សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

រឿង​ ៧​យ៉ាង​ដែល​មនុស្ស​ស្រី​ត្រូវ​លះបង់​ក្រោយ​ពេល​រៀប​ការ​រួច

មង្គលការ 1 week ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្រោយ​ពេល​រៀប​ការ​ មនុស្ស​ស្រី​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ច្រើន​។​ សំណាង​ដែរ​ មនុស្ស​ស្រី​ដែល​រៀប​ការ​រួច​នឹង​មាន​ក្តី​សុខ​ច្រើន​ជាង​ភាព​បាត់បង់​ទាំងនេះ​។​ តាម​ការ​ពិត​ ក្រោយ​រៀប​ការ​ អ្នក​នឹង​ត្រូវ​លះបង់​រឿង​ ៧​យ៉ាងដូច​ខាងក្រោម​៖

១.​ សេរីភាព​

ពេល​មាន​តួនាទី​ជា​ភរិយា​ អ្នក​នឹង​រវល់​ខ្លាំង​លែង​មាន​ពេល​ធ្វើ​រឿង​ដែល​ចូល​ចិត្ត​ និង​មើលថែ​ខ្លួន​ដូច​ពី​មុន​។​ ជា​ពិសេស​ អ្នក​នឹង​លែង​មាន​សេរីភាព​តទៅ​ទៀត​ហើយ​។​

២.​ ភាព​បរិសុទ្ធ​

អ្នក​ត្រូវ​ស៊ូទ្រាំ​លាក់​រឿង​ទុក​ក្នុង​ចិត្ត​ដែល​មាន​តែ​អ្នក​ទេ​យល់​។​ លើស​ពី​នេះ​ទៀត​ ដោយសារ​តែ​គិត​បារម្ភ​ពី​លុយ​ពេក​ធ្វើ​ឱ្យ​អ្នក​ភ្លេច​ថែខ្លួន​ឯង​ដូច​កាល​នៅ​លីវ​។​

៣.​ ភាព​ឆ្លាត​វៃ​

​ក្រោយ​រៀប​ការ​រួច​ អ្នក​ត្រូវ​ផ្តល់​កំណើត​ឱ្យ​កូន​។​ រឿង​នេះ​ធ្វើ​ឱ្យ​មនុស្ស​ឧស្សាហ៍​ភ្លេចភ្លាំង​។​ វិទ្យាសាស្ត្រ​បាន​អះអាង​ថា​ ស្ត្រី​ឆ្លងទន្លេ​រួច​ ខួរក្បាល​នឹង​លែង​លូតលាស់​ទៀត​ហើយ​ បើ​ទោះបីជា​ឈប់​យក​កូន​ទៀត​ក៏​ដោយ​។​

៤.​ រាង​ស្លី​ម​ស្អាត​

ពេល​មាន​ផ្ទៃពោះ​ ក្បាលពោះ​អ្នក​នឹង​ធំ​ជាង​មនុស្ស​ស្រី​ធម្មតា​ ស្បែក​យារ​ធ្លាក់​ ខ្មៅ​ស្រអាប់​ និង​ស្នាម​សង្វារ​។​ ពេលវេលា​នឹង​អាច​ធ្វើ​ឱ្យ​វា​ប្រសើរ​ឡើង​បាន​ តែ​មិន​អាច​ដូច​ដើម​ឡើយ​។​

៥.​ សម្រស់​

ស្ត្រី​ដែល​មាន​ប្តី​រួច​ ពិសេស​ក្រោយ​សម្រាលកូន​រួច​ តំបន់​ឯកជន​នឹង​រលុង​ បាត់បង់​ភាព​តឹង​ណែន​។​ ស្បែក​ដើមទ្រូង​នឹង​ជ្រីវជ្រួញ​ កើត​សង្វារ​។

៦.​ សុខភាព

​ការ​រៀប​ការ​ និង​មានកូន​ធ្វើ​ឱ្យ​សុខភាព​ស្ត្រី​ប្រែប្រួល​។​ នាង​ទទួល​រង​របួស​ទាំង​ផ្លូវចិត្ត​ និង​ផ្លូវ​កាយ​។​ ក្រោយ​មានកូន​ ស្ត្រី​តែង​កើត​អាកា​រៈ​ឈឺ​ខ្នង​ ឈឺពោះ​ ឈឺក្បាល​ ជ្រុះ​សក់​ ស្រៀវធ្មេញ​ ស្រវាំងភ្នែក​...​។​

៧.​ បាត់បង់​មិត្តភាព​ ​

ស្ត្រី​ភាគច្រើន​នឹង​ត្រូវ​បាត់បង់​មិត្តភក្តិ​ស្និត​ស្នាល​ ដោយសារ​នាង​លែង​មាន​ពេល​ដើរ​លេង​ក្រៅ​ផ្ទះ​ និង​ត្រូវការ​ពេលវេលា​ថែទាំ​ប្តី​៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...