សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

កីឡាករ​ទើប​នឹង​រះ Leroy Sané របស់ Manchester City ស៊ុត​បាន​ល្អបំផុត​កាលពី​រាត្រី​យប់ម៉ិញ​នេះ (មាន​វីដេអូ)

ឃុន ហ្លួង 2 weeks ago

កាលពី​រាត្រី​យប់មិញ​នេះ កីឡាករ​វ័យ​ក្មេង Leroy Sané របស់ Manchester City ធ្វើ​បាន​យ៉ាងល្អ​ក្នុង​ការប្រកួត​រវាង​ក្រុម Manchester City និង​ក្រុម​ឆ្មា​ខ្មៅ Sunderland ។ ការប្រកួត​ក្នុង​សប្តាហ៍​ទី ២៧ នៃ​ក្របខណ្ឌ English Premier League យប់មិញ​នេះ ក្រុម​ភ្ញៀវ Manchester City ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ​ឆ្មា​ខ្មៅ Sunderland ។ ដំបូង​ឡើយ ការប្រកួត​តង់​ទី ១ ក្រុម​ម្ចាស់​ផ្ទះ​ឆ្មា​ខ្មៅ Sunderland គ្រប់គ្រង​បាល់​បាន​យ៉ាងល្អ ។ ប៉ុន្តែ​មិន​យូរ​ឡើយ នៅ​នាទី​ទី ៤២ ចុង​តង់​ទី ១ ក្រុម​......

ចុម! កីឡាករ Carlos Tevez ទទួល​បាន​ប្រាក់ខែ​ច្រើនជាង​លោក​ប្រធានាធិបតី Xi Jinping ដល់​ទៅ ១៩ ដង

ឃុន ហ្លួង 3 weeks ago

ក្នុង​ឆ្នាំ​នេះ ក្លិប​នៅ​ចិន​បាន​ចំណាយ​ប្រាក់​អស់​ចំនួន ៤០៩ លាន​ដុល្លារ​អាមេរិច​ក្នុង​អំឡុងកាល​បើកទ្វារ​ផ្ទេរ​កីឡាករ​នៅ​រដូវ​រងារ​ក្នុង​ក្របខ័ណ្ឌ Premier League របស់​ចក្រភព​អង់គ្លេស ។ រដូវកាល​ផ្ទេរ​កីឡាករ​នេះ​បាន​បិទ​កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ ដោយ​ក្រុម​ចំនួន ១៦ ក្នុង​ក្របខណ្ឌ  Super League របស់​ចិន​បាន​ចំណាយ​ប្រាក់​អស់​ជាង ២៦៦ លាន​ដុល្លារ​អាមេរិច ។ បើ​យោង​តាម​របាយការណ៍​របស់​ក្រុម Shanghai Shenhua ការផ្លាស់ប្តូរ​ខ្សែបម្រើកណ្ដាល​កីឡាករ Oscar ពី​តោខៀវ Chelsea ទៅកាន់​ទីក្រុង​សៀងហៃ​បាន......

កីឡាករឆ្នើម Zlatan Ibrahimovic ជួយឱ្យ​បិសាច​ក្រហម​ឈ្នះ​ពាន​រង្វាន់ EFL Cup បាន​សម្រេច (មាន​វីដេអូ)

ឃុន ហ្លួង 3 weeks ago

កាលពី​យប់មិញ​នេះ​ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាន​ជួយ​ឱ្យ Manchester United ឈ្នះ​ពាន​រង្វាន់ EFL Cup បាន​យ៉ាងជោគជ័យ ។ ដោយ Manchester United បាន​បំបាក់​ក្រុម Southampton ក្រោម​លទ្ធផល ៣-២ នៅ​ឯ​កីឡាដ្ឋាន Wembley ជា​ការប្រកួត​ក្របខណ្ឌ EFL Cup របស់​អង់គ្លេស​ក្នុង​វគ្គ​ផ្ដាច់ព្រាត់ ។ អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Manchester United លោក Jose Mourinho ទទួល​បាន​ភាពជោគជ័យ​ជាលើកដំបូង​របស់​ខ្លួន​ចាប់តាំង​ពី​បាន​មក​ដឹកនាំ​ក្រុម​នេះ​កាលពី​រដូវក្តៅ​កន្លងមក​នេះ។ ការប្រកួត​ដំបូង​រវាង​ក្រុម​ទាំងពីរ​នេះ ខ្សែ......

