សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ចង់​សម្រក​ខ្លាញ់ក្បាលពោះ កុំភ្លេច​ភេសជ្ជៈ​មួយ​នេះ

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ពេលខ្លះ​យើង​ធ្វើឱ្យ​ខ្លួនឯង​ឡើង​គីឡូ តែ​ពិបាកនឹង​សម្រក​វា​ទៅវិញ​។ ហើយ​ផ្នែក​ដែល​ពិបាក​សម្រក​ជាងគេ​បំផុត​នោះ​គឺ ក្បាលពោះ​។ មិនថា​ពេលណា​យើង​ឡើង​គីឡូ​ទេ វា​ហាក់បី​ដូចជា​ដាក់​សម្ពាធ​លើ​ក្បាលពោះ​នៅពេល​យើង​ចាប់ផ្តើម​ញ៉ាំ​អាហារ​មាន​ជាតិខ្លាញ់​។

តាមធម្មតា កំណើន​នៃ​ជាតិខ្លាញ់​កើតឡើង​ដោយសារ​ការទទួលទាន​អាហារផ្អាប់​ច្រើន និង​កត្តា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ អ្នក​គិត​ថា ជាតិខ្លាញ់​នេះ​មិន​អាច​កម្ចាត់​បាន​ឡើយ តែ​យើង​មាន​រូបមន្ត​ភេសជ្ជៈ​រំលាយ​ជាតិខ្លាញ់​ក្បាលពោះ​របស់​អ្នក​បាន​យ៉ាងមានប្រសិទ្ធិភាព​ត្រឹម​រយៈពេល ១យប់​។ ធាតុផ្សំ​ពិតប្រាកដ​មាន​៖ ជីវ៉ាន់ស៊ុយ និង​ត្រសក់ ដែលមាន​ផ្ទុក​សារធាតុ​បញ្ចុះ​ទឹកនោម ជម្រុញដល់​ប្រព័ន្ធ​ភាពស៊ាំ បង្កើន​ការរំលាយ​អាហារ និង​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​។

ធាតុផ្សំ​មាន៖

  • ជីវ៉ាន់ស៊ុយ ១បាច់
  • ត្រសក់ ១ផ្លែ
  • ខ្ញី ១ដុំ
  • ទឹក ១/២ពែង
  • ក្រូចឆ្មា ១/២ផ្លែ

វិធី​ធ្វើ​៖

ដំបូង​ត្រូវ​ហាន់​ជីវ៉ាន់ស៊ុយ​ឱ្យ​ល្អិតៗ ឱ្យបាន​យ៉ាងតិចណាស់ ១ស្លាបព្រាកាហ្វេ និង​ហាន់​ត្រសក់​ជាបន្ទះៗ​។ ដាក់​ធាតុផ្សំ​ទាំងអស់​ចូល​ម៉ាស៊ីន​កិន​រហូតដល់​វា​ខាប់​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូល បើ​ចង់​បាន​ផ្អែម​។

វិធី​ប្រើ​៖

ទទួលទាន​ភេសជ្ជៈ​នេះ​មុនពេល​ចូល​គេង​។ ត្រឹម​រយៈពេល ២-៣សប្តាហ៍ អ្នក​នឹង​សង្កេត​ឃើញ​ថា ក្បាលពោះ​អ្នក​ចាប់ផ្តើម​ស្រក​បន្តិច​ម្តងៗ កម្រិត​ថាមពល​របស់អ្នក​នឹង​កើនឡើង​។ បើសិន​ជា​អ្នក​ចង់​បាន​លទ្ធផល​កាន់តែ​ប្រសើរ គួរ​ហាត់ប្រាណ​តិចតួច​បន្ថែម និង​ទទួលទាន​អាហារ​សុខភាព​៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...