សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

វិធីសាស្ត្រ​មើល​ថែទាំ​ក្មេង​រពឹស​ឱ្យបាន​ល្អ

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

នៅពេល​កូន​របស់អ្នក​ចាប់ផ្តើម​ចេះ​វារ​ ក្រៅពី​ទាញ​កាមេរ៉ា​ថតវីដេអូ​ អ្នក​ក៏​ត្រូវ​ធ្វើ​រឿង​សំខាន់ៗ​ផ្សេងទៀត​ផង​ដែរ​។​ ក្នុង​ដំណាក់កាល​នេះ​ក្មេង​កំពុង​លូតលាស់​ ធំធាត់​ តែ​ក៏​អាច​ប្រឈមនឹង​ជំងឺ​ របួស​ផងដែរ​។​ អ្នក​ត្រូវ​ដឹងពី​វិធី​អនាម័យ​ និង​ផ្តល់​សុវត្ថិភាព​ដល់​កូនតូច​ក្នុង​ផ្ទះ​។​ ប៉ុន្តែ​នៅពេល​កូន​អ្នក​ចេះ​វារ​ នោះ​របៀប​រៀបរយ​ក្នុងផ្ទះ​ និង​អនាម័យ​នឹងត្រូវ​ផ្លាស់ប្តូរ​ម្តងទៀត​។​

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ដល់​អ្នក​បាន​ ពេល​កូន​ចេះ​វារ​៖

១. អនាម័យ​ក្នុង​ផ្ទះ

ឥលូវ​នេះ​ កូន​របស់​អ្នក​កំពុង​ឋិតក្នុង​ដំណាក់កាល​លូតលាស់​ដំបូង​។​ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន​ចំពោះ​អនាម័យ​។​ ពីមុន​គេ​នៅ​មួយកន្លែង​ តែ​ពេលនេះ​គេ​ធ្វើ​សកម្មភាព​ដោយ​សេរី​។​

  • គេ​នឹង​វារ​ឡើង​កាំ​ជណ្តើរ​កាំ​ទី​ ៤ ឡើង​លើ​សាឡុង​ តុ​ ចូល​ផ្ទះបាយ​
  • គេ​នឹង​ញ៉ាំ​របស់​ផ្តេសផ្តាស​ បណ្តាលឱ្យ​ឈឺ​។​
  • អ្នក​ត្រូវ​ជូត​សម្អាត​ឥដ្ឋ​យ៉ាងតិច​ណាស់​ ២ដង​ក្នុង​ ១​ថ្ងៃ​។​
  • ប្រសិនបើ​អ្នក​មាន​កម្រាលព្រំ​ ត្រូវ​យក​វា​ចេញ​ ព្រោះ​កម្រាល​មិនអាច​សម្អាត​ញឹកញាប់​បាន​ដូច​ឥដ្ឋ​ឡើយ​។​
  • ហើយ​ក៏​ត្រូវ​ប្រាកដថា​ គ្មាន​អ្នកណា​ដើរ​ចូលផ្ទះ​ទាំង​ស្បែកជើង​ និង​ស្រោមជើង​កខ្វក់​ឡើយ​។​

២. របួស

ក្មេង​ចេះ​វារ​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បំផុត​។​

  • ដាក់​ឧបករណ៍​មុតស្រួច​ឱ្យ​នៅ​ឆ្ងាយ​ផុតពី​ដៃ​ក្មេង​។​ សូម្បីតែ​របស់​តូចៗ​ដូចជា​ កូនឃ្លី​ ក្មេង​អាច​ដាក់​ចូល​មាត់​។​
  • ប្រសិនបើ​ផ្ទះ​របស់​អ្នក​មាន​ច្រើន​ជាន់​ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ទ្វេដង​។​
  • ពេល​កូន​អ្នក​កំពុង​គេង​លើគ្រែ​ ឬ​ក្នុង​អង្រឹង​ អ្នក​ត្រូវ​ដាក់ខ្នើយ​យ៉ាងតិច​ ៤​នៅ​ជុំវិញ​ខ្លួនគេ​ ដើម្បី​ការពារ​ការគេង​រមៀល​របស់​គេ​។​

៣. អនាម័យ​ក្មេង

ក្រៅពី​អនាម័យ​ផ្ទះ​ អ្នក​ក៏​ត្រូវ​អនាម័យ​កូន​របស់​អ្នក​ផងដែរ​។​

  • ជង្គង់​ និង​បាតដៃ​កូន​អាច​ជាប់​ធូលី​។​
  • អ្នក​ត្រូវ​ងូតទឹក​កម្ចាត់​មេរោគ​ឱ្យ​គេ​យ៉ាងហោចណាស់​ ២ដង​ក្នុង​ ១ថ្ងៃ​។​
  • ពេល​ទារក​ឧស្សាហ៍​វារ​ញឹកញាប់​ ស្បែក​ក្បាលជង្គង់​របស់​គេ​អាច​ខ្មៅ​។​ កុំ​បារម្ភ​ច្រើនពេក​ ព្រោះ​វា​នឹង​ប្រសើរ​ឡើងវិញ​ ពេល​គេ​ចេះដើរ​៕

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 11 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...