Vardy អស់សង្ឃឹម​នឹង​ការប្រកួត​ជើង​ទី​មួយ​ក្នុង​វគ្គ ១៦ ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League (មាន​វីដេអូ)

ឃុន ហ្លួង 1 month ago

ខ្សែប្រយុទ្ធ​កីឡាករ Jamie Vardy របស់ Leicester Cityអស់សង្ឃឹម​ជាខ្លាំង​ចំពោះ​ការប្រកួត​កាលពី​រាត្រី​យប់ម៉ិញ​នេះ ព្រោះ​គាត់​មិន​អាច​ជួយ​ក្រុម​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Sevilla របស់​អេស្ប៉ាញ​បាន ។ ប៉ុន្តែ ១ គ្រាប់​របស់ Jamie Vardy ជា​ក្តីសង្ឃឹម​របស់ Leicester Cityបើទោះ​ជា​ពួកគេ​បរាជ័យ​ជើង​ទី ១ ក្រោម​ស្នាដៃ​ក្រុម Sevilla ក៏ដោយ ។ ពួកគេ​នៅតែ​អាច​មាន​លទ្ធភាព​ឈាន​ដល់​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League ។ ដំបូង​នៃ​ការប្រកួត​នេះ ខ្សែបម្រើកណ្ដាល​វ័យ​ក្មេង​របស់ Sevilla កីឡាករ Pab......

មាន់ខ្នាយ​មាស Spur បាន​ធ្លាក់ចេញ​ពី​ការប្រកួត​ក្របខ័ណ្ឌ Europa League ហើយ​កាលពី​យប់មិញ (មានវីដេអូ)

ឃុន ហ្លួង 1 month ago

កាលពី​រាត្រី​យប់មិញ​នេះ មាន់ខ្នាយ​មាស Tottenham Hotspur ត្រូវបាន​ធ្លាក់ចេញ​ពី​ការប្រកួត​ក្របខ័ណ្ឌ Europa League ក្រោម​ស្នាដៃ​ក្រុម KAA Gentរបស់​ប៊ែលហ្សិក​នៅ​កីឡាដ្ឋាន Wembley ។ នៅក្នុង​ការប្រកួត​នេះ ក្រុម Tottenham Hotspur របស់​អង់គ្លេស និង​ក្រុម KAA Gent បាន​ត្រឹម​លទ្ធផល ២ ស្មើ​ប៉ុណ្ណោះ ។ ការប្រកួត​នេះ ដំបូងឡើយ​មិនទាន់​ទាំង​បាន​ប៉ុន្មាន​នាទី​ផង ខ្សែបម្រើកណ្ដាល​កីឡាករ Christian Eriksen របស់​ម្ចាស់ផ្ទះ​មាន់ខ្នាយ​មាសSpur បាន​បើក​ឆាក ១ គ្រាប់​បាត់​ទៅ​ហើយ​នៅ​នាទី​ទី ១០ នៃ​ការប្រកួត​តង់​ទី ១ ។ ក្......

Atletico Madrid បំបាក់​ក្រុម​ម្ចាស់ផ្ទះ Bayer Leverkusen ក្រោម​លទ្ធផល ២ : ៤ (មាន​វីដេអូ)

ឃុន ហ្លួង 1 month ago

Atletico Madrid របស់​អេស្ប៉ាញ​បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Bayer Leverkusen របស់​អាល្លឺម៉ង់​យ៉ាងចាស់ដៃ​កាលពី​រាត្រី​យប់​មិញនេះ ។ កីឡាករ​របស់ Atletico Madrid បាន​ស៊ុត​បាល់​បញ្ចូលទី​ចំនួន ៤ គ្រាប់​ដោយ​បាន​ជួយ​ឱ្យ Atletico Madridឈ្នះ​ជើង ១ នៃ​ការប្រកួត Champions League ក្នុង​វគ្ត ១៦ ។ ដំបូង​ឡើយ ខ្សែបម្រើ​វ័យ​ក្មេង​កីឡាករ Saúl Niguez របស់ Atletico Madrid បាន​ស្វាគមន៍ ១ គ្រាប់​មុន​ដាក់​ម្ចាស់ផ្ទះ​នៅ​នាទី​ទី ១៧ ដើម​តង់​ទី​មួយ ។ បន្ទាប់ពី​នេះ​ខ្សែប្រយុទ្ធ​បារាំង​ដ៏ឆ្នើម​កីឡាករ Antoine Griezmann របស់ ......

