សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អាការៈ និង​របបអាហារ​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​សប្តាហ៍​ទី ១

មង្គលការ 1 month ago

វា​ពិតជា​ពិបាក​នឹង​មើល​ដឹង​ណាស់​ពី​អាការៈ ការលូតលាស់​របស់​ទារក និង​បម្រែបម្រួល​រាងកាយ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​សប្តាហ៍​ទី ១ ។ តែ​កុំ​បារម្ភ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ឱ្យ​បាន​ឃើញ​ច្បាស់​ពី​អាការៈ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​សប្តាហ៍​ដំបូង ។ យល់​ល្អ​អ្នក​គួរ​ដឹង​ច្បាស់​ថា​មាន​ផ្ទៃពោះ​ប្រាកដ​មែន មុនពេល​អ្វីៗ​ត្រូវ​យឺត​ពេល ។ ត្រូវ​ប្រាកដ​ថា អ្នក​មាន​សុខភាព​ល្អ និង​គ្មាន​ជំងឺ​ក្នុង​អំឡុង​ពេល​ពពោះ ព្រោះ​មនុស្ស​គ្រប់គ្នា​គ្មាន​សំណាង​ទេ ដោយសារ​ម្តាយ​ខ្លះ​ធ្វើ​តេស្ត​ឃើញ​ជំងឺ​មហារីក​ឈាម​ក្នុង​ដំណាក់កាល......

ចង់​ឱ្យ​ខួរក្បាល​កូន​អ្នក​ឆ្លាត​វាងវៃ ជោគជ័យ​ក្នុង​ជីវិត ឱ្យ​គេ​ញ៉ាំ​អាហារ​មួយ​នេះ

មង្គលការ 1 month ago

ឪពុកម្តាយ​តែងតែ​ប្រាថ្នា​ចង់​ឃើញ​កូន​របស់​ខ្លួន​ឆ្លាតវាងវៃ និង​ជោគជ័យ​ក្នុង​ជីវិត ។ សព្វថ្ងៃ​នេះ​ជា​សម័យ​បច្ចេកវិទ្យា និង​ការអប់រំ ដូចនេះ​អ្វី​ដែល​សំខាន់ ក្មេង​ត្រូវ​សិក្សា​ឱ្យ​បាន​លឿន រៀន​ពូកែ និង​មាន​ចំណេះដឹង​ទូទៅ​ល្អ​ប្រសើរ ។ នៅពេល​ក្មេង​ឆ្លាត អាច​ចាប់​បាន​អ្វីៗ​គ្រប់យ៉ាង​នៅ​សាលា​បាន​ល្អ ហើយ​រៀន​បាន​ខ្ពស់ គេ​នឹង​ងាយ​ទទួល​បាន​ការងារ​ល្អ ជីវិត​ជួប​នឹង​ភាពជោគជ័យ ។ ដើម្បី​ឱ្យ​ក្មេង​ឆ្លាត ខួរក្បាល​របស់​គេ​ត្រូវ​ដំណើរ​មុខងារ​បាន​ល្អ ដូច្នេះ​កោសិកា​ខួរក្បាល​ត្រូវការ​ជីវជាតិ​ល្អៗ ។ ការផ្តល់​ជីវជ......

គុណសម្បត្តិ​បានពី​ការទទួលទាន​សណ្តែក​ក្នុង​អំឡុង​ស្ត្រី​បំបៅ​ដោះ​កូន

មង្គលការ 1 month ago

ក្នុង​ដំណាក់កាល​បំបៅ​ដោះ​កូន មាន​បញ្ហា​ជាច្រើន​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ ។ មិនថា​អ្វី​ដែល​អ្នក​ទទួលទាន​ទេ វា​នឹង​ប៉ះពាល់​ដល់​សុខភាព​កូនតូច​របស់​អ្នក ។ អាហារ​ខ្លះ​អាច​បណ្តាល​ឱ្យ​ទារក​អាឡាក់ហ្ស៊ី​តាម​រយៈ​ទឹកដោះ​ម្តាយ ។ សណ្តែក ជា​ជម្រើស​អាហារ​ដ៏ល្អ​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​បានពី​ការទទួលទាន​សណ្តែក​ក្នុង​អំឡុងពេល​បំបៅ​ដោះ​កូន ។ គុណសម្បត្តិ ១ ជួយ​បង្កើន​ការផលិត​ទឹកដោះ សណ្តែក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ។ វា​នឹង​ផ្តល់​ថាមពល និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​អ......

