សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អត្ថប្រយោជន៍​ហួសស្មាន​នៃ​ប្រេងដូង​ចំពោះ​ទារក​ដែល​អ្នក​គួរ​ដឹង

មង្គលការ 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ប្រេងដូង ជា​ភ្នាក់ងារ​សុខភាព​ដ៏អស្ចារ្យ​សម្រាប់​មនុស្ស​គ្រប់​វ័យ។ ប្រេង​នេះ​ត្រូវបាន​គេ​ចម្រាញ់​ចេញពី​សាច់​ដូងទុំ។ ប្រេងដូង​ជំនួយ​ដល់​សុខភាព​ក្មេង រួមទាំង​ទារក។ ប្រើ​ប្រេងដូង​ជាប្រចាំ ដើម្បី​ជួយ​ឱ្យ​ទារក​អ្នក​កាន់តែ​រឹងមំា និង​លូតលាស់​បាន​ឆាប់រហ័ស។

ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ហួសស្មាន​បានពី​ប្រេងដូង​ចំពោះ​ទារក៖

សម្បូរ​អាស៊ីតឡូរិច

ប្រេងដូង​សម្បូរ​ទៅដោយ​អាស៊ីតឡូរិច ដូច​ទឹកដោះ​ម្តាយ​ដែរ។ អ្នកម្តាយ​ដែល​ទទួលទាន​ប្រេងដូង និង​ផលិតផល​ដូង​ផ្សេងទៀត​ជាប្រចាំ អាច​ជួយ​បង្កើន​អាស៊ីតឡូរិច​ក្នុង​ទឹកដោះ ដូច្នេះ​សុខភាព​ទារក​នឹង​កាន់តែ​ល្អ​ប្រសើរឡើង។

ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក

ប្រេងដូង​មាន​ផ្ទុកនូវ​សារធាតុ​ទ្រីគ្លីសេរីន ជំនួយដល់​ដំណើរការ​រំលាយ​អាហារ​របស់​ទារក។ ការទទួលទាន​ប្រេងដូង​ឱ្យបាន​ទៀងទាត់​ក៏​ជួយ​ពង្រឹង​សមត្ថភាព​រាងកាយ​ស្រូប​យក​សារធាតុចិញ្ចឹម​ផងដែរ។

ជួយឱ្យ​ទារក​គេងលក់​ស្រួល

ការប្រើ​ប្រេងដូង​ម៉ាស្សា​ឱ្យ​ទារក​ជាប្រចាំ​នឹង​ជួយឱ្យ​ខួរក្បាល និង​រាងកាយ​ទារក​លូតលាស់​លឿន។ វា​ក៏​ធ្វើឱ្យ​ឆ្អឹង​ទារក​កាន់តែ​រឹងមាំ និង​ជួយឱ្យ​គេ​គេងលក់​យប់​ស្រួល។ ហើយ​ការម៉ាស្សា​ឱ្យ​ទារក​ក៏​ជា​ឱកាស​បង្កើន​ភាពស្និតស្នាល​ជាមួយ​នឹង​កូន​ដែរ។

ព្យាបាល​រោគ​ស្បែក

ទារក​ក៏​អាច​កើត​ជំងឺ​ស្បែក​កម្រិត​ស្រាល។ ទារក​ដែល​ឧស្សាហ៍​កើត​កន្ទួល​រមាស់​លើ​ស្បែក បណ្តាល​មកពី​ភាពសកម្មខ្លាំង​របស់​ក្រពេញ​ស្បែក។ ប្រេងដូង​ផ្តល់​ជាតិសំណើម​ដល់​ស្បែក ជាពិសេស​ស្បែក​ងាយនឹង​ប្រតិកម្ម។ ប្រេងដូង​ក៏​អាច​ជួយ​ការពារ​ទារក​ពី​ប្រតិកម្ម​អាឡាក់ហ្ស៊ី​ស្បែក​ផងដែរ។

ពង្រឹង​ភាពស៊ាំ​របស់​ទារក

អាស៊ីតឡូរិច​ក្នុង​ទឹកដោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មេរោគ ជួយ​ការពារ​ទារក ធ្វើឱ្យ​ភាពស៊ាំ​ខ្លាំងឡើង។ ដូច្នេះ គាប់ជួន​ប្រេងដូង ជា​រូបមន្ត​គ្រឿងផ្សំ​ល្អបំផុត​សម្រាប់​ទារក ព្រោះ​វា​សម្បូរ​ទៅដោយ​អាស៊ីតឡូរិច៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 2 months ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...