អស្ចារ្យ ! derrick lewis ផ្ដួល Travis Browne ឱ្យ​សន្លប់​ក្នុង​ទឹក​ទី ២ (មាន​វីដេអូ)

ឃុន ហ្លួង 1 month ago

កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន កីឡាករ derrick lewis របស់​អាមេរិច​បាន​ផ្ដួល​មិត្ត​រួមជាតិ​របស់​ខ្លួន កីឡាករ Travis browneនៅឯ​សង្វៀន halifax ក្នុង​ទីក្រុង nova scotiaនៃ​ប្រទេស​កាណាដា ។ ក្នុង​ការប្រកួត​នេះ​កីឡាករ derrick lewis បាន​ដាល់​កីឡាករ Travis Browne មួយ​ដៃ​ឱ្យ Travis Browne ដាច់ផ្ងារ រួច​វៃ​សូក​ឆ្វេង​សូក​ស្ដាំ​យ៉ាងពេញទំហឹង​ទៅលើ​ផ្ទៃមុខ​របស់​កីឡាករ Travis Browne ដូចនេះ​ធ្វើឱ្យ​កីឡាករ Travis Browne មិន​អាច​តដៃ​បាន ។ ដូច្នេះ​ហើយ អាជ្ញាកណ្តាល​ក៏​សម្រេច​បញ្ឈប់​ការប្រកួត​កីឡាករ Travis Browne ។ ......

Lionel Messi អាច​នឹង​ចេញពី​ក្លិប​កំណើត​របស់​ខ្លួន​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ​នោះ

ឃុន ហ្លួង 1 month ago

គ្រូបង្វឹក​នៅ​កីឡាដ្ឋាន Etihad របស់ Manchester City បាន​ចុះ​ហត្ថលេខា​លើ​សន្លឹក​មួយ ដើម្បី​ផ្តល់​ទឹកប្រាក់​មួយចំនួន​ធំ​ឱ្យ​លោក Pep Guardiola ដែល​ជា​គ្រូបង្វឹក​របស់ Manchester City យក​ទៅ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាងមុខ​នេះ ។ ហើយ​ពេល​នេះ​លោក Pep Guardiola កំពុង​ព្យាយាម​ទាក់ទង​ខ្សែប្រយុទ្ធ​ឆ្នើម​មួយ​រូប​គឺ កីឡាករ Lionel Messi ជា​អតីត​សិស្ស​របស់​គាត់ ។ ដោយ​លោក​ជឿ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ចចារ​នាំយក​កីឡាករ​រូប​នេះ​ពី​ក្រុម Barcelona មក​កាន់​ក្រុម Manchester City នៅ​រដូវកាល​ថ្មី​ខា......

Bayern Munich លុត​កាំភ្លើង​ធំ Arsenal ក្រោម​លទ្ធផល ៥:០ កាលពី​រាត្រី​ម្សិលមិញ​នេះ (មាន​វីដេអូ)

ឃុន ហ្លួង 1 month ago

ក្រុម FC Bayern Munich របស់​អាល្លឺម៉ង់​បាន​ព្រមាន​ក្រុម​កាំភ្លើង​ធំ Arsenal យ៉ាងចាស់ដៃ​ក្នុង​ផ្ទះ​របស់​ខ្លួនឯង​កាលពី​ម្សិញមិញ​នេះ ។ ដោយ​ដំបូង​ក្រុម FC Bayern Munich បាន​បើក​ការនាំមុខ​មួយ​គ្រាប់​មុន​នៅ​នាទី​ទី ១១ ដោយ​ខ្សែបម្រើកណ្ដាល​កីឡាករ Arjen Robben ។ ក្រោយមក ខ្សែប្រយុទ្ធ​កីឡាករ Alexis Sanchez របស់ Arsenal បាន​ស៊ុត​បាល់​មួយ​គ្រាប់​សង​វិញ​នៅ​នាទី​ទី ៣០ នៃ​ពាក់កណ្តាល​តង់​ទី ១ ។ បន្ទាប់មកទៀត​នៅ​ដើមតង់​ទី ២ ក្នុង​នាទី​ទី ៥៣ ខ្សែប្រយុទ្ធ​ដ៏មុតស្រួច​កីឡាករ  Robert Lewandowski បាន​ស៊ុត​មួយ​គ្......

