សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ឪពុក​ម្តាយ​ឆ្លាតវៃ​ត្រូវ​ចេះ​ធ្វើ​រឿង​ទាំងអស់​នេះ​ដាក់​កូន​តាំងពី​នៅក្នុង​ផ្ទៃ

មង្គលការ 1 month ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ប្រឡែង​លេង​ជាមួយ​ទារក​ក្នុង​ពោះ​នឹង​ជួយ​ឱ្យ​ម្តាយ​ និង​កូន​មាន​មាន​ភាព​ស្និត​ស្នាល​ និង​លូតលាស់​ខួរក្បាល​បាន​ល្អ​បំផុត​។​ អ្នកដឹង​ទេ​ បើសិន​អ្នកលេង​ជាមួយ​ទារក​បាន​ត្រឹមត្រូវ​ កូន​អ្នក​នឹង​ចេះ​ស្រឡាញ់​ម្តាយ​តាំង​តែ​ពី​នៅ​ក្នុង​ពោះ​ វៃឆ្លាត​ កើត​អារម្មណ៍​ចេះ​គិត​លឿន​រហ័ស​បំផុត​។​

​ម៉ាស្សា​ក្បាលពោះ

អ្នក​អាច​ប្រើ​វិធី​នេះ​បាន​តែ​ក្រោយ​ពេល​ទារក​បាន​ ៣​ខែ​ដំបូង​។​ ម៉ាស្សា​ក្បាលពោះ​របស់​អ្នក​ដោយ​ប្រើ​ប្រេង​ឡា​វេន​ឌ័​រ​ ប្រេង​កុលាប​ ឬ​ប្រេង​សម្បក​ក្រូច​ស្ទាប​ថ្នមៗ​។​ ប្តី​ក៏​អាច​ធ្វើ​វិធី​នេះ​ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​ជាមួយ​កូន​ផង​ដែរ​។​

​ហែល​ទឹក​​

ការ​ហែល​ទឹក​ធ្វើ​ឱ្យ​ម្តាយ​ដឹង​ច្រើន​ពី​អារម្មណ៍​កូន​ ព្រោះ​គេ​រស់នៅ​ក្នុង​ទឹកភ្លោះ​។​ ហែល​ទឹក​ជួយ​បន្ធូរ​អារម្មណ៍​ម្តាយ​ បំបាត់​ឈឺក្បាល​ ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​លូតលាស់​បាន​ល្អ​។​

និទានរឿង​ និង​ច្រៀង​ឱ្យ​កូន​ស្តាប់​​

ការ​ស្តាប់​ឮ​របស់​ទារក​មានការ​លូតលាស់​ជា​រៀងរាល់ថ្ងៃ​។​ ចាប់ពី​ទារក​បាន​ ២៣​ស​ប្តា​ហ៍​ឡើង​ទៅ​ គេ​នឹង​អាច​ស្តាប់​ឮ​ចង្វាក់បេះដូង​លោត​ ឬ​សម្លេង​កូរពោះ​របស់​ម្តាយ​។​ ក្មេង​ក៏​ចាប់ផ្តើម​ស្តាប់​ឮ​សម្លេង​ខាងក្រៅ​។​ ឧស្សាហ៍​និយាយ​ជាមួយ​កូន​ញឹកញាប់​នឹង​ធ្វើ​ឱ្យ​ម្តាយ​ស្និត​ស្នាល​កាន់តែ​ច្រើន​ឡើងជា​មួយ​កូន​ ធ្វើ​ឱ្យ​កូន​ឆាប់​កើត​ ហើយ​រឹង​មាំ​។​ ដាក់​កាស​លើ​ពោះ​ឱ្យ​ទារក​ស្តាប់​ជួយ​ឱ្យ​គេ​កាន់តែ​ឆ្លាត​វៃ​ គិត​រហ័ស​។

យូ​ហ្គា​​

​ម្តាយ​គួរ​ធ្វើ​លំ​ហាត់​យូ​ហ្គា​នៅ​កន្លែង​ស្ងប់ស្ងាត់​ បិទ​ភ្នែក​ ដាក់​ដៃ​អ្នក​លើ​ក្បាលពោះ​ ដកដង្ហើម​ឱ្យ​វែងៗ​ និង​ស្រមៃ​ឃើញ​សកម្មភាព​របស់​កូន​។​ វិទ្យាសាស្ត្រ​រក​ឃើញ​ថា​ ផ្លូវចិត្ត​ម្តាយ​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​បុគ្គលិកលក្ខណៈ​ អារម្មណ៍​របស់​ទារក​។​

​យកចិត្តទុកដាក់​លើ​ចលនា​របស់​ទារក​ម្តងៗ​​

ទារក​ក្នុង​ផ្ទៃ​ចាប់ផ្តើម​ចេះ​ធាក់​តាំងពី​បាន​ ១៨-២០​ស​ប្តា​ហ៍​។​ ពេល​ទារក​ធ្វើ​ចលនា​ អ្នក​អាច​ស្ទាបអង្អែល​ពោះ​ថ្នមៗ​ចំ​កន្លែង​ដែល​គាត់​ជាន់​។​ វិធី​នេះ​ជួយ​ដល់​ការ​លូតលាស់​ការ​គិត​ បង្កើន​សមត្ថភាព​ខួរក្បាល​ និង​ទំនាក់ទំនង​របស់​ទារក​ជាមួយ​ឪពុក​ម្តាយ​៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...