សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ចំណុច​រសើប!! ឱ្យ ១០០ លាន តើ Floyd និង McGregorហ៊ាន ឬ​មិន​ហ៊ាន??

ឃុន ហ្លួង 2 weeks ago

ជើងឯក​ប្រដាល់ Floyd Mayweather ក្រោយពី​ឈ្នះ Manny Pacquiao ក៏​បាន​សុំ​ចូល​និវត្តន៍​ក្នុង​វ័យ ៤០ ឆ្នាំ។ ក្នុង​អំឡុង​នៃ​អាជីព​អ្នកប្រដាល់​លោក​ប្រកួត​បាន ៤៩ ដង​ដែល​មិន​ធ្លាប់​ចាញ់​សោះ ហើយ​ក្នុង​នោះ​ផ្ដួល​គូរ​ប្រកួត​ឱ្យ​សន្លប់​បាន ២៦ដង។ ក្រោយ​បាន​ចូល​និវត្តន៍​សម្រាប់​កីឡាករ​សញ្ជាតិ​អាមេរិច​រូប​នេះ​វា​គួរឱ្យ​ធុញទ្រាន់​សម្រាប់​ការនៅផ្ទះ​របស់​គាត់។ ដោយ​អផ្សុក​ពេក​ពេល​នេះ Floyd បាន​កំពុង​ព្យាយាម​បង្កើត​ការប្រយុទ្ធ​សម័យ​ទំនើប​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក។ ពេលនេះ​គាត់​កំពុង​ធ្វើការ​ដើម្បី​ឱ្យ​ការប្រក......

McGregor បោះចោល​ត្រី​ធំ​បែរជា​ចាប់យក​ត្រីតូច​ទៅវិញ ព្រោះ....

ឃុន ហ្លួង 1 month ago

ក្រោយពី​បាន​ក្លាយជា​ឪពុក​គេ Conor McGregor ពេលនេះ​អ្នកប្រដាល់​អាជីព UFC រូប​នេះ​ធ្វើឱ្យ​គេ​ភ្ញាក់ផ្អើល​ជាខ្លាំង​ម្តង​ទៀត ។ ដោយ​គាត់​បាន​ច្រានចោល​ការដើរ​តួ​រឿង Hollywood មួយ​ដែល​អាច​រក​កម្រៃ​បាន​យ៉ាងសន្ធឹកសន្ធាប់ ។ ក្រោយពី​ច្រានចោល​ការថត​រឿង កីឡាករ​អៀរឡង់​ម្នាក់​នេះ​ត្រូវបាន​គេ​សួរ​នៅក្នុង​សនិ្នសិត​កាសែត​ថា តើ​គាត់​នឹង​សហការ​ជាមួយ​តារាសម្តែង Hollywood លោក Vin Diesel ក្នុង​ការថត​ខ្សែភាពយន្ត xXx: Return of Xander Cage នៅក្នុង​ឆ្នាំ​នេះ​មែន​ទេ ។ McGregor និយាយ​ថា លោក​ចង់​ផ្តោតលើ​ការប្រកួត​កម្មវិធ......

anthony joshua នៅតែ​មិន​ស្គាល់​ចាញ់​ក្រោយពី​បំបាក់​ជើង​ចាស់​មកពី​អ៊ុយក្រែន

ឃុន ហ្លួង 1 month ago

កីឡាករ​ចក្រភព​អង់គ្លេស anthony joshuaនៅតែ​គ្មាន​អ្នកណា​អាច​បំបាក់​បាន​ឡើយ​ក្រោយពី​ឈ្នះ​ការប្រកួត​ជា​បន្ត​បន្ទាប់ ។ កីឡាករ​វ័យ ២៧ឆ្នាំ​រូប​នេះ​បាន​បំបាក់​កីឡាករ wladimir klitschko របស់​អ៊ុយក្រែន​កាលពី​រាត្រី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​នេះ ។ កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​អាជីព​នេះ​បាន​ក្លាយជា​កីឡាករ​ដំបូង​របស់​ចក្រភព​អង់គ្លេស​ដែល​មិន​ធ្លាប់​ចាញ់ និង​មិន​ធ្លាប់​ស្មើ​សោះ​ក្នុង​ចំណោម​ការប្រកួត​ទាំង ១៩លើក​របស់​គាត់ ។ ក្នុង​ការប្រកួត​មួយ​ដ៏ក្តៅគគុក​រវាង​កីឡាករ​ទាំងពីរ​ត្រូវបាន​អាជ្ញាកណ្......

