សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

រឿង​មិនពិត​មួយចំនួន​អំពី​បបូរយោនី​ស្ត្រី​ដែល​អ្នក​មិនត្រូវ​ជឿ​ឡើយ

មង្គលការ 1 month ago 1.19ពាន់

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

ប្រសិនបើ​អ្នក​ជា​ស្ត្រី វា​ជា​រឿង​មួយ​សំខាន់ណាស់​សម្រាប់​អ្នក ដែល​ត្រូវ​យល់ដឹង​ពី​ផ្នែក​នីមួយៗ​របស់​ខ្លួនប្រាណ ដូច្នេះ អ្នក​អាច​គេចផុត​ពី​ជំងឺ ឬ​ការឆ្លង​មេរោគ​ផ្សេងៗ។ ឥឡូវ​នេះ មាន​រឿង​មិនពិត​មួយចំនួន​ទាក់ទង​នឹង​បបូរ​យោនី​របស់​ស្ត្រី ដែល​អ្នក​មិន​ត្រូវ​យកចិត្តទុកដាក់​ឡើយ។

មនុស្ស​ភាគច្រើន​ដឹង​ហើយ​ថា អ្វី​ជា​ទ្វារមាស និង​ឆ្តេញ។ តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា បបូរយោនី ជា​ផ្នែក​មួយ​នៃ​ប្រដាប់ភេទ​របស់​ស្ត្រី​សំខាន់បំផុត ដែល​អ្នក​ត្រូវ​ថែទាំ​វា​ឱ្យ​បាន​ល្អ។ ផ្នែក​ខាងក្នុង​នៃ​ទ្វារមាស មាន​ទម្រង់​ដូចជា​បបូរមាត់ ត្រូវបាន​គេ​ឱ្យ​ឈ្មោះ​ថា បបូរយោនី។

ស្ត្រី​គ្រប់រូប​ត្រូវ​រក្សា​សុខភាព និង​អនាម័យ​បបូរយោនី​នេះ​ឱ្យ​បាន​ល្អ ដើម្បី​ការពារពី​ការឆ្លង​មេរោគ និង​ជំងឺ។ ខាងក្រោម​នេះ​ជា​រឿង​មិនពិត​មួយចំនួន​អំពី​បបូរយោនី​ដែល​អ្នក​មិន​គួរ​ជឿ​ឡើយ៖

រឿង​មិន​ពិត​ទី ១

មនុស្ស​ជាច្រើន​គិត​ថា បបូរយោនី ជា​ផ្នែក​មួយ​នៃ​ទ្វារមាស ប៉ុន្តែ​តាម​កាយវិភាគសាស្ត្រ​បាន​បង្ហាញ​ថា បបូរយោនី ជា​ផ្នែក​មួយ​របស់​យោនី។

រឿង​មិនពិត​ទី ២

មនុស្ស​ជឿ​ថា រាល់​បបូរយោនី​របស់​ស្ត្រី​គ្រប់រូប​មាន​ទំហំ​ដូចគ្នា តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ ទំហំ រូបរាង និង​ពណ៌សម្បុរ​បបូរយោនី​របស់​ស្ត្រី​ម្នាក់ៗ​មិន​ដូចគ្នា​ទេ។

រឿង​មិនពិត​ទី ៣

ផ្ទុយពី​ការពិត គេ​និយាយ​ថា ឆ្លង​មេរោគ​ផ្សិត​មាន​ប្រភព​មកពី​បបូរយោនី។ មេរោគ​ផ្សិត​ចាប់ផ្តើម​កើតពី​ខាងក្នុង​រន្ធ​ទ្វារមាស។ តែ​ទោះជា​យ៉ាងណា បបូរយោនី​ក៏​អាច​ឆ្លង​មេរោគ​ដែរ។

រឿង​មិនពិត​ទី ៤

មនុស្ស​គិត​ថា បបូរយោនី និង​ឆ្តេញ ជា​របស់​តែមួយ។ តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ វា​ជា​ចំណែក​មួយ​ផ្សេងគ្នា ប៉ុន្តែ​វា​ដើរ​តួនាទី​សំខាន់​ធ្វើឱ្យ​មាន​សម្រើប​ដូចគ្នា។

រឿង​មិនពិត​ទី ៥

រឿង​មិនពិត​មួយ​ទៀត គេ​និយាយ​ថា បបូរយោនី​មិន​ចាំបាច់​ត្រូវ​សម្អាត​ឡើយ តែ​ការពិត អ្នក​ត្រូវ​រក្សា​អនាម័យ​បបូរយោនី​ឱ្យ​បាន​ល្អបំផុត ដើម្បី​ចៀសវាង​ពី​ការឆ្លង​មេរោគ​ផ្សេងៗ។

រឿង​មិន​ពិត​ទី ៦

ប្រសិនបើ​អ្នក​ជឿ​លើ​រឿង​មិនពិត​គេ​និយាយ​ថា បបូរយោនី​ត្រូវតែ​គ្មាន​រោម ដូច្នេះ​បញ្ឈប់​ការគិត​បែបនេះ​ទៀត ព្រោះ​បរិមាណ​រោម​លើ​បបូរយោនី​មិន​បាន​ប៉ះពាល់​អ្វី​ដល់​សុខភាព​អ្នក​ឡើយ។

រឿង​មិនពិត​ទី ៧

ការមើល​ឃើញ​សរសៃវ៉ែន​លើ​បបូរយោនី​បញ្ជាក់​ថា សុខភាព​វា​មិន​ល្អ។ តែ​បើសិន​អ្នក​សង្កេតឃើញ​មាន​សរសៃវ៉ែន​លើ​បបូរយោនី​របស់​អ្នក វា​ជា​រឿង​មួយ​ធម្មតា​ទេ៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...