សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

បន្លែ ១មុខ​ជួយ​បំបាត់​អាការៈ​ឈឺចាប់​ពេល​ស្ត្រី​មក​រដូវ

កូនមាន់ 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ពេលវេលា​ដ៏សែនអាក្រក់ និង​ដ៏គួរឱ្យ​រំខាន​កើតឡើង​ចំពោះ​ស្ត្រី​ជារៀងរាល់​ខែ​គឺ នៅពេល​នាង​មក​រដូវ។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ពួកគេ​មិន​ស្រួលខ្លួន​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​មួយចំនួន​ក៏​ប្រឈមនឹង​ការឈឺចាប់ខ្លាំង ធ្វើឱ្យ​ពិបាក​នឹង​បន្ត​ធ្វើ​ការងារ​បាន។

ចំពោះ​បញ្ហា​នេះ ការ៉ុត​អាច​ជួយ​បាន។ ក្រៅពី​ការ៉ុត​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព វា​ក៏​ជា​ឱសថ​សក្តិសិទ្ធិ​ជួយ​បំបាត់​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ផងដែរ។

ខាងក្រោម​នេះ​ជា​មូលហេតុ​មួយចំនួន ដែល​ស្ត្រី​គួរ​ទទួលទាន​ការ៉ុត ជាពិសេស​នៅពេល​ពួកនាង​មក​រដូវ។ គុណប្រយោជន៍​នៃ​ការ៉ុត និង​វិធី​ក្នុង​ការពិសារ​វា៖

១. ទឹក​ការ៉ុត

យក​ការ៉ុត​ស្រស់ ១ ឬ២ ផ្លែ ចិត​សម្បក​ចេញ ហាន់​ជា​ចំណិតៗ រួច​ដាក់​ចូល​ក្នុង​ម៉ាស៊ីនក្រឡុក ហើយ​កិន​វា​ឱ្យ​បាន​ម៉ត់​ល្អ។ ពិសារ​ទឹក​ការ៉ុត​នេះ​ឱ្យ​បាន ២ដង​ក្នុង ១ថ្ងៃ។ វា​នឹង​ជួយ​កាត់បន្ថយ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ។

២. ដាក់​បញ្ចូល​ការ៉ុត​ទៅក្នុង​អាហារ​សាឡាដ

ដាក់​ការ៉ុត​ទៅក្នុង​អាហារ​សាឡាដ​របស់​អ្នក រួច​ញ៉ាំ​វា។ វិធី​នេះ​អាច​ជួយ​បន្ធូរ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ ហើយ​បើសិន​វដ្តរដូវ​អ្នក​មក​ធម្មតា ការ៉ុត​អាច​ជួយ​ប្រឆាំង​នឹង​អាការៈ​អស់​កម្លាំង។

៣. ញ៉ាំ​ការ៉ុត​ឆៅ

ប្រសិនបើ​អ្នក​ឈឺចាប់ខ្លាំង​ពេល​មក​រដូវ គ្រាន់តែ​លាងសម្អាត​ការ៉ុត​ឱ្យ​បាន​ស្អាត រួច​ទំពារ​វា​ទាំងឆៅ។ វា​នឹង​បំបាត់​អាការៈ​ឈឺចាប់ និង​ជួយ​សម្រួលដល់​លំហូរ​ឈាម៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...