សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Lionel Messi អាច​នឹង​ចេញពី​ក្លិប​កំណើត​របស់​ខ្លួន​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ​នោះ

ឃុន ហ្លួង 2 days ago 235

គ្រូបង្វឹក​នៅ​កីឡាដ្ឋាន Etihad របស់ Manchester City បាន​ចុះ​ហត្ថលេខា​លើ​សន្លឹក​មួយ ដើម្បី​ផ្តល់​ទឹកប្រាក់​មួយចំនួន​ធំ​ឱ្យ​លោក Pep Guardiola ដែល​ជា​គ្រូបង្វឹក​របស់ Manchester City យក​ទៅ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាងមុខ​នេះ ។ ហើយ​ពេល​នេះ​លោក Pep Guardiola កំពុង​ព្យាយាម​ទាក់ទង​ខ្សែប្រយុទ្ធ​ឆ្នើម​មួយ​រូប​គឺ កីឡាករ Lionel Messi ជា​អតីត​សិស្ស​របស់​គាត់ ។ ដោយ​លោក​ជឿ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ចចារ​នាំយក​កីឡាករ​រូប​នេះ​ពី​ក្រុម Barcelona មក​កាន់​ក្រុម Manchester City នៅ​រដូវកាល​ថ្មី​ខា......

Tiger Woods នឹង​ដកខ្លួន​ចេញ​ពី​ការប្រកួត Dubai Desert Classic ក្នុង​ទីក្រុង​ឌូបៃ

ឃុន ហ្លួង 2 weeks ago 481

អតីត​ម្ចាស់​ជើងឯក​កីឡាករ Tiger Woods បាន​និយាយ​ថា លោក​កំពុង​មាន​អារម្មណ៍​មិន​ល្អ​ជាថ្មី​ម្តងទៀត​ហើយ ដោយសារ​តែ​បញ្ហា​របួស​របស់​លោក​បាន​កើតឡើង​ក្នុង​អំឡុងពេល​ការប្រកួត​ចាប់ផ្តើម។ កីឡាករ​វាយ​កូនហ្គោល​វ័យ ៤១ ឆ្នាំ​រូប​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ការប្រកួត Dubai Desert Classic មុនពេល​ការប្រកួត​ជុំ​ទី ២ មកដល់​នៅក្នុង​ខែ​នេះ ដោយសារ​តែ​បញ្ហា​របួស​រើ​ឡើងវិញ ។ Woods បាន​ប្រាប់​ដល់​ទស្សនាវដ្តី​ទស្សនៈ​វិស័យ​ក្នុង​ទីក្រុង​ឌូបៃ​ថា ខ្ញុំ​មិន​បាន​គិត​សោះ​ឡើយ​ថា បញ្ហា​របួស​របស់​ខ្ញុំ​នឹង​កើតឡើង​វិញ​ម្តងទៀត។ Wo......

Manchester City និយាយ​ថា ក្រុម​ខ្លួន​នឹង​មិន​លក់​កីឡាករ Sergio Aguero ចេញពី​ក្លិប​ដាច់ខាត

ឃុន ហ្លួង 2 weeks ago 434

Manchester City គ្មាន​បំណង​ក្នុង​ការលក់​ខ្សែប្រយុទ្ធ​កីឡាករ Sergio Aguero នៅ​រដូវ​ក្តៅ​នេះ​ឡើយ បើ​ទោះបី​ខ្សែប្រយុទ្ធ​រូប​នេះ​មិន​បាន​ចូលរួម​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​កន្លងមក​នេះ​ក៏ដោយ ។ កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​ចុះ​ហត្ថលេខា​បន្ថែម​លើ​កិច្ចសន្យា​មួយ​កាលពី​ដើម​រដូវកាល​នេះ បាន​ន័យ​ថា គាត់​នឹង​នៅ​បន្ត​ទៀត​ក្នុង​កិច្ចព្រមព្រៀង​រយៈពេល ៣ ឆ្នាំ​បន្ថែម។ តាំងតែ​ពី​គាត់​បាន​ចូល​លេងក្នុង​ការប្រកួត​រវាងក្រុម Manchester City និង​ក្រុម Swansea City រួចមក គាត់​បាន​ជួយ​ឱ្យ Manchester Cityទទួល​បា......

