សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Gavin McDonnell នឹង​ឡើង​សង្វៀន​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ពិភពលោក WBC Super-Bantamweight

ឃុន ហ្លួង 2 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

កីឡាករ​វ័យ ៣០ឆ្នាំ Gavin McDonnell នឹង​ឡើង​សង្វៀន​ប្រយុទ្ធ​ដណ្តើម​ខ្សែក្រវ៉ាត់​ពិភពលោក WBC Super-Bantamweight។ ហើយ​ប្រសិនបើ​កីឡាករ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ គេ​នឹង​ក្លាយជា​កីឡាករ​អង់គ្លេស​កូនភ្លោះ​ដំបូង​គេ​ដែល​បាន​ពាក់​ខ្សែក្រវ៉ាត់​ដូចគ្នា​ជាមួយនឹង​បងប្អូនភ្លោះ​របស់​គាត់​គឺ​កីឡាករ Jamie McDonnell ដែល​កំពុង​កាន់​ខ្សែក្រវ៉ាត់ WBC Super-Bantamweight ដូចគ្នា។

ដូច្នេះ ដើម្បី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់ WBC Super-Bantamweight ពិភពលោក​មួយ​នេះ Gavin McDonnell ត្រូវតែ​តទល់​ប្រយុទ្ធនឹង​កីឡាករ​វ័យ​ក្មេង Rey Vargas របស់​ម៉ិកស៊ិក។

Gavin McDonnell នឹង​ឡើង​សង្វៀន​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ពិភពលោក WBC Super-Bantamweight

ហើយ​អ្នកប្រដាល់​មិនដែល​ចាញ់ Gavin McDonnell នឹង​ឡើង​សង្វៀន Ice Arena នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​ម៉ិកស៊ិក ដើម្បី​ការពារ​តំណែង​មិន​ស្គាល់​ចាញ់​របស់​ខ្លួន​ផងដែរ។

McDonnell បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា ជោគវាសនា​របស់​គាត់​កំពុង​ស្ថិត​នៅក្នុង​ដៃ​របស់​គាត់​ហើយ ខណៈពេល​គាត់​កំពុង​មាន​បំណង​ដើម្បី​ផ្គូផ្គង​សមិទ្ធផល​ខ្សែក្រវ៉ាត់​របស់​បងប្រុស​គាត់៕

Gavin McDonnell នឹង​ឡើង​សង្វៀន​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ពិភពលោក WBC Super-Bantamweight

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 month ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 1 month ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...