បើ​ប្រកួត​លើក​នេះ​ឈ្នះ Anthony នឹង​ក្លាយជា​កីឡាករ​ប្រវត្តិសាស្ត្រ​ប្រដាល់​មិន​ដែល​ចាញ់

ឃុន ហ្លួង 2 months ago

Anthony Joshua ក្រោយពី​ឈ្នះ​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ខ្សែក្រវ៉ាត់ IBF ពី​កីឡាករ Éric Molina របស់​អាមេរិក​រួច​មក ឥឡូវ​នេះ Anthony នឹង​ត្រូវ​ឡើង​សង្វៀន​ម្តង​ទៀត​ដើម្បី​ការពារ​ដំណែង​ជើងឯក​ខ្សែក្រវ៉ាត់ IBF របស់​ខ្លួន​ជាមួយ​នឹង​ជើងខ្លាំង​មកពី​អ៊ុយក្រែន​គឺ​កីឡាករ Wladimir Klitschko នៅ​ថ្ងៃ​ទី ២៩ ខាងមុខ​នេះ ។ Anthony Joshua ប្រសិនបើ​អាច​យក​ឈ្នះ​កីឡាករ Klitschko លើក​នេះ​គាត់​អាច​នឹង​បំបែក​កំណត់ត្រា​ថ្មី​របស់​ខ្លួន​ដែល​មិន​ធ្លាប់​ចាញ់​សោះ ។ ហើយ​ការប្រកួត​នេះ​ជា​ការប្រកួត​ធំបំផុត​នៅក្នុង​ប្រ......

ការប្រកួត​សងសឹក​រវាង Carl Frampton និងLeo Santa Cruz ត្រូវ​បាន​លុប​ចោល

ឃុន ហ្លួង 2 months ago

កីឡាករ Leo Santa Cruz នឹង​មិន​ប្រកួត​ជាមួយ Carl Frampton ក្នុង​រដូវ​ក្តៅ​នេះ​ឡើយ បន្ទាប់ពី​សមាគម​កីឡា​ប្រដាល់​ពិភពលោក​បាន​ប្រាប់​ម្ចាស់​ជើងឯក​ប្រភេទ​ទម្ងន់​ស្រាល​រូប​នេះ​ថា គាត់​នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ Abner Mares ជំនួស​វិញ ។ នៅពេល Santa Cruz ផ្តួល Frampton ដើម្បី​ដណ្តើម​ខ្សែក្រវ៉ាត់ WBA គាត់​បាន​អះអាង​នៅ​ញូវយ៉ក​កាលពី​រដូវ​ក្តៅ​មុន​នេះ​ថា គាត់​នឹង​បាត់បង់​ការប្រកួត​ក្នុង​ខែ​មករា​នៅ Las Vegas ។ ដោយ​ការប្រកួត​ដណ្ដើម​ខ្សែក្រវ៉ាត់ WBA លើក​ទី ៣ រវាង​កីឡាករ​ទាំងពីរ​នៅ Belfastបាន​រំពឹងទុក​នឹង​ត្រ......

អស្ចារ្យ ! derrick lewis ផ្ដួល Travis Browne ឱ្យ​សន្លប់​ក្នុង​ទឹក​ទី ២ (មាន​វីដេអូ)

ឃុន ហ្លួង 4 months ago

កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន កីឡាករ derrick lewis របស់​អាមេរិច​បាន​ផ្ដួល​មិត្ត​រួមជាតិ​របស់​ខ្លួន កីឡាករ Travis browneនៅឯ​សង្វៀន halifax ក្នុង​ទីក្រុង nova scotiaនៃ​ប្រទេស​កាណាដា ។ ក្នុង​ការប្រកួត​នេះ​កីឡាករ derrick lewis បាន​ដាល់​កីឡាករ Travis Browne មួយ​ដៃ​ឱ្យ Travis Browne ដាច់ផ្ងារ រួច​វៃ​សូក​ឆ្វេង​សូក​ស្ដាំ​យ៉ាងពេញទំហឹង​ទៅលើ​ផ្ទៃមុខ​របស់​កីឡាករ Travis Browne ដូចនេះ​ធ្វើឱ្យ​កីឡាករ Travis Browne មិន​អាច​តដៃ​បាន ។ ដូច្នេះ​ហើយ អាជ្ញាកណ្តាល​ក៏​សម្រេច​បញ្ឈប់​ការប្រកួត​កីឡាករ Travis Browne ។ ......

