ថ្ងៃ។ តម្រូវការ​នៃ​ការគេង​ត្រូវ​ផ្លាស់ប្តូរ​ជារៀងរាល់​ខែ​ក្នុង​ឆ្នាំ​ដំបូង។

ទារក​ត្រូវការ​គេង​ឱ្យ​បាន​ច្រើន។ ដើម្បី​ឱ្យ​រាងកាយ​ទារក​លូតលាស់​បាន​ល្អ ការគេង​ឱ្យ​បាន​គ្រប់គ្រាន់​ជា​តម្រូវការ​ចាំបាច់។

ដូច្នេះ តារាង​ខាងក្រោម​នេះ​នឹង​ណែនាំ​អ្នក​ពី​តម្រូវការ​ការគេង​របស់​ទារក៖

ខែ​ទី ០-២

ក្នុង​អំឡុង​ពេល​ថ្ងៃ ទារក​ត្រូវការ​គេង​ថ្ងៃ​ឱ្យ​បាន ៣-៥ម៉ោង។ ត្រូវការ​គេង​យប់​ឱ្យ​បាន ៨-៩ម៉ោង។ សរុប​មក ទារក​ត្រូវការ​គេង​ឱ្យ​បាន​ច្រើន​ជាង ១៦ម៉ោង​ក្នុង ១ថ្ងៃ។

ខែ​ទី ២-៤

នៅពេល​ថ្ងៃ ទារក​ត្រូវការ​គេង ៣ដង។ ទារក​ត្រូវការ​គេង​យប់​ឱ្យ​បាន​ពី ៩-១០ម៉ោង។ សរុប​មក ក្នុង ១ថ្ងៃ​ទារក​ត្រូវការ​គេង​ច្រើន​ជាង ១៤ម៉ោង។

ខែ​ទី ៤-៦

ទារក​ត្រូវការ​គេង​ថ្ងៃ ២-៣ដង គេង​យប់​ចំនួន ១០ម៉ោង។ សរុប​មក ទារក​ត្រូវការ​គេង​ពី ១៤-១៥ម៉ោង​ក្នុង ១ថ្ងៃ។

ខែ​ទី ៦-៩

ក្នុង​ពេល​នេះ គេ​ត្រូវការ​គេង​ថ្ងៃ ២ដង។ គេង​យប់​អាច​ពី ១០-១១ម៉ោង។ ដូច្នេះ ក្នុង ១ថ្ងៃ ទារក​ត្រូវការ​គេង​ច្រើន​ជាង ១៤ម៉ោង។

ខែ​ទី ៩-១២

ទារក​ត្រូវការ​គេង​ថ្ងៃ ២ដង និង​គេង​យប់​ពី ១០-១២ម៉ោង។ សរុប​មក ទារក​ត្រូវការគេងជាង ១៤ម៉ោងក្នុង ១ថ្ងៃ។

ខែ​ទី ១២-១៨

ទារក ១ខួប​ត្រូវការ​គេង​ថ្ងៃ ១-២ដង។ ទារក​ត្រូវការ​គេង​យប់​ពី ១១-១២ម៉ោង។ សរុប ទារក​អាច​គេង​បាន​ពី ១៣-១៤ម៉ោង។

ខែ​ទី ១៨-២៤

ក្នុង​វ័យ​នេះ ទារក​ត្រូវការ​គេង​ថ្ងៃ​តែ ១ដង។ ប៉ុន្តែ​នៅពេល​យប់ គេ​ត្រូវការ​គេង ១១ម៉ោង។ ដូច្នេះ ក្នុង ១ថ្ងៃ​ទារក​ត្រូវការ​គេង​ពី ១៣-១៤ម៉ោង។

អាយុ ២-៣ឆ្នាំ

ក្មេង​ក្នុង​វ័យ​នេះ​ត្រូវការ​គេង​ថ្ងៃ​តែ ១ម្តង​គត់។ គេង​យប់​អាច​ពី ១០-១១ម៉ោង។ សរុប ក្មេង​ត្រូវការ​គេង​ពី ១២-១៤ម៉ោង​ក្នុង ១ថ្ងៃ។

អាយុ ៣-៥ឆ្នាំ

ក្មេង​គេង​ថ្ងៃ​តែ ១ម្តង។ ត្រូវការ​គេង​យប់​ពី ១០-១១ម៉ោង។ សរុប​ពី ១១-១៣ម៉ោង​ក្នុង ១ថ្ងៃ។

អាយុ ៥-១២ឆ្នាំ

ក្មេង​ក្នុង​វ័យ​នេះ​ត្រូវ​ចូល​សាលារៀន មិន​បាន​គេង​ថ្ងៃ​ឡើយ។ ក្មេង​ត្រូវការ​គេង​យប់​ជាង ១០ម៉ោង។ សរុប​មក ក្មេង​អាច​គេង​បាន​ជាង ១០ម៉ោង​ក្នុង ១ថ្ងៃ៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...