កាលពី​យប់មិញ​នេះ កីឡាការនី​អ្នកចាំទី Siobhan Chamberlain បាន​ជួយ​សង្គ្រោះ​បាល់​បាន​យ៉ាងល្អ

ឃុន ហ្លួង 4 weeks ago 720

នៅក្នុង​ការប្រកួត​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ស៊ុយអែត ជា​ការប្រកួត​លក្ខណៈ​មិត្តភាព កីឡាការនី​អ្នកចាំទី Siobhan Chamberlain របស់​ចក្រភព​អង់គ្លេស​បាន​ជួយ​សង្គ្រោះ​បាល់​បាន​យ៉ាងល្អ​កាលពី​រាត្រី​យប់មិញ​នេះ។ ការប្រកួត​ជាមួយ​នឹង​ប្រទេស​ស៊ុយអែត តោញី​អង់គ្លេស​បាន​បញ្ចប់​ក្រោម​លទ្ធផល ០ ស្មើ​តែប៉ុណ្ណោះ មុនពេល​ដែល​ខ្លួន​ត្រូវ​ទៅ​ប៉ះ​នឹង​ប្រទេស​អេស្ប៉ាញ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខ​នេះ។ ទើបតែ​ចាប់ផ្តើម​នាទី​ដំបូង ក្រុមភ្ញៀវ​ប្រទេស​ស៊ុយអែត​អាច​រក​គ្រាប់​បាន​បាត់​ទៅហើយ ដោយ​ខ្សែប្រយុទ្ធ​កីឡាការនី Stina Bla......

គ្រូបង្វឹក Real Madrid Zinedine Zidane កំពុង​មាន​វិបត្តិ​កីឡាករ​របួស​ច្រើន

ឃុន ហ្លួង 4 weeks ago 711

ក្រុម​អធិរាជ​ស Real Madrid កំពុង​មាន​ទម្រង់​លេង​យល់ចិត្ត​គ្នា​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ខណៈ​ពេល​នេះ ខ្សែការពារ​ស្លាប​ឆ្វេង​ម្ចាស់​ពាន​រង្វាន់ FIFA FIFPro World 11 កីឡាករ Marcelo អាច​នឹង​សម្រាក​រហូតដល់​ទៅ ៤សប្តាហ៍​ដោយសារ​បញ្ហា​របួស ហើយ​មិត្ត​រួមក្រុម​របស់​គាត់ ខ្សែបម្រើ​កណ្តាល​កីឡាករ Luka Modric ដែល​ជា​ម្ចាស់​ពាន​រង្វាន់​កីឡាករ​ខ្លាំង​ទាំង ១១ របស់​ពិភពលោក​ដូចគ្នា កំពុង​ប្រឈម​នឹង​ការពិនិត្យ​អាការៈ​នៅឡើយ បន្ទាប់ពី​អ្នក​ទាំង ២​បាន​រងរបួស​ក្នុង​អំឡុង​ពេល​ទទួល​ជ័យជម្នះ​លើ​ក្រុម Malag......

កីឡាករ Denis Istomin បានបំ​បាក់​កីឡាករ​ជើង​ខ្លាំង Novak Djokovic មកពី​ប្រទេស​ស៊ែរប៊ី​យ៉ាង​ចាស់ដៃ

ឃុន ហ្លួង 1 month ago 613

កាលពី​ម្សិលមិញ​នេះ ការប្រកួត​រវាង​កីឡាករ Novak Djokovic របស់​ស៊ែរប៊ី និង​កីឡាករ Denis Istomin របស់​អ៊ូបេគីស្ថាន បាន​ចាប់ផ្តើម​យ៉ាងប្រទាញប្រទង​គ្នា​ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​នៅក្នុង​ទីលាន Rod Laver Arena ក្នុង​ប្រទេស​អូស្រ្តាលី។ ដោយ​កីឡាករ Novak Djokovic ត្រូវបាន​កីឡាករ Denis Istomin បំបាក់​ក្រោម​លទ្ធផល ៧-៦ ៥-៧ ២-៦ ៧-៦ និង៦-៤ ។ កីឡាករ Novak Djokovic បន្ទាប់ពី​បាន​ទទួល​ជ័យជម្នះ​លើ​កីឡាករ Djokovic ក្នុង​ទីលាន Rod Laver Arena រួចមក កីឡាករ Istomin បាន​បដិសេធ​ធ្វើ​សេចក្តីអត្ថាធិប្បាយ​បន្ថែម​ល......

