សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Google Wifi បង្កើត Router ថ្មី​មួយ​ឡើង​ស្រដៀងគ្នា​នឹង Router Eero ដែរ

ឃុន ហ្លួង 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

មាន​រឿង​ជាច្រើន​ដែល​មិនគួរ​ឱ្យជឿ​ចំពោះ​ផលិតផល Router ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ឆ្នាំ 2016។ Router នេះ​បាន​ផ្លាស់ប្តូរ​ពី Router មាន​អង់តែន​ទៅជា​ប្រើ​ផត​ច្រើន​វិញ ហើយ​វិធីសាស្រ្ត​នៃ​ការប្រើ​ឧបករណ៍ Router នេះ​មាន​ច្រើន​ចំណុច ច្រើន​របៀប​ក្នុង​ការចូល​ដំណើរការ ទាំង Router ឥតខ្សែ ទាំង Router មាន​ខ្សែ។

Google Wifi បង្កើត Routerថ្មី​មួយ​ឡើង​ស្រដៀងគ្នា​នឹង Router Eero ដែរ

មាន​ផលិតផល Router មួយ​ដែល​គេ​ហៅថា Eero ជា Router ល្បីល្បាញ​ជាងគេ​បំផុត​ក្នុង​ពិភព Router បើ​ទោះបី​ជា​ក្រុមហ៊ុន Router ផ្សេងទៀត​បាន​វាយប្រហារ​ទីផ្សារ​មួយ​នេះ​យ៉ាងខ្លាំង​ប៉ុនណា​ក៏ដោយ។ ប៉ុន្តែ​ឥឡូវ​នេះ ក្រុមហ៊ុន Google បាន​ចាប់ផ្ដើម​ចូល​ប្រកួត​ទីផ្សារ​ជាមួយ​នឹង Eero ដែល​ក្រុមហ៊ុន Google Wifi បាន​បង្កើតRouterជាច្រើន​ម៉ូដែល​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង Eero ដែរ។

ក្រុមហ៊ុន Google Wifi បាន​និយាយ​ថា Router ជា​ផលិតផល​បម្រើ​ការងារ​យ៉ាងសំខាន់​មួយ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​កាលពី​មុន​គេ​តែងតែ​ហៅ​វា​ថា OnHub។ ក្រុមហ៊ុន Google បាន​រចនា​ផលិតផល Routerនេះ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​តភ្ជាប់​ជាមួយ​ស្មាតហ្វូន និង​កុំព្យូទ័រ ហើយ​ថែមទាំង​ងាយស្រួល​គ្រប់គ្រង​និង​ការបញ្ជា។

Google Wifi បង្កើត Routerថ្មី​មួយ​ឡើង​ស្រដៀងគ្នា​នឹង Router Eero ដែរ

Google Wifi បាន​ចំណាយ​ពេល ១សប្តាហ៍​ដើម្បី​ប្រៀបធៀប​ខ្លួន​ជាមួយ Eero និង Orbi ពី​លក្ខណៈ​ដូចគ្នា។ បើ​ទោះបី​ជា​វា​គ្មាន​លក្ខណៈ​ពិសេស​ណាស់​ណា​ក៏​ដោយ ក៏​វា​នៅតែ​ជួប​បញ្ហា​ដែរ។ មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុន Google Wifi បាន​សាកល្បង​ពី​ល្បឿន តុល្យភាព និង​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​ដែល​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា វា​ជា​ជម្រើស​គួរឱ្យ​ទាក់ទាញ​អារម្មណ៍​សម្រាប់ Router របស់​ខ្លួន។

ការតភ្ជាប់​ប្រព័ន្ធ Wifi ត្រូវបាន​ធ្វើ​តាម​កម្មវិធី​ប្រព័ន្ធ Wifi ថ្មី​របស់ Google សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android (អតីត​កម្មវិធី OnHub)។ កម្មវិធី​នេះ​ដំណើរការ​តាម​រយៈ​ការបង្កើត​បណ្តាញ​ថ្មី​មួយ​ពី​ការធានា​សុវត្តិភាព​ដោយ​ប្រើ​ពាក្យ​សម្ងាត់។ វា​អនុញ្ញាត​ឱ្យ​អ្នក​ពិនិត្យ​មើល​ល្បឿន​បណ្តាញ​របស់​អ្នក​ពី ISP របស់​អ្នក​ទៅកាន់​ម៉ូដឹម និង​ពី Google Wifi ទៅ​ឧបករណ៍​របស់​អ្នក។

Google ជា​ជំនួយការ​បណ្តាញ​ពិសេស និង​ជា​គន្លឹះ​ក្នុង​ការប្រើប្រាស់ Router ឱ្យ​មាន​ភាពប្រសើរឡើង ហើយ​នឹង​ប្រាប់​អ្នក​នៅពេល​អ៊ីនធឺណែត​របស់​អ្នក​មិន​ដំណើរការ៕

Google Wifi បង្កើត Routerថ្មី​មួយ​ឡើង​ស្រដៀងគ្នា​នឹង Router Eero ដែរ

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 2 months ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...