សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អត្ថប្រយោជន៍ ១៣យ៉ាង​បានពី​ការទទួលទាន​ខ្ញី​ក្នុង​អំឡុងពេល​ស្ត្រី​មាន​ផ្ទៃពោះ

មង្គលការ 1 month ago 1.12ពាន់

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

ខ្ញី ជា​កំពូល​អាហារ​ដែល​មនុស្ស​បាន​ប្រើ​វា​ធ្វើ​ជា​អាហារ និង​ជា​ភ្នាក់ងារ​ព្យាបាល​ជំងឺ​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ។ វា​ជួយ​ឱ្យ​អាហារ​កាន់តែ​មាន​រសជាតិ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផងដែរ។ ខ្ញី​ត្រូវបាន​គេ​ប្រើ​សម្រាប់​បំបាត់​អាការៈ​ចង់​ក្អួត និង​ក្អួត​ចង្អោរ​ក្នុង​អំឡុងពេល​ស្ត្រី​ចាញ់​កូន។ ប៉ុន្តែ មុននឹង​អ្នក​ទទួលទាន​ខ្ញី​ក្នុង​អំឡុងពេល​ពពោះ អ្នក​ត្រូវ​ដឹង​ពី​បរិមាណ​ខ្ញី​ដែល​គួរ​ពិសារ និង​ផលវិបាក​នៃ​ការពិសារ​វា​ហួស​កម្រិត។

ខ្ញី​ស្រស់​ជា​អាហារ​សុវត្ថិភាព​ចំពោះ​ស្ត្រី​ពពោះ តែ​ទោះជា​យ៉ាងណា មិនមែន​ជា​ឬស​ខ្ញី​ស្ងួត​ឡើយ។ ខ្ញី​នឹង​មាន​ប្រយោជន៍ បើ​អ្នក​ញ៉ាំ​វា​ឱ្យ​ត្រូវ​កម្រិត ដោយ​ដាក់​វា​ចូល​ទៅក្នុង​អាហារ ឬ​ធ្វើ​ជា​តែ​ខ្ញី។ ហាម​ពិសារ​អាហារ​មាន​ដាក់​ខ្ញី​ផ្សេងទៀត លុះត្រាតែ​អ្នក​ទទួលបាន​ការអនុញាតិ​ពី​វេជ្ជបណ្ឌិត​ជាមុន​សិន ព្រោះ​អ្នក​ងាយនឹង​ប្រឈម​បញ្ហា​រលូត​កូន។

អ្នក​អាច​ពិសារ​ខ្ញី​ប្រហែល ១ក្រាម​ក្នុង ១ថ្ងៃ ឱ្យ​បាន ២-៤ដង។ ទទួលទាន​តែ​ខ្ញី នៅពេល​អ្នក​ចង់​ក្អួត វា​នឹង​ជួយ​បំបាត់​អាការៈ​ចាញ់​កូន ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ។

១. ទារក​នឹង​ទទួល​បាន​ឈាម​គ្រប់គ្រាន់

ខ្ញី​ជួយ​ជម្រុញ​ដល់​ចរាចរណ៍​ឈាម​ក្នុង​ខ្លួន និង​បង្កើន​ឈាម​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ទារក​ក្នុង​ផ្ទៃ។

២. រក្សា​កម្រិត​កូឡេស្តេរ៉ុល

ខ្ញី​អាច​រក្សា​កម្រិត​កូឡេស្តេរ៉ុល កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ខ្ពស់​ក្នុង​អំឡុងពេល​ស្ត្រី​មាន​គភ៌។

៣. បំបាត់អាការៈចាញ់កូន

បើសិនអ្នកកំពុងកើតអាការៈចាញ់កូន និងចង់ក្អួត អ្នកអាចបំបាត់បានដោយទទួលទានស្រាខ្ញី ឬតែខ្ញី។

៤. បំបាត់​អាការៈ​ផ្តាសាយ ក្អក

ខ្ញី​មាន​ប្រសិទ្ធិភាព​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ ក្អក។ ប្រព័ន្ធ​ភាពស៊ាំ​អ្នក​នឹង​ចុះខ្សោយ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ធ្វើឱ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ។ ខ្ញី​មាន​សមត្ថភាព​ជួយ​បង្កើន​ភាពស៊ាំ ជួយ​ព្យាបាល​បាន​ឆាប់​រហ័ស។ ហើយ​វា​ក៏​ជួយ​ការពារពី​ជំងឺ​ទាំងនេះ​ផង​ដែរ។

៥. រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម

ការសិក្សា​បាន​បង្ហាញ​ថា ខ្ញី​ដើរ​តួនាទី​សំខាន់​ក្នុង​ការជួយ​រក្សា​កម្រិត​គ្លុយកូស​ក្នុង​ឈាម ជួយ​រក្សា​សុខភាព​ទាំង​ម្តាយ និង​កូន។ ហើយ​វា​ក៏​ជួយ​រក្សា​ថាមពល និង​បំបាត់​អាការៈ​អស់​កម្លាំង ហេវហត់។

