សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រុមហ៊ុន​ជប៉ុន Softbank មាន​គម្រោង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិច

ឃុន ហ្លួង 7 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន Softbank បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង ១ឆ្នាំ​នេះ នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​ក្រុង​តូក្យូ ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​លោត​ដល់​ទៅ ៥%។

លោក Masayoshi Sonជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន ៥០ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិច​ទៅលើ​ការធ្វើ​អាជីវកម្ម​នៅ​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ជប៉ុន Softbank មាន​គម្រោង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិច

ការប្រកាស​នេះ ក្រុមហ៊ុន Softbank បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការប្រជុំគ្នា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​លោក Donald Trump នៅឯ​ទីក្រុង​ញូវយ៉ក។ ហើយ​ក្រោយពី​ការជួប​ប្រជុំ​នេះ​បាន​បញ្ចប់​ទៅ លោក Trump ក៏​បាន​ចែករំលែក​ដំណឹង​នេះ​អំពី​ការវិនិយោគ​របស់​ក្រុមហ៊ុន Softbank នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​រយៈ​ទំព័រ Twitter របស់​គាត់។

រយៈពេល ៥ឆ្នាំ​របស់​លោក Donald Trump ដែល​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាងមុខ​នេះ។ ដូច្នេះ លោក​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិច​ឡើង​ខ្ពស់​ជាងមុន។

ក្រុមហ៊ុន​ជប៉ុន Softbank មាន​គម្រោង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិច

ដោយ​ក្រុមហ៊ុន Softbank ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ​របស់​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា ក្រុមហ៊ុន​នេះ​កំពុង​មាន​បំណង​ទិញ​យក​ក្រុមហ៊ុន​ប្រតិបត្ដិការ​បណ្តាញ​ទូរគមនាគមន៍​ចំនួន ២​របស់​សហរដ្ឋ​អាមេរិក​ដូចជា​ក្រុមហ៊ុន Vodafone និង​ក្រុមហ៊ុន Sprint Corporation ជាមួយ​នឹង​កិច្ចព្រមព្រៀង​ជាង ២០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​ជា​ក្រុមហ៊ុន​ហ៊ាន​ចំណាយ​ច្រើនបំផុត​របស់​ជប៉ុន​ទៅលើ​ការទិញយក​ក្រុមហ៊ុនបរទេស។

កាលពី​ខែ​កក្កដា​មុន​នេះ ក្រុមហ៊ុន SoftBank ក៏​បាន​ទិញ​យក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចក្រភព​អង់គ្លេស ARM Holdings ក្នុង​តម្លៃ ៣២០លាន​ដុល្លារ​អាមេរិច ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Cambridge ចក្រភព​អង់គ្លេស។ វា​ជា​ក្រុមហ៊ុន​ផលិត microchips សម្រាប់​ស្មាតហ្វូន​ក្រុមហ៊ុន Apple និង Samsung របស់​កូរ៉េ​ខាងត្បូង។

ក្រុមហ៊ុន​ជប៉ុន Softbank មាន​គម្រោង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិច

ហើយ​លោក Masayoshi Son ជា​នាយក​ក្រុមហ៊ុន Softbank ក៏​ជា​អ្នកវិនិយោគិន​ដំបូង​គេ​ក៏​បាន​ចូលរួម​នៅក្នុង​ការវិនិយោគ​ក្រុមហ៊ុន Alibaba របស់​ចិន​ផងដែរ។ ជាពិសេស លោក​ក៏​ជា​អ្នក​បាន​មើល​ឃើញ​ពី​សក្តានុពល​ក្នុង​ឧស្សាហកម្ម​ផ្នែក e-commerce មុន​អ្នកណាៗ​ទាំងអស់៕

ក្រុមហ៊ុន​ជប៉ុន Softbank មាន​គម្រោង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិច

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 5 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...