សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

នាវាចម្បាំង​ទំនើបបំផុត​របស់​អង់គ្លេស​នឹង​ត្រូវបាន​សាងសង់ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​នេះ

ឃុន ហ្លួង 5 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ការផលិត​នាវា​ចម្បាំង​ទំនើបបំផុត​របស់​ពិភពលោក​នឹង​ត្រូវ​ចាប់ផ្តើមឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។ ជនជាតិ​អង់គ្លេស​ត្រូវបាន​ក្លាយជា​ម្ចាស់​កប៉ាល់ Colossal Ship លើកដំបូង​គេ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស លោក Sir Michael Fallon បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ដូច​ខាងក្រោម៖

«ការចំណាយ​ថវិកា​ទ្រទ្រង់​ផ្នែក​ការពារ​ជាតិ​របស់​ក្រសួង​មាន​កំណើនឡើង ព្រោះ​ដើម្បី​ផលិត​នាវា​ចម្បាំង​ និងកង​នាវាចរ​របស់​មាតុភូមិ​ក្នុង​តម្លៃ​ខ្ពស់បំផុត។ រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​ប្រកាស​ទទួល​មនុស្ស​រាប់រយ​នាក់​ដែល​មាន​ជំនាញ​ខ្ពស់​ផ្នែក​ស្ថាបនា​នាវា​យ៉ាងហោចណាស់​ចំណាយពេល ២ទសវត្សរ៍។

វា​នឹង​ត្រូវ​ចំណាយ​អស់​រាប់ពាន់​លាន​ផោន​លើ​ការងារ​រយៈពេល ២០ឆ្នាំ​ខាងមុខ។ ការសាងសង់​នេះ​ត្រូវបាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​គោលការណ៍​ជាមួយ​សហព័ន្ធ BAE ដើម្បី​បើក​គោលការណ៍​ទាំង ២៦ប្រភេទ។

នាវា​ចម្បាំង​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ការពារ​ប្រទេស​តែ​ប៉ុណ្ណោះ។»

គេហទំព័រ Business Insider បាន​រាយការណ៍​ថា លក្ខណៈ​ពិសេស​ទាំង ៤របស់​នាវា​ប្រយុទ្ធ​នេះ​មាន​ដូច​ខាងក្រោម:

  • - Artisan 3D radar
  • - Sonar 2087
  • - Sea Ceptor anti-air missiles
  • - Medium calibre gun។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​មិនបាន​ផ្តល់​សេចក្តីលម្អិត​ណាមួយ​ទាក់ទងនឹង​ថវិកា​ចំណាយ​លើ​ការផលិត​នាវា​ចម្បាំង​ទំនើបបំផុត​របស់​ពិភពលោក​នោះ​ទេ៕

នាវាចម្បាំង​ទំនើបបំផុត​របស់​អង់គ្លេស​នឹង​ត្រូវបាន​សាងសង់ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​ នេះ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...