សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អ្នកចាំទី Joe Hart នឹង​វិលត្រឡប់​មក​លេង​ឱ្យ​អង់គ្លេស​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

ឃុន ហ្លួង 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

កីឡាករ Joe Hart អ្នកចាំទី​សញ្ជាតិ​អង់គ្លេស​របស់​ក្រុម Man City បច្ចុប្បន្ន​ត្រូវបាន​ក្រុម Torino នៅ​អ៊ីតាលី​ខ្ចី​ជើង​យក​មក​លេង​តាំងពី​ដើម​រដូវកាល​មកម្ល៉េះ។ ប៉ុន្តែ​ឥឡូវ កីឡាករ​រូប​នេះ​កំពុង​មាន​បំណង​ចង់​ត្រឡប់​មក​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​នៅ​រដូវកាល​ក្រោយ​នេះ​វិញ។

ការវិល​ត្រឡប់​មក​វិញ​របស់​កីឡាករ Joe Hart ត្រូវបាន​ស្នើសុំ​ដោយ​លោក Jurgen Klopp ជា​គ្រូបង្វឹក​របស់ Liverpool បាន​សុំឱ្យ​អ្នកចាំទី​រូប​នេះ​មក​ចូលរួម​ជាមួយនឹង​ក្រុម​របស់​លោក​សម្រាប់​រដូវកាល​ក្រោយ​នេះ។ ការចង់​វិល​ត្រឡប់​ទៅកាន់​ក្របខ័ណ្ឌ Premier League ទៅ​ចូលរួម​ជាមួយ​ហង្ស​ក្រហម Liverpool វិញ​គឺ​ស្ថិត​នៅ​ក្រោម​ការសម្រេចចិត្ត​របស់​គាត់​នៅឡើយ។

ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola អ្នកចាំទី​ក្រុម Man City រូប​នេះ​មិន​ត្រូវបាន​ជាប់​ក្នុង​ជម្រើស​របស់​លោកគ្រូបង្វឹក Pep Guardiola ឡើយ។ ដោយ​ហេតុនេះ​ទើប​បាន​ជា​លោក Pep Guardiola បាន​សម្រេច​ឱ្យ​ក្រុម Torino ខ្ចី​ជើង​អ្នកចាំទី​ដៃ​ទី ១​រូប​នេះ​ក្នុង​រយៈពេល​យូរ ប៉ុន្តែ​ឥឡូវ​នេះ​លោក Pep Guardiola បាន​បើកដៃ​ឱ្យ​ផ្ទេរ Joe Hart ម្តងទៀត​នៅ​រដូវក្តៅ​ខាងមុខ។

សិ្ថត​ក្រោម​ការដឹកនាំ​ជា​គ្រូបង្វឹក​នៅ​អង់គ្លេស​ជា​លើក​ដំបូង​របស់​ជនជាតិ​អេស្ប៉ាញ​លោក Pep Guardiola បាន​និយាយ​ថា គាត់​មិន​ជឿ​ថា Joe Hart អាច​នឹង​សម្រប​ខ្លួន​ទៅនឹង​រចនាបទ​នៃ​ការដឹកនាំ​របស់​គាត់​បាន​ឡើយ។ ដូច្នេះ​ហើយ​ទើប​គាត់​សម្រេច​យក​អ្នកចាំទី​អន្ដរជាតិ​ឈីលី វ័យ ៣៣ឆ្នាំ កីឡាករ Claudio Bravo មក​ជំនួស​កន្លែង Joe Hart វិញ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ១៥.៤លាន​ផោន​ពី​ក្លឹប Barcelona ។

ទោះបី​ជា​មាន​ការរិះគន់​យ៉ាងណា​ចំពោះ​កំហុសឆ្គង​ការលេង​ថ្មី​នៅក្នុង​ក្របខ័ណ្ឌ Serie A  របស់​អ៊ីតាលី​ក៏ដោយ Joe Hart ក៏​នៅតែ​រីករាយ​នឹង​ការងារ​របស់​គាត់​នៅ​អ៊ីតាលី​ដែរ។ ប៉ុន្តែ​គាត់​មាន​ការអស់​សង្ឃឹម​ចំពោះ​ការទទួល​យក​គាត់​មក​អង់គ្លេស​វិញ​ក្នុង​រដូវក្តៅ​ខាងមុខ​នេះ។

គាត់​បាន​ប្រាប់​មិត្ត​អ្នកគាំទ្រ​ថា គាត់​នឹង​មាន​ឱកាស​ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​នៅពេល​គាត់​ទៅកាន់​ទឹកដី Anfield ដែល​ស្ថិតនៅ​ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp។

Joe Hart អាច​នឹង​ត្រូវបាន​ហង្សក្រហម Liverpool ទិញ​យក ប្រសិនបើ​ក្រុម​នេះ​មាន​បំណង​ចរចា​កិច្ចព្រមព្រៀង​មួយ​នៅ​រដូវក្តៅ​ខាងមុខ​នេះ៕


  • ប្រែសម្រួលដោយ៖ ឃុន ហ្លួង
  • ស្ថិតក្នុងប្រភេទ៖ កីឡា > កីឡាករ

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...