សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អាថ៌​កំបាំង​នៃ​វិធី​បំបាត់​ក្លិន​ក្លៀក​ និង​បែកញើស​ក្លៀក​មាន​ប្រសិទ្ធភាព​ ១០០%!!!

មង្គលការ 3 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ថ្ងៃ​ក្តៅ​ខ្លាំង​បណ្តាល​ឱ្យ​បែកញើស​ច្រើន​ដែល​ធ្វើ​ឱ្យ​ធុំក្លិន​ខ្លួន​។​ ដូចនេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​បាន​ អ្នក​គួរ​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​ជា​ប្រចាំ​៖

​ប្រើ​ប្រដាប់​លុ​ញ​ក្លៀក​

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ប្រើ​ប្រដាប់​លុ​ញ​ក្លៀក​តែ​នៅ​ពេល​ព្រឹក​មុន​ពេល​ចេញ​ទៅ​ធ្វើការ​។​ តែ​ទោះជា​យ៉ាងណា​ប្រដាប់​លុ​ញ​ក្លៀក​មាន​ប្រសិទ្ធភាព​បំផុត​ពេល​ប្រើ​មុន​ចូល​គេង​។​ វា​នឹង​អាច​ឱ្យ​សមាសធាតុ​មាន​ពេលវេលា​ជ្រាប​ចូល​ទៅ​ក្នុង​ក្រពេញ​ញើស​ កាត់​បន្ថយ​ក្លិន​ក្លៀក​បាន​យ៉ាង​ពូកែ​។​ អ្នក​ត្រូវ​សម្អាត​ក្លៀក​ និង​ជូត​ឱ្យ​ស្ងួត​មុន​ពេល​លុ​ញ​ក្លៀក​។​

​របប​អាហារ​

​អាហារ​ហិល​ ក្តៅ​ ស្រា​ កាហ្វេ​...​ក៏​ធ្វើ​ឱ្យ​អ្នក​ធុំក្លិន​ខ្លួន​ខ្លាំង​ដែរ​។​ ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​កម្ចាត់​កាក​សំណល់​ពី​ក្នុង​ខ្លួន​ និង​មាន​បញ្ចូល​អាហារ​បន្លែ​ ផ្លែ​ឈើ​។​

​វិធី​បំបាត់​ក្លិន​ក្លៀក​ និង​បែកញើស​ក្លៀក​

​ទឹកខ្មេះ​ប៉ោម​មាន​សមត្ថភាព​កាត់​បន្ថយ​ pH​ លើ​ស្បែក​ រារាំង​ពី​បាក់តេរី​។​ លាប​ទឹកខ្មេះ​ប៉ោម​លើ​ស្បែក​ក្រោយ​ពេល​សម្អាត​រួច​រៀង​រាល់​យប់​មុន​ចូល​គេង​។​ រង់ចាំ​មួយ​យប់​ និង​លាង​សម្អាត​នៅ​ព្រឹកស្អែក​។​

​លាយ​ម្សៅពោត​ និង​ម្សៅ​សូ​ដា​ជាមួយ​ទឹក​ឱ្យ​ខាប់ៗ​ រួច​លាប​លើ​ក្លៀក​ និង​រង់ចាំ​រយៈពេល​ ៣០​នាទី​រួច​លាង​សម្អាត​ចេញ​។​

​ក្រូចឆ្មា​មាន​សមត្ថភាព​បំផ្លាញ​បាក់តេរី​ កាត់​បន្ថយ​ញើស​ ដូច្នេះ​អ្នក​អាច​ប្រើ​ចំណិត​ក្រូចឆ្មា​ជូត​ដុស​ថ្នមៗ​លើ​ក្លៀក​។​ រង់ចាំ​ប្រហែល​ ១០​នាទី​រួច​សម្អាត​ចេញ​។​

​លើស​ពី​នេះ​ទៀត​ ប្រើ​ចំណិត​ដំឡូងបារាំង​ក៏​បាន​ រង់ចាំ​ពី​ ៥-១០​នាទី​ជួយ​ស្រូប​យក​ញើស​ និង​ធ្វើ​ឱ្យ​ក្លៀក​ស្ងួត​បាន​ល្អ​៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...