សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រុមហ៊ុន​រថយន្ត Volkswagen ត្រូវ​ជាប់​ទោស​ពី​បទ​ក្លែងបន្លំ​លទ្ធផល​ធ្វើ​តេស្ត​ផ្សែងពុល

ឃុន ហ្លួង 6 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្រុមហ៊ុន Volkswagen បាន​យល់ព្រម​សេចក្តីព្រាងច្បាប់​មួយ​ចំណាយ​ទឹកបា្រក់ ៤.៣០លាន​ដុល្លារ​អាមេរិច ដើម្បី​ដោះស្រាយ​រឿង​អាស្រូវ​ជាមួយ​អាជ្ញាធរ​អាមេរិក​ចំពោះ​បញ្ហា​ការបំភាយ​ឧស្ម័នពុល​ក្នុង​បរិយាកាស។ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​មួយ​នេះ​បាន​និយាយ​ថា ខ្លួន​នឹង​ទទួល​កំហុស​ចំពោះ​មុខ​ច្បាប់​ដែល​ខ្លួន​បាន​បំពាន។ ក្រុមហ៊ុន VW បាន​ឱ្យ​ដឹង​បន្តទៀត​ថា ខ្លួន​កំពុង​បន្ត​កិច្ចពិភាក្សា​ជាមួយ​មន្ទីរយុត្តិធម៌ និង​គយ​អំពី​កិច្ចព្រមព្រៀង​មួយ​នេះ។

កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​មិនទាន់​ត្រូវបាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សាភិបាល និង​អ្នកគ្រប់គ្រង​ការឃ្លាំ​មើល​ក្រុមហ៊ុន VW នៅឡើយ​ទេ។ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

រឿង​អាស្រូវ​បាន​ផ្ទុះឡើង​កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៥ មក​ម្ល៉េះ នៅពេល​ដែល​ទីភ្នាក់ងារ​ការពារ​បរិស្ថាន EPA របស់​អាមេរិច​បាន​រកឃើញ​ថា រថយន្ត​ក្រុមហ៊ុន VW ជាច្រើន​គ្រឿង​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត ហើយ​បាន​ដាក់​លក់​នៅលើ​ទីផ្សារ​អាមេរិក ដោយ​បាន​កែប្រែ​លទ្ធផល​ការធ្វើ​តេស្ត​រក​ផ្សែងពុល។

ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ​បាន​ទទួល​ស្គាល់​ថា ការធ្វើ​តេស្ត​ផ្សែង​បំភាយ​ឧស្ម័ន​នៅ​អាមេរិក​ពិតជា​មាន​ការលួច​បន្លំ​មែន រួមទាំង​រថយន្ត​ដែល​បាន​ប្រើ​នៅ​ប្រទេស​អង់គ្លេស និង​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។

លោក Oliver Schmidt មាន​តួនាទី​ជា​មេ​ក្នុង​ការរិយាល័យ​ក្រុមហ៊ុន VW ត្រូវបាន​ច្បាប់​បទបញ្ញត្ដិ​បរិស្ថាន​របស់​អាមេរិក​រកឃើញ​ថា គាត់​បាន​សមគំនិត​ចាប់​តាំង​ពីឆ្នាំ ២០១២ រហូត​ដល់​ខែ​មីនា ឆ្នាំ ២០១៥។ ហើយ​កាលពី​ថ្ងៃច័ន្ទ គាត់​ត្រូវបាន​គេ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ឆបោក និង​ត្រូវបាន​គេ​បញ្ជូន​ខ្លួន​មកកាន់​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

ក្រុមហ៊ុន​រថយន្ត Volkswagen ត្រូវ​ជាប់​ទោស​ពី​បទ​ក្លែងបន្លំ​លទ្ធផល​ធ្វើ​តេស្ត​ផ្សែងពុល

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...