សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

រៀបការ​នឹងគ្នា​យូរ​ហើយ មិនទាន់​មាន​កូន​មែន​ទេ? វិធី​ទាំងនេះ​អាច​ជួយ​អ្នក​បាន

មង្គលការ 1 month ago 1.41ពាន់

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

ដើម្បី​ឱ្យ​មាន​កូន រាងកាយ​របស់​អ្នក​ត្រូវ​បង្ក​កំណើត។ នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ទាំង​បរិយាកាស និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ពោរពេញ​ទៅដោយ​ជាតិពុល ហើយ​ការចង់​មាន​កូន​ក៏​បាន​ក្លាយជា​រឿង​មួយ​ពិបាក។

នៅពេល​អ្នក​គ្រោង​នឹង​ចង់​មាន​កូន អនុវត្ត​តាម​វិធី​មួយចំនួន ដើម្បី​ជួយឱ្យ​ខ្លួនប្រាណ​អ្នក​ងាយ​នឹង​ឆាប់​មាន​កូន​លឿន។

ខាងក្រោម​នេះ​ជា​វិធី​ដ៏អស្ចារ្យ​អាច​ជួយ​ឱ្យ​អ្នក​ឆាប់​មាន​កូន៖

វិធី​ទី ១

ដំបូង ព្យាយាម​កម្ចាត់​មេរោគ​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​របស់​អ្នក​ឱ្យ​អស់។ ទទួលទាន​ដុំ​ខ្ទឹមស​តូចៗ និង​ផ្កាក្លាំពួ​ឱ្យ​បាន ១ម្តង​ក្នុង ១ថ្ងៃ។

វិធី​ទី ២

ឱ្យ​ស្វាមី​ទទួលទាន​ថ្នាំគ្រាប់​ស័ង្កសី បើសិន​គ្រូពេទ្យ​អនុញាតិ។ ជាតិស័ង្កសី​អាច​ជួយ​បង្កើន​បរិមាណ​មេជីវិត​បុរស។

វិធី​ទី ៣

ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត និង​ស្វែងរក​វិធី​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ទឹករំអិល​ត្រង់​កស្បូន។ គ្រាប់ថ្នាំ​វីតាមីន A អាច​ជួយ​ដល់​អ្នក​បាន។

វិធី​ទី ៤

ពិសារ​តែហិល ២ដង​ក្នុង ១ថ្ងៃ ហើយ​ត្រូវ​ប្រាកដ​ថា ប្រព័ន្ធ​រំលាយអាហារ​របស់​អ្នក​មាន​សុខភាព​ល្អ។

វិធី​ទី ៥

និយាយ​ថា ទេ ចំពោះ​អារម្មណ៍​តានតឹង។ សម្មាធិ ឬ​រក​វិធី​ផ្សេងៗ​ទៀត ដើម្បី​បន្ធូរ​អារម្មណ៍ និង​បំភ្លេច​រាល់​អារម្មណ៍តានតឹង​ទាំងឡាយ​ឱ្យ​អស់។

វិធី​ទី ៦

បន្ថែម​បន្លែ​ទៅក្នុង​របបអាហារ​របស់​អ្នក ដើម្បី​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ដំណើរការ​បាន​ល្អ។

វិធី​ទី ៧

ទទួលទាន​ស្លឹក​បន្លែ​បៃតង ស៊ុត និង​ត្រី ដើម្បី​ឱ្យ​ការបញ្ចេញ​អូវុល​ប្រចាំខែ​របស់​អ្នក​មក​ទៀង។

វិធី​ទី ៨

រក្សា​តុល្យភាព​ជាតិប្រៃ​ក្នុង​ខ្លួន​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ការទទួលទាន​ផ្លែឈើ បន្លែ និង​សណ្តែកបណ្តុះ​ឱ្យ​បាន​គ្រប់គ្រាន់៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...