សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

រក​ឃើញ​ហើយ​!!!​ ទម្លាប់​ ៨​យ៉ាងនេះ​សោះ​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ធាត់​មិន​ព្រម​ស្រក​គីឡូ​ ទោះ​ខំប្រឹង​...

មង្គលការ 2 weeks ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ចង់​សម្រក​ទម្ងន់​មិនមែន​ត្រឹមតែ​ពឹងផ្អែក​លើ​របប​អាហារ​ ធ្វើ​លំ​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ត្រូវ​រក្សា​ទម្លាប់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​

​ខាងក្រោម​នេះ​ជា​ទម្លាប់​ទាំង​ ៨​យ៉ាង​ដែល​មិន​អាច​ឱ្យ​អ្នក​ស្រក​គីឡូ​បាន​៖

​ឧស្សាហ៍​បង្អត់អាហារ​ពេល​ព្រឹក​

តាម​ការ​ស្ទាបស្ទង់​របស់​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បានឱ្យ​ឃើញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​តែង​មាន​ចង្កេះ​តូច​ជាង​អ្នក​ដែល​បង្អត់អាហារ​ ហើយ​អ្នក​នឹង​ត្រូវការ​ញ៉ាំ​ច្រើន​ពេល​អាហារ​ថ្ងៃត្រង់​ និង​ពេល​ល្ងាច​។​

​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់​

​ទឹក​ជួយ​ដុត​កាឡូរី​ ជួយ​សម្រក​ទម្ងន់​។​ លទ្ធផល​សិក្សា​បាន​បង្ហាញ​ថា​ ផឹកទឹក​បាន​ច្រើន​ជាង​ ២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​នឹង​ស្រក​បាន​ច្រើន​ជាង​ ២​គីឡូ​។​ ដូចនេះ​បើ​អ្នក​ចង់​ស្រក​ទម្ងន់​បាន​សម្រេច​ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​រាល់ថ្ងៃ​។​

​បាយ​យប់​ជ្រៅ​ពេក​

​បើ​អ្នក​ទទួលទាន​អាហារ​យប់​ពេក​ កាឡូរី​ ជាតិ​ខ្លាញ់​នឹង​ផ្ទុក​ក្នុង​ខ្លួន​ច្រើន​ឡើង​ ហើយ​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​រំលាយ​អាហារ​ថែម​ទៀត​ផង​។​

​គេង​បាន​តិច​

​គេង​មិន​បាន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​គីឡូ​។​ ពេល​អ្នក​ហត់​ អ្នក​នឹង​មិន​អាច​ហាត់ប្រាណ​ ដូចនេះ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ថាមពល​ក៏​ដូច​ជា​កាហ្វេ​ច្រើន​។​ ម្យ៉ាងទៀត​គេង​បាន​តិច​ក៏​រំខាន​ដល់​អរ​ម៉ូ​ន​ រារាំង​ដល់​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ​។​

​អាហារ​ខ្លាញ់​

​បោះបង់​អាហារ​មាន​ជាតិ​ខ្លាញ់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដើម្បី​អាច​ឱ្យ​រាង​កាយ​អាច​ស្រូប​យកជាតិ​កាល់ស្យូម​ វីតាមីន​A​ និង​D​។​

​ការ​រំខាន​ពេល​កំពុង​ញ៉ាំ​

​ទម្លាប់​ញ៉ាំ​បណ្តើរ​លេង​អ៊ី​ន​ធើ​ណេ​ត​បណ្តើរ​ មើល​ទូរទស្សន៍​បណ្តើរ​ ស្តាប់​ចម្រៀង​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រពះ​ ធ្វើ​ឱ្យ​រាង​កាយ​ឡើង​គីឡូ​លឿន​។​

​យកចិត្តទុកដាក់​លើ​ការ​ទទួលទាន​អាហារ​នឹង​ជួយ​គ្រប់គ្រង​បរិមាណ​អាហារ​ដែល​ញ៉ាំ​ចូល​បាន​ត្រឹមត្រូវ​។​

​ផឹកស្រា​បៀ​ច្រើន​

​ផឹកស្រា​បៀ​ច្រើន​ធ្វើ​ឱ្យ​កើត​ខ្លាញ់​។​ ឧស្សាហ៍​ផឹក​ញឹកញាប់​នឹង​ឆាប់​ឡើង​គីឡូ​លឿន​។​ ដូច្នេះ​ កំណត់​ការ​ទទួលទាន​ស្រា​ដើម្បី​រក្សា​ទាំង​សុខភាព​រាង​កាយ​ និង​រូបរាង​។​

​អង្គុយ​ពេញ​មួយ​ថ្ងៃ​

​ការ​សិក្សា​បាន​បញ្ជាក់​ថា​ ការ​អង្គុយ​យូរ​អាច​បណ្តាល​ឱ្យ​ឡើង​គីឡូ​ និង​ធាត់​។​ ដូចនេះ​ព្យាយាម​ធ្វើ​ចលនា​ហាត់ប្រាណ​ក្នុង​រយៈពេល​ ៦០-៩០​នាទី​ម្តង​។​ ព្យាយាម​ហាត់ប្រាណ​លើ​កៅអី​ ឬ​ដើរ​ចេញ​និយាយ​លេង​ជាមួយ​មិត្ត​រួមការ​ងារ​៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...