សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ដឹងពី​ទម្លាប់​ទាំងអស់​នេះ​ហើយ​ត្រូវ​បញ្ឈប់​ភ្លាម!! បើ​អ្នក​មិន​ចង់​ឡើង​ទម្ងន់

កូនមាន់ 2 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ទទួលទាន​អាហារ​មាន​តុល្យភាព និង​ធ្វើ​លំហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ជា​វិធី​ជួយ​ដោះស្រាយ​បញ្ហា​ធាត់​ឡើង​គីឡូ​បាន។ ប៉ុន្តែ​មនុស្ស​ខ្លះ​គិតថា​វា​គ្មាន​បានការ។ តែ​សំខាន់​អ្នក​ក៏​ត្រូវកែ​ទម្លាប់​ពេល​ព្រឹក​របស់​អ្នក​ផងដែរ។ វា​អាច​ធ្វើឱ្យ​អ្នក​ឡើង​គីឡូ។

1. គេង​ច្រើនពេក

ដឹងពី​ទម្លាប់​ទាំងអស់​នេះ​ហើយ​ត្រូវ​បញ្ឈប់​ភ្លាម!! បើ​អ្នក​មិន​ចង់​ឡើង​ទម្ងន់

ទម្លាប់​គេង​យប់​តិចជាង 7ម៉ោង​ក្នុង 1ថ្ងៃ​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់។ ទោះបី​ជា​យ៉ាងណា ការគេង​ច្រើន​ក៏​មិនមែន​ជា​ជម្រើស​ដ៏ល្អបំផុត​ដែរ។ តាម​ការស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​គេង​ច្រើនជាង 10ម៉ោង​ក្នុង1ថ្ងៃ​ក៏​អាច​ឡើង​ទម្ងន់​ដែរ។ ការគេង​ច្រើន​ពេក​នឹង​បង្កើន​អរម៉ូន​ករទីសូល​បណ្តាល​ឱ្យ​អារម្មណ៍​តានតឹង ញ៉ាំ​ច្រើន។

អ្នកជំនាញ​ណែនាំ​ឱ្យ​គេង​ចាប់​ពី 7-8ម៉ោង​ក្នុង1យប់​ដោយ​គ្មាន​ការរំខាន។

2. មិន​បាន​ត្រូវ​នឹង​ពន្លឺថ្ងៃ​គ្រប់គ្រាន់

ពន្លឺ​ព្រះអាទិត្យ​ជួយ​ដំណើរការ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ថ្ងៃ​ដំបូង។ តាម​ការសិក្សា​បាន​បង្ហាញ​ថា កាំរស្មី​យូវី​ពេល​ព្រឹក​ជំនួយ​សុខភាព​បំផុត។ វា​ផ្តល់​ទាំង​ថាមពល និង​ដំណើរការ​រំលាយ​អាហារ។ ព្រឹកឡើង គួរ​ត្រូវ​កម្តៅ​ថ្ងៃ​ពី 20-30នាទី​ដើម្បី​រក្សា​ទម្ងន់​បាន​ល្អ។

3. ញ៉ាំ​អាហារ​ពេលព្រឹក​តិចពេក

ដឹងពី​ទម្លាប់​ទាំងអស់​នេះ​ហើយ​ត្រូវ​បញ្ឈប់​ភ្លាម!! បើ​អ្នក​មិន​ចង់​ឡើង​ទម្ងន់

ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​តិចពេក ជា​មូលហេតុ​នាំឱ្យ​ឡើង​គីឡូ ព្រោះ​អាហារ​ផ្ទុក​ជីវជាតិ​តិច។ អាហារ​ពេល​ព្រឹក​សំខាន់​បំផុត​សម្រាប់​ថ្ងៃ​ចាប់ផ្តើម​ដំបូង។ មនុស្ស​ខ្លះ​មិន​ខ្វល់ខ្វាយ​ពី​វា​ឡើយ ដឹង​អត់​វា​សំខាន់​ណាស់​ចំពោះ​ថាមពល​រាងកាយ​សម្រាប់​ធ្វើការ​ពេញ​មួយ​ថ្ងៃ។

4. ក្រ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ពេក

ក្រ​ទទួលទាន​អាហារ​ពេល​ព្រឹក​ពេក​ក្រោយ​ពេល​ភ្ញាក់​ពី​គេង ក៏​អាច​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​បាន​ដែរ។ រាងកាយ​អ្នក​ត្រូវការ​ថាមពល​ដើម្បី​ដំណើរការ​មុខងារ។ ពេល​ពោះ​អ្នក​ទទេ វា​នឹង​បង្កើន​ការបញ្ចេញ​អាស៊ីត នេះ​ជា​មូលហេតុ​នាំឱ្យ​រលាក និង​ឈឺ​ក្រពះ។

5. ធ្វើ​ការងារ​ប្រញាប់​ច្រើន

ដឹងពី​ទម្លាប់​ទាំងអស់​នេះ​ហើយ​ត្រូវ​បញ្ឈប់​ភ្លាម!! បើ​អ្នក​មិន​ចង់​ឡើង​ទម្ងន់

សកម្មភាព​ច្រើន​ចាប់ផ្តើម​តាំងពី​វិនាទី​ដំបូង​ដែល​អ្នក​ក្រោកពី​គេង។ បើ​ទោះ​ជា​វា​អាច​ជួយ​ឱ្យ​អ្នក​ធ្វើ​បាន​ទាន់​ពេល​វេលា​ក៏​ពិត​មែន តែ​បើ​ទង្វើ​នេះ​កើតឡើង​ញឹកញាប់ អ្នក​នឹង​កើត​អារម្មណ៍​ធុញថប់ ឆាប់​ឡើង​ទម្ងន់។

6. ញ៉ាំ​អាហារ​សម្រន់

អាហារ​សម្រន់​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ តែ​ជម្រើស​នេះ​ធ្វើឱ្យ​អ្នក​ឡើង​ជាតិ​កាឡូរី និង​សារធាតុ​ផ្សេងៗ​ទៀត។ វា​ជួយ​បំបាត់​ភាពស្រេកឃ្លាន​បាន​មួយ​ភ្លែត ហើយ​ក៏​ធ្វើឱ្យ​អ្នក​ចង់​ញ៉ាំ​កាន់តែ​ច្រើន៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 7 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...