សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ប្រុសៗ​បើ​ឈប់​បាន​ឈប់​ទៅ​!​ ទម្លាប់​អាក្រក់​ ៥​យ៉ាង​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្តាយ​ និង​កូន​ក្នុង​ពោះ

មង្គលការ 1 week ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ទម្លាប់​អាក្រក់​របស់​ប្រុសៗ​ដូច​ជា​ ជក់បារី​ ផឹកស្រា​...​បាន​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ និង​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

​ដូចនេះ​នៅ​ពេល​ភរិយា​មាន​ផ្ទៃពោះ​ ខ្លួន​ជា​ស្វាមី​ត្រូវ​បោះបង់​ទម្លាប់​មិនល្អ​ខាងក្រោម​ចោល​ឱ្យ​អស់​៖

១.​ ជក់បារី​

ការ​ជក់បារី​អាច​ធ្វើ​ឱ្យ​ទារក​ពិការ​តាំងពី​កំណើត​។​ បើ​ទោះបីជា​ឪពុក​ឈប់​ជក់​ច្រើន​ឆ្នាំ​ក៏​ដោយ​ គភ៌​ក៏​អាច​ជួប​គ្រោះថ្នាក់​ដែរ​។​ ដូច្នេះ​ដើម្បី​ការពារ​កូន​ អ្នក​ត្រូវ​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ​។​

២.​ គ្រឿង​ស្រវឹង​

​ស្រា​ ឬ​ស្រា​បៀ​មិនល្អ​ចំពោះ​បុរសៗ​ឡើយ​ ជួនកាល​គ្រឿង​ស្រវឹង​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប៉ុណ្ណោះ​ទេ​ តែ​ក៏​គ្រោះថ្នាក់​ដល់​ស្ត្រី​មានគភ៌​ និង​សុភមង្គល​ក្នុង​គ្រួសារ​។​

​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ឪពុក​ញៀន​ស្រា​ច្រើន​អាច​ធ្វើ​ឱ្យ​កូន​ពិការ​តាំងពី​កំណើត​ ក្រិន​ ឬ​ខូច​សតិ​។​

៣.​ បរិយាកាស​កន្លែងធ្វើការ​

​បើសិន​ប្តី​ធ្វើការ​នៅ​កន្លែង​សម្បូរ​ជាតិពុល​ សារធាតុ​គីមី​ធ្វើ​ឱ្យ​គភ៌​មាន​រូបរាង​មិន​សមប្រកប​។​ ដូចនេះ​បើ​អ្នក​ចង់បាន​កូន​ ត្រូវ​គិត​ផ្លាស់​ប្តូរ​បរិយាកាស​កន្លែង​ការងារ​។​

​ការងារ​ជា​វិចិត្រករ​ កម្មករ​ ជាងគំនូរ​ ជាង​អ៊ុតសក់​...​ជា​មុខរបរ​ត្រូវ​នឹង​សារធាតុ​គីមី​ច្រើន​ជាង​ការងារ​ដទៃៗ​ទៀត​។​

៤.​ ស្ត្រេ​ស​

​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ភាព​តានតឹង​របស់​ឪពុក​ក៏​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ម្តាយ​ និង​គភ៌​ដែរ​។​ សូ​ម្បី​តែ​ប្តី​ព្រួយបារម្ភ​ខ្លាំង​ពេក​ក៏​អាច​ធ្វើ​ឱ្យ​ភរិយា​រលូត​កូន​បាន​ដែរ​។​

​ហេតុនេះ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​ ប្តី​មិន​គួរ​បង្ហាញ​ភាព​នឿយហត់​ឱ្យ​ប្រពន្ធ​នៅផ្ទះ​ដឹង​ពេក​ ព្រោះ​វា​អាច​ដាក់​សម្ពាធ​លើ​ស្ត្រី​មានគភ៌​ និង​សុខភាព​ម្តាយកូន​។​

៥.​ មិន​យកចិត្តទុកដាក់​ចំពោះ​ភរិយា​

​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ ស្ត្រី​ងាយ​នឹង​តូចចិត្ត​ណាស់​ នាង​ត្រូវការ​ភាព​ថ្នាក់ថ្នម​ និង​ក្តី​ស្រឡាញ់​។​ ប៉ុន្តែ​ប្តី​ខ្លះ​វិញ​ស្អប់ខ្ពើម​រូបរាង​ប្រពន្ធ​ មូលហេតុ​នេះ​ធ្វើ​ឱ្យ​ភរិយា​មាន​អារម្មណ៍មិនល្អ​ ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​គភ៌​៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...