៦. រាងកាយ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ច្រើន

មូលហេតុ​ផ្សេងៗ​ដូចជា ការឆ្លង​មេរោគ ឬ​ទម្លាប់​ទទួលទាន​អាហារ​មិន​ល្អ អាច​ប៉ះពាល់ដល់​សមត្ថភាព​រាងកាយ​ដើម្បី​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ ខ្ញី​ជួយ​ឱ្យ​រាងកាយ​បាន​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ផ្តល់​ឱ្យ​ទារក​ក្នុង​ផ្ទៃ។

៧. បំបាត់​អាការៈ​ឆ្អល់​ក្តៅ​ចុង​ដង្ហើម

ខ្ញី ជា​ឱសថ​ដ៏ពូកែ​ស័ក្តិសិទ្ធិ​ជួយ​ព្យាបាល​បញ្ហា​ឆ្អល់​ក្តៅ​ចុង​ដង្ហើម​របស់​ស្ត្រី​មាន​ផ្ទៃពោះ។ វា​ប្រឆាំងនឹង​អាស៊ីត ដែល​បណ្តាលឱ្យ​ឆ្អល់​ក្តៅ​ចុងដង្ហើម។ អ្នក​អាច​ទទួលទាន​តែ​ខ្ញី ធ្វើឡើង​ពី​បន្ទះ​ខ្ញី​ស្រស់ និង​ស្ករស ឬ​ទឹកឃ្មុំ ក្រេប​វា​តិចៗ​ក្នុង​ចន្លោះ​ពេល​ញ៉ាំ​អាហារ។

៨. ចៀសផុត​ពី​អាការៈ​ហើម​ពោះ

ក្នុង​អំឡុងពេល​ពពោះ ការរំលាយ​អាហារ​ត្រូវ​អន់ថយ​ចុះ ដើម្បី​អាច​ឱ្យ​ទារក​បាន​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ នេះ​ធ្វើឱ្យ​អ្នក​ហើម​ពោះ។ ទទួលទាន​ខ្ញី​មុនពេល​ចូលគេង ដើម្បី​ចៀសផុត​ពី​បញ្ហា​ការរំលាយ​អាហារ និង​ហើម​ពោះ។ អ្នក​អាច​ពិសារ​ទឹក​ខ្ញី​ស្រស់ ១ស្លាបព្រាកាហ្វេ និង​ទឹកឃ្មុំ។

៩. ព្យាបាល​ការរលាក

ខ្ញី ជា​សារធាតុ​ប្រឆាំង​ការរលាក និង​ហើម​ក្នុង​អំឡុងពេល​មាន​គភ៌។ ជ្រលក់​ចំណិត​ខ្ញី​ក្នុង​ទឹកឃ្មុំ រួច​ទទួលទាន។

១០. បំបាត់​ការឈឺចាប់

អាការៈ​ឈឺ​ពោះ ឈឺ​ខ្នង ឬ​សន្លាក់ ខ្ញី​អាច​ជួយ​បាន។ អ្នក​អាច​ចាប់ផ្តើម​ពិសារ​ស្រា​ខ្ញី ឬ​តែ​ខ្ញី។

១១. សម្រួល​សាច់ដុំ

ស្ត្រី​ពពោះ​អាច​ប្រឈមមុខ​នឹង​ការឈឺ​ឆ្អឹង និង​សាច់ដុំ។ វា​ធ្វើឱ្យ​អ្នក​អស់​កម្លាំង ឈឺ​សាច់ដុំ។ ពិសារ​តែ​ខ្ញី ១ពែង​ក្នុង ១ថ្ងៃ នឹង​ជួយ​បំបាត់​អាការៈ​ឈឺ​ឆ្អឹង និង​សាច់ដុំ។

១២. បង្កើន​ថាមពល​ផ្លូវភេទ

ជាទូទៅ ស្ត្រី​មាន​ផ្ទៃពោះ​នឹង​បាត់បង់​ចំណង់​តណ្ហា​ផ្លូវភេទ។ ខ្ញី​អាច​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់​អ្នក​បាន។ វា​ជួយ​បង្កើន​កម្តៅ​ក្នុង​ខ្លួន បង្កើន​មុខងារ​ប្រព័ន្ធ​ចរាចរណ៍​ប្រដាប់ភេទ។

១៣. ធ្វើឱ្យ​ទារក​រឹងមាំ សុខភាព​ល្អ

ការពិសារ​តែ​ខ្ញី ឬ​អាហារ​ខ្ញី​នឹង​ជួយ​បង្កើន​វីតាមីន និង​ជាតិដែក។ វា​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​បញ្ហា​អសមត្ថភាព (ពិការ) ពី​កំណើត៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...