សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អត់​ដែល​ដឹង​សោះ​!​ តាម​ការ​ពិត​ «​ក្រសាំងទាប​»​ មាន​ប្រយោជន៍​អស្ចារ្យ​ដល់​ម្លឹ​ង

មង្គលការ 1 week ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ដើម​ក្រសាំងទាប​មិន​ត្រឹមតែ​ជា​អាហារ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ឱសថ​បង្ការ​ និង​ព្យាបាល​ជំងឺ​ច្រើន​មុខ​ទៀត​ផង​។​ វា​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ច្រើន​ដូច​ជា​ ប៊ែ​តា​-​ការ៉ូ​តែ​ន​ កាល់ស្យូម​ ផូស្វ័រ​ ប្រូតេអ៊ីន​ វីតាមីន​ B,​ C​ ជំនួយ​ដល់​សុខភាព​បំផុត​។​

​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​

​ទទួលទាន​ដើម​ក្រសាំងទាប​ទៀងទាត់​ឱ្យ​បាន​ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ជួយ​រក្សា​លំនឹង​កម្រិត​គ្លុយកូស​ក្នុង​ឈាម​។​

*​គ្រឿងផ្សំ​

  • ​ក្រសាំងទាប​ ៥​ខាំ​
  • ​ខ្ទឹមស​
  • ​ប៊ី​ចេ​ង​

*​ការ​ណែនាំ​

១.​ លាង​ក្រសាំងទាប​ឱ្យ​បាន​ស្អាត​ ចិត​ខ្ទឹម​ និង​ចិញ្ច្រាំ​

២.​ ប្រើ​ខ្ទះ​លីង​ខ្ទឹម​ឱ្យ​ឈ្ងុយ​ បន្ទាប់​មក​ដាក់​ក្រសាំងទាប​ចូល​ឆា​ត្រលប់​រយៈពេល​ ២-៣​នាទី​។​

​ឆា​ក្រសាំងទាប​សាច់​គោ​

​ក្រសាំងទាប​សម្បូរ​សារធាតុ​ខនិជ​ជួយ​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ បំពេញតម្រូវការ​ជាតិ​ដែក​ដល់​រាង​កាយ​។​ នៅ​ពេល​ឆា​សាច់​គោ​ជាមួយ​បន្លែ​មួយ​មុខ​នេះ​ វា​នឹង​ជួយ​ព្យាបាល​បញ្ហា​ខ្វះ​ជាតិ​ដែក​។​

*​គ្រឿងផ្សំ​

  • ក្រសាំងទាប​ ៥​ខាំ​
  • ​សាច់​គោ​ ១​ខាំ​
  • ​ក្រូចឆ្មា​
  • ​ខ្ទឹមស​
  • ​ម្ទេស​

*​វិធី​ធ្វើ​៖

​លាង​ក្រសាំងទាប​ និង​សាច់​គោ​ឱ្យ​ស្អាត​ រួច​ហាន់​ជា​ដុំៗ​ ដាក់​ខ្ទឹមស​ សាច់​គោ​ ប៊ី​ចេ​ង​ និង​ឆា​ត្រលប់​ ​ថែម​ស្ករស​ ទឹកក្រូច​ឆ្មា​ចូល​ និង​កូរ​ឱ្យ​សព្វ​ចូល​គ្នា​ ចុង​ក្រោយ​ចាក់​វា​ដាក់​ចាន​ និង​អាច​ទទួលទាន​បាន​។​

​ទឹក​ក្រសាំងទាប​

​ទឹក​ដើម​ក្រសាំងទាប​អាច​ជួយ​បញ្ចុះ​កម្តៅ​ ក្អក​។​ នេះ​ជា​ថ្នាំ​សាមញ្ញ​ និង​មាន​ប្រសិទ្ធភាព​បំផុត​។​

*​គ្រឿងផ្សំ​

  • ​ដើម​ក្រសាំងទាប​ ៣​ខាំ​
  • ​អំបិល​

*​ការ​ណែនាំ​

​លាង​ក្រសាំងទាប​ឱ្យ​ស្អាត​ រួច​ហាន់​ និង​ក្រឡុក​វា​យក​ទឹក​ដាក់​ទៅ​ក្នុង​កែវ​ ថែម​អំបិល​បន្តិច​ រួច​អាច​ពិសារ​បាន​។​

​ទទួលទាន​ទឹក​ក្រសាំងទាប​ខាងលើ​ឱ្យ​បាន​ ៣​ដង​ក្នុង​១​ថ្ងៃ​ លទ្ធផល​នឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...