អ្នកប្រដាល់​សកល Floyd អាច​នឹង​ត្រូវ​ប៉ះគ្នា​ជាមួយ​អ្នកប្រដាល់​បែប​ចម្រុះ McGregor

ឃុន ហ្លួង 4 months ago

ការប្រយុទ្ធគ្នា​រវាង​បុរស​អ្នកប្រដាល់​ទាំងពីរ កីឡាករ Conor McGregor និង​កីឡាករ Floyd Mayweather ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា បាន​សុំ​ចូល​និវត្តន៍​បន្ទាប់ពី​គាត់​បាន​ប្រកួត​ឈ្នះ​លើក​ទី ៤៩ រួចមក​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ។ តាម​ការវិភាគ​ជាច្រើន​បាន​ចាត់ទុក​ថា ការប្រកួត​មួយ​នេះ គឺជា​ការប្រកួត​មួយ​លក្ខណៈ​ដាច់ឆ្ងាយ​ពី​គ្នាបំផុត​ព្រោះ​កីឡាករ Conor McGregorជា​អ្នកប្រដាល់​សេរី​ចម្រុះ​ក្នុង​ស្ថាប័ន UFC ចំណែកឯ​កីឡាករ Floyd Mayweather ជា​អ្នកប្រដាល់​បែប​សកល​ក្នុង​ស្ថាប័ន WBA និងWBC ។ បើ​តាម​ពាក្យ​ចចាមអ......

Renold Quinlan នឹង​ត្រូវ​ឡើង​ប្រកួត​ការពារ​តំណែង​ខ្សែក្រវ៉ាត់​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ

ឃុន ហ្លួង 4 months ago

កីឡាករ Renold Quinlan របស់​អូស្រ្តាលី និង​ត្រូវ​ឡើង​សង្វៀន Olympia London ក្នុង​ទីក្រុង London នៃ​ចក្រភព​អង់គ្លេស​ប្រកួត​ជាមួយ​នឹង​កីឡាករ Chris Eubank Junior ជនជាតិ​អង់គ្លេស ដើម្បី​ការពារ​តំណែង​ជើងឯក​ស្ថាប័ន IBO super-middleweight របស់​ខ្លួន។ កីឡាករ Renold Quinlan បាន​អះអាង​ថា គាត់​នឹង​ផ្ដួល​កីឡាករ Chris Eubank Junior ឱ្យ​បាន​សម្រេច ដើម្បី​បោះ​ជំហ៊ាន​ចេញ​ពី​ស្រមោល​របស់​ឪពុក​គាត់ ដែល​ជា​និមិត្តរូប​នៃ​គាត់។ កីឡាករ​អូស្រ្តាលី​ម្ចាស់​ជើងឯក​ស្ថាប័ន IBO បាន​អះអាង​បន្ត​ទៀត​ថា ការប្រកួត​មើល​ទៅ​ដូចជ......

Lee Selby នឹងត្រូវជួប Jonathan Victor Barros នៅ​ថ្ងៃ​ការពារ​តំណែង​ម្ចាស់​ខ្សែវ៉ាត់​របស់​ខ្លួន

ឃុន ហ្លួង 5 months ago

បុរស​ជនជាតិ​អង់គ្លេស​វ័យ ២៩ ឆ្នាំ កីឡាករ Lee Selby នឹង​ឡើង​សង្វៀន​ប្រដាល់​ជា​លើក​ទី ៣ ប្រកួត​ជាមួយ​កីឡាករ Jonathan Victor Barros របស់​អាហ្សង់ទីន ដើម្បី​ឡើង​ការពារ​ខ្សែក្រវ៉ាត់​ប្រភេទ​ទម្ងន់​ស្រាល IBF របស់​ខ្លួន​នៅ​សង្វៀន MGM Grand Garden Arena ក្នុង​រដ្ឋ Nevada នៃ​សហរដ្ឋ​អាមេរិច​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា​ខាងមុខ​នេះ។ ខ្សែក្រវ៉ាត់​នេះ​ផងដែរ Lee Selby បាន​សាង​ស្នាដៃ​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់ IBF លើកដំបូង ដោយ​បាន​ដណ្តើម​ពី​កីឡាករ Evgeny Gradovichរបស់​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២......