ក្លិប​បាល់ទាត់​របស់​ចិន​មួយចំនួន​កំពុងតែ​តាម​ដេញថ្លៃ​កីឡាករ Yaya Toure

ឃុន ហ្លួង 1 month ago 605

ខ្សែបម្រើ​ក្លិប Manchester City កីឡាករ Yaya Toure បាន​ធ្លាក់ចុះ​តម្លៃ​ខ្លួន​ដល់​ទៅ ៤៣០.០០០ ផោន ក្នុង​មួយ​សប្តាហ៍ នៅក្នុង​ការចរចារ​នាំយក​ទៅកាន់​ក្លិបJiangsu Suningរបស់​ចិន។ កីឡាករ​វ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​មួយ​គួរឱ្យ​ចាប់អារម្មណ៍​តាំងពី​រដូវក្តៅ​មុន​នៅក្នុង​ការប្រកួត Super League ក្របខណ្ឌ​របស់​ប្រទេស​ចិន។ ហើយ​កាលពី​រដូវកាល​មុន Yaya Toure បាន​សម្រេចចិត្ត​បដិសេធ​រួច​មកហើយ ចំពោះ​ការចង់​បាន​ពី​ក្លិប​ប្រទេស​ចិន​មួយ​នេះ។ ប៉ុន្តែ​នៅពេល​នេះ គាត់​ត្រូវបាន​គេ​ទាក់ទង​សាជាថ្មី​ម្តង​ទៀត ដើ......

Everton យល់ព្រម​ចុះ​ហត្ថលេខា​ជាមួយ​បិសាច​ក្រហម​នាំយក​កីឡាករ​ចំណូល​ថ្មី Morgan Schneiderlin

ឃុន ហ្លួង 1 month ago 728

ក្លិប Everton បាន​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​កណ្ដាល​ក្រុម Manchester United កីឡាករ Morgan Schneiderlin សម្រាប់​តម្លៃ​កើនឡើង​ដល់​ទៅ ២៤ លាន​ផោន។ Schneiderlin វ័យ ២៧​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៤ឆ្នាំ​ជាមួយ​អ្នកចាត់ការ​ទូទៅ​ក្លឹប Everton គឺ​លោក Ronald Koeman។ កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​លេង​បាន ៤៧ ដង​ឱ្យ​ក្លឹប​បិសាច​ក្រហម បន្ទាប់ពី​បាន​ផ្លាស់ចេញ​ពី Southampton មកកាន់​បិសាច​ក្រហម Manchester United ក្នុង​តម្លៃ ២៥ លាន​ផោន​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៥ កន្លង​ទៅ។ គាត់​បាន​បង្ហាញ​ខ្ល......

James DeGale នឹង​ឡើង​សង្វៀន​ប្រកួត​ការពារ​តំណែង​ជើងឯក​ខ្សែក្រវ៉ាត់​របស់​ខ្លួន

ឃុន ហ្លួង 1 month ago 626

ម្ចាស់​ជើងឯក​ទម្ងន់​មធ្យម​ស្ថាប័ន IBF កីឡាករ James DeGale នឹង​ត្រូវ​ប្រឈមមុខ​គ្នា​ជាមួយ​នឹង​ម្ចាស់​ជើងឯក​ស្ថាប័ន WBC កីឡាករ Badou Jack របស់​ស៊ុយអែត​នៅ​សង្វៀន Barclays Centerក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃសៅរ៍​នេះ។ ខណៈពេល​នេះ James DeGale កំពុងតែ​សម្លឹងមើល​តំណែង​ខ្សែវ៉ាត់​ស្ថាប័ន WBC របស់​កីឡាករ Badou Jack។ ដូច្នេះ ការប្រកួត​នៅ​ថ្ងៃ​សៅវ៍​នេះ​នឹង​ត្រូវ​ដាក់​ខ្សែក្រវ៉ាត់​ចំនួន ២ ដោយ​កីឡាករ​ទាំងពីរ​រូប​នេះ​ត្រូវ​ការពារ​តំណែង​ជើងឯក​ខ្សែក្រវ៉ាត់​របស់​ខ្លួន​រៀងៗខ្លួន។ កីឡាករ James DeGale របស់​ចក្រ......

