សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រចក​លូតលាស់​បានលឿង​និង​ឆាប់រហ័ស ឃើញ​លទ្ធផល​ភ្លាមៗ​ក្រោយពេល​ប្រើបាន​១សប្តាហ៍

អាត សំអន 8 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ពួកយើង​ដឹងថា​នារី​គ្រប់រូប​ស្រលាញ់​ភាព​ស្រស់ស្អាត ជា​ពិសេស​នោះគឺ​ពួកគេ​ស្រលាញ់​និង​ចង់​ធ្វើអ្វី​ដែល​ពួកគេ​ពេញចិត្ត​ចង់បាន។ ក្តី​បំណង​របស់​​ពួកគេ​គឺ​ចង់បាន​ដៃ​ដែល​មាន​ភាព​ស្រស់ស្អាត​ស​ស្រឡូន​ក្រចក​វែងៗ គួរ​ឱ្យ​ចង់​ថើប​និង​បបោស​អង្អែល។

ខាង​ក្រោមនេះ​គឺជា​វិធីសាស្ត្រ​ថ្មីមួយ​ដែលជា​ជំនួយ​ក្នុងការ​លូតលាស់​ដល់​ក្រចក​របស់អ្នក​ ឱ្យមាន​ភាព​ឆាប់​រហ័ស​និង​សុខភាព​ល្អ អ្នកនឹង​ឃើញ​លទ្ធផល​ដ៏​ភ្ញាក់ផ្អើរ​ក្នុងពេល​ត្រឹមតែ​១សប្តាហ៍។ សូមអាន​នឹង​អនុវត្តន៍​វិធីសាស្ត្រនេះ​ទាំងអស់គ្នា៖

អ្វីដែលអ្នកត្រូវការ៖

សាច់​ប្រទាល​កន្ទុយ​ក្រពើ កន្លះ​ស្លាបព្រា​កាហ្វេ

ប្រេងដូង កន្លះ​ស្លាបព្រា​កាហ្វេ
វីតាមីន E ១គ្រាប់

ខ្ទឹមស ១កម្ពឹស

ចំណាំ៖ ប្រសិន​បើអ្នក​គ្មាន​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​នោះទេ អ្នកអាច​ប្រើ​ផលិផល​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ជំនួសបាន

ប្រសិន​បើអ្នក​គ្មាន​ប្រេងដូង អ្នកអាច​ប្រេងល្ហុង​ជំនួសបាន

ការរៀបចំ៖

អ្នក​ត្រូវការ​ក្រឡ​ស្អាតមួយ​ដើម្បី​ដាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ ប្រេងដូង និង​គ្រាប់​វីតាមីនE​ចូល, ច្របល់​គ្រឿងផ្សំ​ទាំងបីឱ្យបាន​​សព្វ​ចូលគ្នា​ល្អ។

ការប្រើប្រាស់៖

ដំណាក់កាលទី១

ដំបូង​អ្នកត្រូវ​បក​សម្បក​ខ្ទឹមស​ឱ្យស្អាត និង​ដំវា​ឱ្យ​ត្រប៉ែត​ជាមុន​សិន​ដើម្បី​ឱ្យចេញ​ទឹក រួច​យកវា​មកញី​លើ​ក្រចក​របស់អ្នក រងចាំ​រយៈពេល​១០នាទី។

ដំណាក់កាលទី២

ប្រើ​ក្រែម​ដែលអ្នក​បាន​លាយ​ទុកនោះ​មកជូត​លាប​ពីលើ​ទឹកខ្ទឹមស​ដែល​មាន​លើ​ក្រចក​របស់អ្នក​ឱ្យបាន​សព្វល្អ។

រក្សាទុក​ក្រែម​មួយនេះ​លើក្រចក​របស់អ្នក​រយៈពេល​២ម៉ោង ក្រោយមក​លាង​សម្អាត​វាឱ្យបាន​ស្អាត​ជាមួយ​នឹង​ទឹកធម្មតា។

ដើម្បី​ជា​លទ្ធផល​ល្អ​អ្នក​គួរតែ​អនុវត្តន៍​វានៅ​ពេលយប់ ហើយ​លាង​សម្អាត​វាចេញ​នៅពេល​ព្រឹក។ ហើយ​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​នៅពេល​ដែល​ធ្វើ​កិច្ចការ​ផ្ទះ​មួយ​ចំនួន ដូចជា​ការ​លាងចាន​ជាដើម ជៀសវាង​ការ​ខាំក្រចក ព្រមទាំង​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​ឱ្យបាន​ច្រើន។

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 11 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...