អ្នកប្រដាល់​សកល Floyd អាច​នឹង​ត្រូវ​ប៉ះគ្នា​ជាមួយ​អ្នកប្រដាល់​បែប​ចម្រុះ McGregor

ឃុន ហ្លួង 1 month ago

ការប្រយុទ្ធគ្នា​រវាង​បុរស​អ្នកប្រដាល់​ទាំងពីរ កីឡាករ Conor McGregor និង​កីឡាករ Floyd Mayweather ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា បាន​សុំ​ចូល​និវត្តន៍​បន្ទាប់ពី​គាត់​បាន​ប្រកួត​ឈ្នះ​លើក​ទី ៤៩ រួចមក​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ។ តាម​ការវិភាគ​ជាច្រើន​បាន​ចាត់ទុក​ថា ការប្រកួត​មួយ​នេះ គឺជា​ការប្រកួត​មួយ​លក្ខណៈ​ដាច់ឆ្ងាយ​ពី​គ្នាបំផុត​ព្រោះ​កីឡាករ Conor McGregorជា​អ្នកប្រដាល់​សេរី​ចម្រុះ​ក្នុង​ស្ថាប័ន UFC ចំណែកឯ​កីឡាករ Floyd Mayweather ជា​អ្នកប្រដាល់​បែប​សកល​ក្នុង​ស្ថាប័ន WBA និងWBC ។ បើ​តាម​ពាក្យ​ចចាមអ......

អធិរាជស Real Madrid លុត Napoli ក្រោម​លទ្ធផល ៣-១ កាលពី​យប់មិញ​នេះ (មានវីដេអូ)

ឃុន ហ្លួង 1 month ago

អតីត​ម្ចាស់​ជើងឯក​ក្របខណ្ឌ UEFA Champions League ក្រុម​អធិរាជស Real Madrid បាន​ចាប់ផ្តើម​យ៉ាងល្អ​ក្នុង​ជើង​ទី ១ ជាមួយ​នឹង​ក្រុម Napoli របស់​អ៊ីតាលី​នៅឯ​កីឡាដ្ឋាន Santiago Bernabeu របស់​ខ្លួន​កាលពី​រាត្រី​យប់មិញ​នេះ ។ នៅក្នុង​ការប្រកួត​នេះ ក្រុម​ភ្ញៀវ Napoli បាន​ស្វាមគន៍​ក្រុម​ម្ចាស់ផ្ទះ ១ គ្រាប់​មុន​នៅ​នាទី​ទី ៨ដើម​តង់​ទី ១ ដោយ​កីឡាករ  Lorenzo Insigne ស៊ុត​ពី​ចម្ងាយ​ធ្វើឱ្យ​ដាច់​ចង្កេះ​អ្នកចាំទី  Keylor Navas របស់ Real ។ ហើយ​នៅ​នាទី​ទី ១៨ ខ្សែប្រយុទ្ធ​កីឡាករ Karim Benzema បាន​ស៊ុត​......

ក្រុម Barcelona ប្រកួត​ចាញ់​ក្រុម Paris Saint-Germain យ៉ាងអាម៉ាស​ក្នុង​ថ្ងៃ​បុណ្យ​ក្តីស្រឡាញ់ (មានវីដេអូ)

ឃុន ហ្លួង 1 month ago

គ្រូបង្វឹក​លោក Luis Enrique បាន​ដឹកនាំ​ក្រុម​ខ្លួន​ចាញ់​ក្នុង​ការប្រកួត​ជាមួយ​នឹង​ក្រុម Paris Saint-Germain ក្នុង​ការប្រកួត​វគ្គ ១៦ ក្រុម​ចុងក្រោយ​ក្នុង​ជើង​ទី ១ នៃ​ក្របខណ្ឌ UEFA Champions League ។ ដោយ​កាលពី​រាត្រី​យប់មិញ​នេះ ក្រុម Barcelona របស់​អេស្ប៉ាញ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ Paris Saint-Germain របស់​ប្រទេស​បារាំង​ក្នុង​ការប្រកួត​ក្របខណ្ឌ UEFA Champions League ។ ដំបូង​នៃ​ការប្រកួត​នេះ ក្រុម​ម្ចាស់​ផ្ទះ Paris Saint-Germain បាន​បើក​ការស៊ុត​បាល់ ១គ្រាប់​ដំបូង​ដោយ​ខ្......

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 month ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 1 month ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...