Anthony Crolla សន្យា​ថា​នឹង​ដណ្តើម​យក​ខ្សែក្រវ៉ាត់ WBA ពី Jorge Linares វិញ​ឱ្យ​បាន

ឃុន ហ្លួង 5 months ago

កីឡាករ Anthony Crolla របស់​ចក្រភព​អង់គ្លេស​នឹង​ឡើង​សង្វៀនប្រកួត​ជាមួយ​នឹង​កីឡាករ Jorge Linares របស់​វេណេហ្ស៊ុយអេឡា​ក្នុង​ប្រភេទ​ទម្ងន់​ស្ថាប័ន WBA ម្តង​ទៀត។ Anthony Crolla បាន​ចាញ់​ក្រោម​ស្នាដៃ​កីឡាករ Jorge Linares កាលពី​ខែ​វិច្ឆិកា​មុន​នៅ​សង្វៀន Manchester Arena ក្នុង​ទឹកដី​កំណើត​របស់ខ្លួន។ ប៉ុន្តែ​ឥឡូវ​នេះ គាត់​មាន​ឱកាស​ប៉ះ​នឹង​កីឡាករ​ធ្លាប់​ឈ្នះ​លើ​រូប​គាត់​ម្តងទៀត ដើម្បី​ប្រកួត​តទល់គ្នា​ដណ្ដើម​យក​ខ្សែក្រវ៉ាត់​ស្ថាប័ន WBA របស់​គាត់​ត្រលប់​មកវិញ។ ការប្រកួត​រវាង​កីឡាករ​ទាំងពីរ នឹង​ត្រូវ​រ......

Gavin McDonnell នឹង​ឡើង​សង្វៀន​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ពិភពលោក WBC Super-Bantamweight

ឃុន ហ្លួង 5 months ago

កីឡាករ​វ័យ ៣០ឆ្នាំ Gavin McDonnell នឹង​ឡើង​សង្វៀន​ប្រយុទ្ធ​ដណ្តើម​ខ្សែក្រវ៉ាត់​ពិភពលោក WBC Super-Bantamweight។ ហើយ​ប្រសិនបើ​កីឡាករ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ គេ​នឹង​ក្លាយជា​កីឡាករ​អង់គ្លេស​កូនភ្លោះ​ដំបូង​គេ​ដែល​បាន​ពាក់​ខ្សែក្រវ៉ាត់​ដូចគ្នា​ជាមួយនឹង​បងប្អូនភ្លោះ​របស់​គាត់​គឺ​កីឡាករ Jamie McDonnell ដែល​កំពុង​កាន់​ខ្សែក្រវ៉ាត់ WBC Super-Bantamweight ដូចគ្នា។ ដូច្នេះ ដើម្បី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់ WBC Super-Bantamweight ពិភពលោក​មួយ​នេះ Gavin McDonnell ត្រូវតែ​តទល់​ប្រយុទ្ធនឹង​កីឡាករ......

ការប្រកួត​រវាង Anthony Joshua និង Wladimir Klitschko ជា​ការប្រកួត​លក់​សំបុត្រ​ដាច់​ជាងគេ​ដែល​មិន​ធ្លាប់​មាន

ឃុន ហ្លួង 6 months ago

សំបុត្រ​ចូល​ទស្សនា​ការប្រកួត​រវាង​កីឡាករ Anthony Joshua ជាមួយ​នឹង​កីឡាករ Wladimir Klitschko បាន​ចាប់ផ្តើម​លក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ។ ប៉ុន្តែ​សំបុត្រ​មាន​ការលក់​ដាច់បំផុត ព្រោះ​ចំនួន​នៃ​អ្នក​ទិញ​សំបុត្រ​បាន​កើនឡើង​ដល់​ទៅ ៤ដង។ ពិតណាស់ ការលក់​សំបុត្រ​នេះ​អាច​នឹង​បំបែក​កំណត់ត្រា​ទាំងស្រុង បន្ទាប់ពី​ការលក់​ដំបូង​បាន​កើនឡើង​ដល់​ទៅ ៥០.០០០ សំបុត្រ​ទៅហើយ​គិត​មកដល់​ត្រឹម​ពេល​នេះ។ ប្រសិនបើ​ការលក់​សំបុត្រ​អាច​កើនឡើង​រហូតដល់​ទៅ ៩០.០០០ សំបុត្រ ការប្រកួត​របស់​កីឡាករ​ទាំងពីរ​នេះ​អាច​នឹង​ត្រូវបាន......

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...