សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ការប្រកួត​រវាង Anthony Joshua និង Wladimir Klitschko ជា​ការប្រកួត​លក់​សំបុត្រ​ដាច់​ជាងគេ​ដែល​មិន​ធ្លាប់​មាន

ឃុន ហ្លួង 2 months ago 656

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

សំបុត្រ​ចូល​ទស្សនា​ការប្រកួត​រវាង​កីឡាករ Anthony Joshua ជាមួយ​នឹង​កីឡាករ Wladimir Klitschko បាន​ចាប់ផ្តើម​លក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ។ ប៉ុន្តែ​សំបុត្រ​មាន​ការលក់​ដាច់បំផុត ព្រោះ​ចំនួន​នៃ​អ្នក​ទិញ​សំបុត្រ​បាន​កើនឡើង​ដល់​ទៅ ៤ដង។

ពិតណាស់ ការលក់​សំបុត្រ​នេះ​អាច​នឹង​បំបែក​កំណត់ត្រា​ទាំងស្រុង បន្ទាប់ពី​ការលក់​ដំបូង​បាន​កើនឡើង​ដល់​ទៅ ៥០.០០០ សំបុត្រ​ទៅហើយ​គិត​មកដល់​ត្រឹម​ពេល​នេះ។

មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​រវាង Anthony Joshua និង Wladimir Klitschko

ប្រសិនបើ​ការលក់​សំបុត្រ​អាច​កើនឡើង​រហូតដល់​ទៅ ៩០.០០០ សំបុត្រ ការប្រកួត​របស់​កីឡាករ​ទាំងពីរ​នេះ​អាច​នឹង​ត្រូវបាន​បំបែក​កំណត់ត្រា​ពិភពលោក ដែល​មាន​មនុស្ស​ចូល​មើល​ច្រើនជាង​ការប្រកួត​ណាៗ​ទាំងអស់។

ហើយ​ការប្រកួត​ប្រភេទ​ទម្ងន់​ធ្ងន់​រវាង​កីឡាករ​ទាំងពីរ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា​ខាងមុខ​នេះ។ វា​ជា​ការប្រកួត​ក្នុង​ស្ថាប័ន IBF កីឡាករ Anthony Joshua នឹង​ធ្វើការ​ការពារ​តំណែង​ខ្សែក្រវ៉ាត់​ស្ថាប័ន IBF របស់​ខ្លួន​ជាលើក​ទី ៣ នៅក្នុង​ការប្រកួត។ ប៉ុន្តែ​ការប្រកួត​នេះ​មាន​សិទ្ធិ​ក្នុង​ការលក់​សំបុត្រ​ចូល​ទស្សនា​ត្រឹមតែ ៨០.០០០ នាក់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ​អ្នកគ្រប់គ្រង​ការប្រកួត​កំពុងតែ​ស្នើសុំ​ពី​អភិបាល​ក្រុង​ទីក្រុង​ឡុងដ៍​គឺ​លោក Sadiq Khan ដើម្បី​បាន​បញ្ចេញ​សំបុត្រ​ចំនួន ១០.០០០ នាក់​បន្ថែមទៀត។

មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​រវាង Anthony Joshua និង Wladimir Klitschko

អ្នកគ្រប់គ្រង​ការប្រកួត​បាន​និយាយ​ថា ការលក់​សំបុត្រ​លើក​ទី ២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា បន្ត​ទៀត ហើយ​លោក Hearn ដែល​ជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះ​ជឿជាក់​ថា បង្កាន់ដៃ​ចូល​ទៅ​ទស្សនា​អាច​បង្កើត​កំណត់ត្រា​មួយ​ថ្មី​ដល់​ទៅ ៨ លាន​ផោន។

ការប្រកួត​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ជុំវិញ​ពិភពលោក ហើយ​សិទ្ធ​ទិញ​ផ្សាយ​បន្ត​អាច​នឹង​មាន​តម្លៃ​ជាង ៤២ លាន​ផោន​ស្មើនឹង ៥២ លាន​ដុល្លារ​សហរដ្ឋអាមេរិច។ វា​ជា​ការរៀបចំ​ការប្រយុទ្ធ​មិន​ធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​របស់​អង់គ្លេស៕

មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​រវាង Anthony Joshua និង Wladimir Klitschko

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...