សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ពេល​សាក​បានដឹង​!!!​ ទំពារ​ប្រេងដូង​តែ​ ២-៣​នាទី​រាល់​ព្រឹក​ ធ្មេញ​អ្នក​នឹង​ស​ស្អាត​ ក្លិន​មាត់​ក៏​បាត់

មង្គលការ 2 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ប្រេងដូង​មិន​ត្រឹមតែ​ផ្តល់​សំណើម​ដល់​ស្បែក​ និង​សក់​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​មាន​ប្រសិទ្ធភាព​កម្ចាត់​បាក់តេរី​ក្នុង​មាត់​ និង​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ​។​

​ស្នាមញញឹម​បញ្ចេញ​ធ្មេញ​ស​ស្រស់​ស្អាត​ និង​ខ្យល់​ដង្ហើម​ក្លិនប្រហើរ​នឹង​ជួយ​ឱ្យ​អ្នក​កាន់តែ​មាន​ទំនុកចិត្ត​លើ​ការ​ទំនាក់ទំនង​។​

​អាហារ​មួយ​ចំនួន​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​ ស្រប​ពេល​គ្មាន​អនាម័យ​ទៀត​នោះ​វា​បាន​ធ្វើ​ឱ្យ​ធ្មេញ​លឿង​ ធុំក្លិន​មាត់​។

 

​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​បាន​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ អ្នក​គ្រាន់តែ​ទំពារ​ប្រេងដូង​ជា​រៀង​រាល់​ព្រឹក​។​

​វិធី​ទំពារ​ប្រេងដូង​ឱ្យ​មាន​ប្រសិទ្ធភាព​

​តាម​ធម្មតា​សម្អាត​មាត់​របស់​អ្នក​នឹង​ប្រេងដូង​រយៈពេល​ពី​ ១០-២០​នាទី​រាល់​ព្រឹក​មុន​ពេល​ដុសធ្មេញ​។​

​ជំ​ហ៊ាន​ ១

​យក​ប្រេងដូង​សុទ្ធ​ ២​ស្លាបព្រា​បាយ​ដាក់​ចូល​មាត់​ និង​ទំពារ​វា​រយៈពេល​ពី​ ១០-២០​នាទី​ដើម្បី​ឱ្យ​ជ្រាប​ចូល​សព្វ​ធ្មេញ​ និង​បំបែក​កំណកកំបោរ​។​

​ជំ​ហ៊ាន​ ២

​ពេល​អ្នក​ឈប់​ទំពា​រហើយ​ អ្នក​ត្រូវ​ខ្ជាក់​វា​ចេញ​ រួច​លាង​សម្អាត​មាត់​អ្នក​នឹង​ទឹក​ស្អាត​រយៈពេល​ពី​ ១៥-២០​វិនាទី​។​

​ជំ​ហ៊ាន​ ៣

​ចុង​ក្រោយ​ ដុសធ្មេញ​អ្នក​ដូច​តាម​ធម្មតា​។​ អ្នក​នឹង​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ទទួល​បាន​តាំងពី​ប្រើ​លើក​ដំបូង​។​

*​ ចំណាំ​

​អនុវត្ត​វិធី​នេះ​រៀង​រាល់​ព្រឹក​ និង​យប់​មុន​ចូល​គេង​រាល់ថ្ងៃ​រយៈពេល​ ២​ស​ប្តា​ហ៍​ដំបូង​។​ ក្រោយមក​អ្នក​អាច​បន្ថយ​ត្រឹម​ ២​ថ្ងៃ​ម្តង​៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...