អាហារ​ពិសេស ១០មុខ​ល្អបំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

មង្គលការ 2 months ago

បច្ចុប្បន្ន​នេះ នៅពេល​អ្នក​មាន​ផ្ទៃពោះ ហើយ​មិន​ចេះ​ថែទាំ​ខ្លួន និង​សុខភាព​ទារក​ក្នុង​ផ្ទៃ​ឱ្យ​បាន​ល្អ មនុស្ស​គ្រប់គ្នា​នឹង​ស្តី​បន្ទោស​ដល់​អ្នក។ ពួកគេ​នឹង​ប្រាប់​អ្នក​ពី​អាហារ​មិន​ត្រូវ​ទទួលទាន ភេសជ្ជៈ​មិន​ត្រូវ​ផឹក និង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ។ ដូច្នេះ អ្នក​គួរ​ទទួលទាន​អាហារ​ណា​ដែល​ជួយ​ដល់​ការលូតលាស់​ធំធាត់​របស់​ទារក។ ខាងក្រោម​នេះ​ជា​អាហារ​ពិសេស ១០មុខ ល្អបំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ៖ ១. បន្លែ និង​ផ្លែឈើ ប្រភេទ​ផ្លែឈើ និង​បន្លែ​សំខាន់ៗ​រួម​មាន ស្លឹក​បន្លែ​បៃតង ស្ពៃ​ខ្មៅ ដំឡូងផ្អែម ការ៉ុត......

វិធី​ដ៏មាន​ប្រសិទ្ធិភាព​បំបាត់​អាការៈ​ឈឺចាប់​ទ្វារមាស​ក្រោយ​ពេល​សម្រាល

មង្គលការ 2 months ago

បើសិន​អ្នក​ទើប​នឹង​ឆ្លង​ទន្លេ​ថ្មីៗ ជាពិសេស​សម្រាល​កូន​តាម​ធម្មជាតិ អ្នក​នឹង​ប្រឈម​អាការៈ​ឈឺចាប់​ទ្វារមាស។ ទោះបី​ជា​ពេលវេលា​មាន​ផ្ទៃពោះ និង​សម្រាល​កូន​អាច​ជា​បទពិសោធន៍​គួរឱ្យ​ស្រឡាញ់​ក៏​ពិត​មែន តែ​វា​ក៏​អាច​ធ្វើ​ឱ្យ​ស្ត្រី​នឿយហត់ និង​បណ្តាល​ឱ្យ​កើត​បញ្ហា​សុខភាព​ជាច្រើន។ បញ្ហា​សុខភាព​របស់​ស្ត្រី​ម្នាក់ៗ​មិន​ដូចគ្នា​ទេ ហើយ​កម្រិត​នៃ​បញ្ហា​ក៏​ខុសគ្នា​ដែរ។ ដូចនេះ សូម្បីតែ​កម្រិត​នៃ​ការឈឺចាប់​ក្រោយ​សម្រាល​របស់​ស្ត្រី​ក៏​អាច​ខុសៗ​ពី​គ្នា​ផង​ដែរ។ ក្នុង​អំឡុងពេល​សម្រាល​កូន ទារក​ត្រូវ​បាន​រុញច្រាន​ចេ......

ស្ត្រីពពោះ​ទទួលទាន​បន្លែ​ច្រើន​ងាយប្រឈម​នឹង​ការសម្រាល​កូន​មិន​គ្រប់​ខែ

កូនមាន់ 2 months ago

ប្រសិន​បើ​អ្នក​ជា​ស្ត្រី​កំពុង​គ្រោង​យក​កូន​ក្នុង​ពេល​ឆាប់ៗ ហើយ​អ្នក​ទទួលទាន​តែ​បន្លែ អត្ថបទ​នេះ​ប្រហែល​ជា​អាច​បង្កើន​ចំណាប់អារម្មណ៍​របស់​អ្នក។ យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ពេលវេលា​ពពោះ ជា​ដំណាក់កាល​ដ៏​សំខាន់​នៃ​ជីវិត​របស់​ស្ត្រី ហើយ​មិន​ថា​អ្វី​ដែល​នាង​បាន​ធ្វើ​ទេ វា​នឹង​ពាក់ព័ន្ធ​សុខភាព​ក្មេង។ ទារក​ក្នុង​ផ្ទៃ​គ្មាន​ប្រភព​សារធាតុចិញ្ចឹម​ណា​ផ្សេង​ក្រៅពី​ទទួល​ពី​ឈាម​ម្តាយ​តាម​រយៈ​ទង​ផ្ចិត​ឡើយ។ ហេតុ​នេះ សុខភាព​ទារក​អាស្រ័យ​លើ​របបអាហារ​ពី​ម្តាយ។ មនុស្ស​មួយចំនួន​ឧស្សាហ៍​ទទួលទាន​សាច់​សត្វ​ញឹកញាប់......

