សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អាថ៌​កំបាំង​ផ្លូវ​ភេទបុរស​ដែល​គេ​តែង​លាក់​ទុក​មិន​ឱ្យ​អ្នក​ណា​ដឹង

មង្គលការ 3 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

បុរសៗ​មិន​ត្រឹមតែ​មាន​ក្តី​សុខ​នៅ​ពេល​បាន​ឱប​គូស្នេហ៍​ញឹកញាប់​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មាន​ក្តី​សុខ​នឹង​ការ​រួម​ភេទ​ ហើយ​បាន​នៅ​ក្បែរ​នឹង​គូស្នេហ៍​របស់​ពួក​គេ​។​

១.​ បុរសៗ​គិតដល់​ការ​រួម​ភេទ​តាំង​តែ​ពី​អាយុ​ ១៧​ឆ្នាំ​

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា​ រៀង​រាល់​ ២-៣​ម៉ោង​ ក្មេង​ប្រុស​អាយុ​ ១៧​ឆ្នាំ​ ៨០%​ គិតដល់​ការ​រួម​ភេទ​។​ ក្មេង​ក្នុង​វ័យ​នេះ​ចូល​ចិត្ត​មើល​ភាពយន្ត​សម្រាប់​មនុស្ស​ពេញវ័យ​ច្រើន​។​​

២.​ ការ​បង្កាត់ភ្លើង​ស្នេហ៍​ធ្វើ​ឲ្យ​បុរស​កាន់តែ​មាន​ក្តី​សុខ​

តាម​លទ្ធផល​សិក្សា​វិភាគ​លើ​គម្រោង​ស្រាវជ្រាវ​ទាំង​ ១៩៧​ របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ បុរសៗ​ភាគច្រើន​មាន​ក្តី​សុខ​នៅ​ពេល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយនឹង​ភរិយា​ខ្លួន​។​​

៣.​ ធ្វើ​ពុត​ជា​ឡើង​ដល់​ចំណុចកំពូល​

តាម​ការ​ស្រាវជ្រាវ​ពី​វេ​ប​សាយ​ AskMen.com​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បុរស​ ១៤%​ ធ្វើ​ពុត​ជា​ឡើង​ដល់​ចំណុចកំពូល​ ហើយ​ ២០%​ ឧស្សាហ៍​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​ ឬ​ភរិយា​។​​

ហេតុផល​ដែល​ធ្វើ​ឲ្យ​បុរស​ធ្វើ​ពុត​ជាស​ម្រេច​ទឹកកាម​ព្រោះ​គាត់​មិន​អាច​គ្រប់គ្រង​អា​អូន​តូច​របស់​គាត់​បាន​។​​

បុរសៗ​មិន​អាច​សម្រេច​ទឹកកាម​បាន​មិន​ត្រឹមតែ​កើតឡើង​ចំពោះ​បុរសៗ​ដែល​មាន​អាយុ​លើ​ ៤០​ឆ្នាំ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​អាច​កើតឡើង​ចំពោះ​បុរស​ក្មេងៗ​ផង​ដែរ​។​ មូលហេតុ​បណ្តាល​មក​ពី​បញ្ហា​សុខភាព​,​ បញ្ហា​ការ​រស់នៅ​,​ ភាព​ធុញថប់​ខ្លាំង​ ឬ​ការ​សម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​។​

៤.​ ត្រូវការ​ពេលវេលា​រួម​ភេទ​ឲ្យ​បាន​យូរ​

អ្នក​តែងតែ​គិត​ថា​ មនុស្ស​ស្រី​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្រេច​ដល់​ការ​បង្កាត់ភ្លើង​ស្នេហ៍​។​ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​ បុរសៗ​ជា​ច្រើន​ចង់បាន​ការ​លេង​ និង​ស្ទាបអង្អែល​យឺតៗ​។​​

តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​សកល​វិទ្យាល័យ​ New​ Brunswick​ បាន​លាតត្រដាង​ថា​ បុរស​ និង​ស្ត្រី​ភាគច្រើន​ចង់បាន​ការ​លេង​ និង​ស្ទាបអង្អែល​រយៈពេល​ ១៨-១៩​នាទី​។​ ស្រប​ពេល​ដែល​ជា​មធ្យម​បុរសៗ​ចង់បាន​រួម​ភេទ​រយៈពេល​ ១៨​នាទី​ ស្ត្រី​ត្រឹមតែ​ ១៤​នាទី​។​​

៥.​ ចាប់អារម្មណ៍​លើ​គូស្នេហ៍​ជាង​ភរិយា​របស់​ខ្លួន

បុរសៗ​ចាប់អារម្មណ៍​ច្រើន​លើ​ការ​ផ្តល់​ក្តី​សុខ​ដល់​គូស្នេហ៍​ជាង​ភរិយា​របស់​ខ្លួនឯង​។​ បុរស​មិន​ចង់​ឲ្យ​ស្រី​ស្នេហ៍​ខកចិត្ត​ដោយសារ​តែ​ខ្លួន​គាត់​ ដូច្នេះ​ គាត់​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​សម្រេច​ទឹកកាម​,​ បុរសៗ​តែងតែ​យកចិត្តទុកដាក់​លើ​ការ​ព្យាយាម​ធ្វើ​ឲ្យ​ស្រី​ស្នេហ៍​កាន់តែ​មាន​ក្តី​សុខ​តាម​ដែល​អាច​ធ្វើ​ទៅ​រួច​។​​

៦.​ ចាប់អារម្មណ៍​នឹង​ក្បាច់​ពិសេសៗ​ជា​ច្រើន​

បុរសៗ​មិន​ត្រូវការ​រួម​ភេទ​នៅ​កន្លែង​ល្អ​ឥត​ខ្ចោះ​អ្វី​ឡើយ​។​ ជា​ពិសេស​បុរស​ក្មេងៗ​ ភាគច្រើន​ចូល​ចិត្ត​ទីកន្លែង​ថ្មីៗ​ដូច​ជា​នៅ​កៅអី​ឡាន​ខាងក្រោយ​,​ រាត្រី​នៅ​លើ​ឆ្នេរ​ខ្សាច់​,​ បន្ទប់ទទួលភ្ញៀវ​ ឬ​នៅ​ក្នុង​ការិយាល័យ​។​​

៧.​ បញ្ហា​ការ​សម្រេច​ទឹកកាម​បាន​ច្រើន​ដង​

ពាក្យ​ច​រាម​អារាម​ជា​ច្រើន​បាន​និយាយ​ថា​ បុរសៗ​អាច​សម្រេច​ទឹកកាម​បាន​ច្រើន​ដង​។​ តែ​ទោះជា​យ៉ាងណា​ តាម​ពិត​បុរសៗ​ភាគច្រើន​អាច​ និង​ចង់បាន​ការ​ឡើង​ដល់​ចំណុចកំពូល​ក្នុង​រាត្រី​តែ​មួយ​។​​

​ក្នុង​ករណី​ខ្លះ​ បុរសៗ​អាច​សម្រេច​ទឹកកាម​បាន​ដោយ​មិន​ចាំបាច់​បង្កាត់ភ្លើង​ស្នេហ៍​ ព្រោះ​ពួក​គេ​ជា​មនុស្ស​ចាស់​ ឬ​មាន​ជំងឺ​ទឹកនោមផ្អែម​៕​


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...