សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ធ្លាក់ iPhone 4 ចូល​ទឹក ១៨ខែ នៅតែ​អាច​ប្រើ​បាន​ពេល​រកឃើញ​វិញ

ឃុន ហ្លួង 5 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ​សោះ​ថា ទូរស័ព្ទ iPhone 4 បុរស​ម្នាក់​បាន​ធ្លាក់​ចូល​ទៅក្នុង​បឹង​ទឹកកក​មួយ​នៅ​រដ្ឋ Pennsylvania នៃ​សហរដ្ឋអាមេរិច​ក្នុង​អំឡុង​ពេល​កំពុង​ស្ទូចត្រី។ តែ​រយៈពេល ១៨ ខែ​ក្រោយមក គាត់​បាន​រកឃើញ​វិញ។

រឿង​ដ៏អស្ចារ្យបំផុត​បាន​កើតឡើង​គឺ​ថា ទូរស័ព្ទ iPhone 4 នេះ​នៅតែ​ដំណើរការ​ម៉ាស៊ីន​ដដែល ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​បើ​ទោះបី​ជា​កប់​ក្នុង​បឹង​ទឹកកក​អស់​រយៈពេល​ជាង ១ឆ្នាំ​ក៏ដោយ។

លោក Michael Guntrum រស់នៅ​ទីក្រុង Knox ក្នុង​រដ្ឋ Pennsylvania នៃ​សហរដ្ឋអាមេរិច ជា​អ្នក​បាន​ជ្រុះ​បាត់ iPhone 4 របស់​គាត់​នៅក្នុង​បឹង​ទឹកកក នៅពេល​គាត់​កំពុង​ស្ទូចត្រី​កាលពី​ខែ​មីនា ឆ្នាំ ២០១៥។ លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ពត៌មាន​របស់ BuzzFeed News ថា នៅពេល​នោះ អាកាសធាតុ​ធ្លាក់​ចុះ​ដល់ -២៥ដឺក្រេ ធ្វើឱ្យ​ខ្ញុំ​ចង់​កក​ស្លាប់​ទៅហើយ ខ្ញុំ​អង្គុយ​មិន​ស្ងៀម​ចេះ​តែ​ដើរ​ទៅ​ដើរ​មក ដើម្បី​កម្តៅ​ខ្លួន បន្ទាប់មក ខ្ញុំ​ក៏​បាន​អង្គុយ ហើយ​ដាក់​ទូរស័ព្ទ​នៅលើ​ភ្លៅ ប៉ុន្តែ​ខ្ញុំ​បាន​ភ្លេច​ខ្លួន​ហើយ​ក្រោកឡើង​ក៏​បាន​ធ្វើឱ្យ​ធ្លាក់​ទូរស័ព្ទ​ទៅ​ក្នុង​បឹង​នោះ។

តែ​អ្វី​ដែល​នឹក​ស្មាន​មិនដល់​នោះ​គឺ គាត់​បាន​រកឃើញ​ទូរស័ព្ទ iPhone របស់​ខ្លួន​វិញ ក្រោយពេល​ធ្លាក់​បាន​អស់​រយៈពេល​ជាង ១ឆ្នាំ។ លោក Kalgren បាន​យក​ទូរស័ព្ទ iPhone របស់​គាត់​ទៅ​ដាក់​នៅក្នុង​អង្ករ​បាន​មួយ​សន្ទុះ​ធំ ទូរស័ព្ទ​គាត់​ក៏​អាច​បើក​វិញ​បាន។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Apple បាន​និយាយ​ថា រឿងរ៉ាវ​ទាំងអស់​នេះ​មិន​គួរឱ្យ​ជឿ​ទេ ទូរស័ព្ទ iPhone 4 មួយ​គ្រឿង​នេះ​គ្មាន​បញ្ហា​សូម្បីតែ​បន្តិច៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...