ចង់​បំបាត់​អាការៈ​ចុក​ឆ្អល់​ក្នុង​ពោះ​ក្នុង​អំឡុង​ពេល​មាន​គភ៌ ទទួលទាន​អាហារ​ទាំងនេះ

មង្គលការ 2 months ago

ប្រសិនបើ​អ្នក​ជា​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​នឹង​បាន​ដឹង​ច្បាស់​ពី​បញ្ហា​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដោយសារ​កត្តា​មជ្ឈដ្ឋាន​ខាងក្រៅ និង​ខាងក្នុង។ ដូច្នេះ ដើម្បី​ផ្ទុក​ទារក​បាន ទាំង​ចង្កេះ ត្រគាក ក្បាលពោះ ភ្លៅ...របស់​ស្ត្រី​ត្រូវ​រីក​ធំ និង​ឡើង​ទម្ងន់ ដែល​ជា​រឿង​មួយ​ធម្មតា។ លើស​ពី​នេះ​ទៀត នៅ​មាន​អាការៈ​ចុក​ពោះ​មួយ​ផ្សេងទៀត​ដែល​ស្ត្រី​ត្រូវ​ជួប​ប្រទះ ជាពិសេស​ក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ។ វា​បណ្តាល​មកពី​ការកន្ត្រាក់​នៃ​សាច់ដុំ​ស្បូន។ ដូច្នេះ អាហារ​មួយចំនួន​ខាងក្រោម​អាច​ជួយ​កាត់បន្ថយ​អាការៈ​......

ប្រភេទ​អាហារ​ពិសេសៗ​ជួយឱ្យ​បុរស​ឆាប់​បាន​ក្លាយជា​ឪពុក​ក្មេង

មង្គលការ 3 months ago

ប្រសិនបើ​អ្នក​កំពុង​ចង់​ក្លាយ​ជា​ឪពុក​ក្មេង​ឆាប់ៗ ចាប់ផ្តើម​ដំណើរការ​សុខភាព​របស់​អ្នក​ទៅលើ​អាហារ និង​ភេសជ្ជៈ ដើម្បី​បង្កើន​សមត្ថភាព​មេជីវិត។ បញ្ឈប់​ការជក់​បារី និង​ផឹក​ស្រា ហើយ​ចៀសវាង​ពី​ការប៉ះពាល់​សារធាតុ​គីមី​ក្នុង​រយៈពេល​យ៉ាងហោច​ណាស់ ៦ខែ។ ហើយ​ក៏​ត្រូវ​កាត់បន្ថយ​ការស្ទីម​ខ្លួន និង​ការស្លៀក​ខោទ្រនាប់​រឹប​តឹងពេក។ ជាតិ​ស័ង្កសី និង​អាស៊ីត​ហ្វូឡាត​ត្រូវបាន​គេ​រកឃើញ​ថា ជា​ធាតុ​ដ៏សំខាន់​សម្រាប់​សុខភាព​មេជីវិត​បុរស។ ដូច្នេះ អ្នក​គួរ​ទទួលទាន​អាហារ​ណា​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ទាំងអស់​នេះ។ ទឹកដោះគ......

តារាង​របបអាហារ​សម្រាប់​ទារក​ចាប់​ពី​ខែ​ទី ១ដល់​ខែ​ទី ១២

មង្គលការ 3 months ago

ប្រសិនបើ​អ្នក​ទើប​តែ​ក្លាយ​ជា​ម្តាយ​គេ​លើក​ដំបូង វា​ជា​រឿង​មួយ​សំខាន់​ណាស់ ដែល​ត្រូវ​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត និង​កត់ត្រា​រាល់​អាហារ​ទាំងឡាយ​ត្រូវ​ផ្តល់​ឱ្យ​កូន​របស់​អ្នក​ចាប់​តាំងពី​ខែ​ទី ១ រហូត​ដល់​ខែ​ទី ១២។ ទារក​ទើប​នឹង​កើត​មិន​អាច​រំលាយ​អាហារ​បាន​ដូច​មនុស្ស​ធំ​ឡើយ។ ជា​ការពិត​ណាស់ នេះ​ជា​ហេតុ​ទារក​គួរ​ទទួល​បាន​ការបំបៅ​ពី​ម្តាយ​តែម្យ៉ាង​គត់​រយៈពេល ២-៣ខែ។ ហើយ​យល់​ល្អ ក៏​គួរ​ចៀសវាង​ពី​ទឹកដោះគោ​ផងដែរ លុះត្រា​តែ​ទទួល​បាន​ការអនុញាតិ​ពី​វេជ្ជបណ្ឌិត។ ខាងក្រោម​នេះ​ជា​តារាង​អាហារ​ជំនួយ​ដល់​អ្នក​ក្ន......