Cristiano Ronaldo បាន​វ៉ាដាច់​កំពូល​ខ្សែប្រយុទ្ធ Lionel Messi និង​ទទួល​ពានរង្វាន់​ទៀត​ហើយ

ឃុន ហ្លួង 1 month ago 563

តារា​បាល់ទាត់​របស់​ក្លិប Real Madrid កីឡាករ Cristiano Ronaldo បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ FIFA FIFPro World11 ក្នុង​ឆ្នាំ​នេះ។ ដោយ Cristiano Ronaldo បាន​វ៉ាដាច់​កំពូល​ខ្សែប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​ខ្សែប្រយុទ្ធ Luis Suarez របស់​ក្រុម FC Barcelona។ នៅក្នុង​ឆ្នាំ​នេះ​ផងដែរ គឺជា​ឆ្នាំ​មួយ​ដ៏អស្ចារ្យបំផុត​សម្រាប់​កីឡាករ Cristiano Ronaldo ព្រោះ​គាត់​បាន​គ្រងតំណែង​ជា​ម្ចាស់​ពានរង្វាន់ ៣លើក​ជាប់ៗគ្នា​ក្នុង​ឆ្នាំ​តែមួយ។ គាត់​បាន​ឈ្នះ​ពានរង្វាន់ FIFA ballon d'or ២០១៦ FIFA Best Eu......

Brock Lesnar ត្រូវបាន​គេ​ចាប់​បាន​ថា បាន​ប្រើ​គ្រឿងញៀន​មុនពេល​ការប្រកួត​ចូល​មកដល់

ឃុន ហ្លួង 1 month ago 634

អតីត​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់​ទម្ងន់​ធ្ងន់ UFC ២០០ កីឡាករ Brock Lesnar របស់​សហរដ្ឋអាមេរិច​ត្រូវបាន​គណៈកម្មការ​កីឡា UFC រដ្ឋ​ណេវ៉ាដាសម្រេច​ព្យួរ​ការប្រកួត​របស់​កីឡាករ​រូប​នេះ​រយៈពេល ១ឆ្នាំ​ចំពោះ​ទង្វើ​សេព​គ្រឿងញៀន​មុនពេល​ប្រកួត។ ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក​បាន​រកឃើញ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​គាត់។ កាលពី​ថ្ងៃ ២៨ ខែ​មិថុនា​ឆ្នាំ​មុន USADA បាន​ប្រកាស​ថា តារា​ប្រដាល់​កម្មវិធី UFC និង WWE កីឡាករ Brock Lesnar ត្រូវបាន​គេ​ធ្វើ​តេស្ត​រក​សារជាតិ​ញៀន​ក្នុង​ខ្លួន ហើយ​ត្រូវ​បាន​គេ​រកឃើញ​ថា......

អ្នកចាំទី Joe Hart នឹង​វិលត្រឡប់​មក​លេង​ឱ្យ​អង់គ្លេស​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

ឃុន ហ្លួង 1 month ago 450

កីឡាករ Joe Hart អ្នកចាំទី​សញ្ជាតិ​អង់គ្លេស​របស់​ក្រុម Man City បច្ចុប្បន្ន​ត្រូវបាន​ក្រុម Torino នៅ​អ៊ីតាលី​ខ្ចី​ជើង​យក​មក​លេង​តាំងពី​ដើម​រដូវកាល​មកម្ល៉េះ។ ប៉ុន្តែ​ឥឡូវ កីឡាករ​រូប​នេះ​កំពុង​មាន​បំណង​ចង់​ត្រឡប់​មក​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​នៅ​រដូវកាល​ក្រោយ​នេះ​វិញ។ ការវិល​ត្រឡប់​មក​វិញ​របស់​កីឡាករ Joe Hart ត្រូវបាន​ស្នើសុំ​ដោយ​លោក Jurgen Klopp ជា​គ្រូបង្វឹក​របស់ Liverpool បាន​សុំឱ្យ​អ្នកចាំទី​រូប​នេះ​មក​ចូលរួម​ជាមួយនឹង​ក្រុម​របស់​លោក​សម្រាប់​រដូវកាល​ក្រោយ​នេះ។ ការចង់​វិល​ត្រឡប់​ទៅ......

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...