សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

វិធី​លាង​សម្អាត​ទ្វារមាស​ឱ្យ​បាន​ស្អាត​ និង​ត្រឹមត្រូវ​បាន​ក្បូន

មង្គលការ 3 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

តើ​អ្នកដឹង​ពី​របៀប​ថែរក្សា​តំបន់​ឯកជន​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​ឬ​នៅ​?​ មាន​អនុសាសន៍​ល្អៗ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អនុវត្ត​តាម​ ខណៈ​ដែល​ថែរក្សា​តំបន់​រសើប​នៃ​រាង​កាយ​។​

ទុក​ឱ្យ​ទ្វារមាស​សម្អាត​ដោយ​ខ្លួនឯង

ទ្វារមាស​របស់​អ្នក​អាច​លាង​សម្អាត​ដោយ​ខ្លួនឯង​ផ្ទាល់​ ហើយដោយ​មាន​ជំនួយ​ពី​ lactobacilli​ និង​បាក់តេរី​ល្អ​។​ ពួក​វា​អាច​ជួយ​រក្សា​ទឹក​អាស៊ីត​នៃ​ទ្វារមាស​ និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ប្រឆាំង​មេរោគ​នៅ​ក្នុង​ទ្វា​មាស​។​

​លាង​សម្អាត​តែ​ជាមួយនឹង​ទឹក​ប៉ុណ្ណោះ​

សព្វ​ថ្ងៃនេះ​មាន​ស្ត្រី​ជា​ច្រើន​បាន​ប្រើ​ជែ​ល​សម្រាប់​ធ្វើ​អនាម័យ​ទ្វារមាស​។​ ប៉ុន្តែ​វិធី​នេះ​មិន​ត្រូវ​អ្នកជំនាញ​ផ្តល់​អនុសាសន៍​ឱ្យ​ប្រើ​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​ប្រើ​តែ​ទឹក​ធម្មតា​ប៉ុណ្ណោះ​ ដើម្បី​លាង​សម្អាត​។​

ត្រូវ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​សាប៊ូ​

ក្នុង​ករណី​ចាំបាច់​បំផុត​ទើបត្រូវ​ប្រើ​សាប៊ូ​ ដើម្បី​ចៀសវាង​មាន​ផល​ប៉ះពាល់​ដល់​កម្រិត​ pH​នៃ​ទ្វារមាស​។​ សូ​ម្បី​ប្រាកដ​ថា​ទ្វារមាស​របស់​អ្នក​មិន​ស្ងួត​ពេក​។​ ក្រុម​អ្នកជំនាញ​បាន​ផ្តល់​អនុសាសន៍​ថា​ ជា​ធម្មតា​គួរតែ​ប្រើ​សាប៊ូ​ជាមួយនឹង​ប្រេង​អូ​លីវ​។​

លាង​សម្អាត​មួយ​ថ្ងៃ​ម្តង​បាន​ហើយ​

ប្រសិនបើ​អ្នក​បាន​លាង​សម្អាត​ទ្វារមាស​ច្រើន​ពេក​ ក្នុងអំឡុងពេល​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​វារ​លាក​។​ ដូច្នេះ​អ្នក​ត្រូវ​លាង​សម្អាត​នៅ​ពេល​ល្ងាច​មួយ​ថ្ងៃ​ម្តង​បាន​ហើយ​។

កុំ​សម្អាត​ដោយ​ការ​ស្ទី​ម​

​វិធីសាស្ត្រ​មួយ​នេះ​មានការ​ពេញ​និយម​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​មិនមែន​ជា​វិធីសាស្ត្រ​ដែល​មាន​សុវត្ថិភាព​នោះ​ទេ​។​ បើ​យោង​តាម​ក្រុម​គ្រូពេទ្យ​មាន​ប្រសាសន៍​ថា​ វិធីសាស្ត្រ​នេះ​នឹង​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ទ្វារមាស​។​

កុំ​ប្រើ​ស្រោមដៃ​ ឬ​អេ​ប៉ុង​ទន់ៗ​

ការ​ប្រើ​ស្រោមដៃ​ ឬ​អេ​ប៉ុង​អាច​ប៉ះពាល់​ដល់​សំណើម​នៃ​ទ្វារមាស​។​ ដូច្នេះ​អ្នក​មិន​គួរ​ប្រើ​ឧបករណ៍​បែប​នេះ​ឡើយ​៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...