បម្រែបម្រួល​ទឹកដោះ​ម្តាយ​ក្នុង​អំឡុងពេល​បំបៅ​ដោះ​កូន

មង្គលការ 3 months ago

ទឹកដោះ​ម្តាយ ជា​អាហារ​ដ៏​សម្បូរ​សារធាតុ​ចិញ្ចឹម​បំផុត​សម្រាប់​ទារក។ នេះ​ជា​ហេតុ​ធ្វើឱ្យ​អ្នកជំនាញ​ផ្នែក​សុខភាព​ណែនាំ​ឱ្យ​ម្តាយ​គ្រប់រូប​គួរ​បំបៅ​ដោះ​កូន។ ជា​ការពិត​ណាស់ ការបំបៅ​ដោះ​កូន​បាន​ជួយ​ច្រើន​យ៉ាង​ដល់​ទាំង​ទារក និង​ម្តាយ។ វត្តមាន​នៃ​សារធាតុ​ចិញ្ចឹម​ចាំបាច់ និង​សមាសធាតុ​ពង្រឹង​ភាពស៊ាំ​មាន​នៅក្នុង​ទឹកដោះ។ ដូច្នេះ ទារក​ត្រូវការ​ទឹកដោះ​ម្តាយ​ក្នុង ២-៣ដំណាក់កាល​ដំបូង ដើម្បី​លូតលាស់​ធំ​ធាត់។ នៅក្នុង​ដំណាក់កាល​ផ្សេងៗ​ក្នុង​ឆ្នាំ​ដំបូង បរិមាណ​ទឹកដោះ​ម្តាយ និង​សារធាតុ​ក្នុង​ទឹកដោះ​មាន​បម្រែបម្......

ប្រភេទ​អាហារ​សំខាន់ៗ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

មង្គលការ 3 months ago

រឿង​ល្អបំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​គឺ យកចិត្តទុកដាក់​លើ​អាហារ និង​កម្រិត​សកម្មភាព។ សារធាតុចិញ្ចឹម​ដើរ​តួនាទី​សំខាន់បំផុត​ចំពោះ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ។ ពិតណាស់ អ្នក​ត្រូវ​ត្រៀម​រួច​ជាស្រេច ថា​អ្វី​ដែល​ត្រូវ​ញ៉ាំ ហើយ​អ្វី​មិន​ត្រូវ​ញ៉ាំ។ ប៉ុន្តែ​ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយចំនួន​គួរ​បន្ថែម​ទៅក្នុង​របបអាហារ​របស់​អ្នក។ ចេក ចេក​ផ្តល់​សារធាតុ​ប៉ូតាស្យូម ជាតិ​សរសៃ និង​កាបូន។ វា​ជួយ​ការពារ​បេះដូង និង​ភ្នែក​របស់​អ្នក។ ហើយ​វា​ក៏​ផ្តល់​ថាមពល​ដល់​អ្នក​ផងដែរ។ ផ្លែប័រ ......

ហាម​ដាច់ខាត​ទទួលទាន​អាហារ ៨មុខ​នេះ បើ​អ្នក​មិន​ចង់​ឱ្យ​រលូត​កូន

មង្គលការ 3 months ago

អារម្មណ៍​ភ័យខ្លាចបំផុត​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​គឺ បញ្ហា​រលូត​កូន។ បញ្ហា​រលូត​កូន​អាច​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ផ្លូវចិត្ត​របស់​ស្ត្រី។ ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ពេលវេលា​មាន​ផ្ទៃពោះ ជា​ដំណាក់កាល​ងាយនឹង​រងគ្រោះបំផុត​ក្នុង​ជីវិត​របស់​ស្ត្រី។ នាង​ត្រូវ​មើលថែ​ខ្លួនឯង និង​ទារក​ក្នុង​ផ្ទៃ​ឱ្យ​បាន​ល្អបំផុត។ សូម្បីតែ​កំហុសឆ្គង​តិចតួច​ក៏​អាច​បណ្តាលឱ្យ​មាន​ផលវិបាក​បញ្ហា​សុខភាព ប៉ះពាល់ដល់​ទាំង​ម្តាយ និង​កូន។ សារធាតុចិញ្ចឹម និង​ទម្លាប់​ទទួលទាន​អាហារ​របស់​ម្តាយ ដើរ​តួនាទី​សំខាន់​ក្នុង​អំឡុងពេ......

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 2 months ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...