សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

វិធីសាស្ត្រ ១០យ៉ាង​ជួយ​បង្កើន​កម្រិត IQ របស់​អ្នក

មង្គលការ 2 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

តើ​អ្នក​ប្រាថ្នា​ចង់​ឱ្យ​ខ្លួនឯង​ឆ្លាត ហើយ​ពូកែ​ធ្វើអ្វីៗ​គ្រប់យ៉ាង​បាន​ល្អប្រសើរ​ដែរ​ទេ?

ជា​ការពិតណាស់ មនុស្ស​ម្នាក់ៗ​មាន​កម្រិត​ភាពឆ្លាត​ខុសៗ​គ្នា។ សូម្បីតែ​មនុស្ស ២នាក់​បងប្អូន​ឈាម​តែមួយ ក៏​មាន​កម្រិត IQ មិន​ដូចគ្នា​ដែរ។

តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ នៅក្នុង​ពិភពលោក​ប្រណាំងប្រជែង​សព្វថ្ងៃ IQ ដើរ​តួនាទី​សំខាន់​ទាំង​នៅ​សាលា និង​កន្លែង​ធ្វើការ...។

មាន​វិធី​សាមញ្ញៗ​មួយចំនួន អ្នក​អាច​អនុវត្ត​តាម ដើម្បី​បង្កើន​កម្រិត IQ របស់​អ្នក៖

វិធី​ទី ១

ដំបូង អ្នក​ត្រូវ​ដឹងពី​ការពិត​ខ្លួនឯង​សិន​ថា កោសិកា​ខួរក្បាល​របស់​អ្នក​អាច​រីកចម្រើន​លូតលាស់​បាន នៅពេល​អ្នក​ប្រើ​សមត្ថភាព ដើម្បី​ពង្រឹង IQ។

វិធី​ទី ២

វិធី​បង្កើន IQ និង​ជំនាញ​ចេះដឹង​មួយទៀត​គឺ ត្រូវ​ទទួលទាន​អាហារ​សម្បូរ​សារធាតុចិញ្ចឹម។ កោសិកា​ខួរក្បាល​ត្រូវការ​សារធាតុចិញ្ចឹម​បាន​ល្អ ដើម្បី​ស្រូប​យក និង​ផ្ទុក​ព័ត៌មាន​បាន​ប្រសើរ។

វិធី​ទី ៣

ការធ្វើ​លំហាត់ប្រាណ​បាន​ទៀងទាត់​ក៏​អាច​ជួយ​បង្កើន IQ របស់​អ្នក​ដែរ ព្រោះ​វា​ធ្វើឱ្យ​លំហូរឈាម​ក្នុង​ខួរក្បាល​ដើរ​បាន​ស្រួល។

វិធី​ទី ៤

យោង​តាម​ការសិក្សា​បាន​ឱ្យដឹង​ថា ការឧស្សាហ៍​សម្មាធិ​ក៏​អាច​ជួយ​បង្កើន​កោសិកា​លូតលាស់​ក្នុង​ខួរក្បាល ដូច្នេះ​កម្រិត IQ របស់​អ្នក​នឹង​កើនឡើង។

វិធី​ទី ៥

ការលេង​ហ្គេម​ដូចជា ខ្វែង​ពាក្យ ផ្គុំ​រូប ហ្គេម​ចងចាំ...ក៏​អាច​បង្កើន IQ ការគិត​បាន​ច្រើន នៅពេល​អ្នក​លេង​វា​ញឹកញាប់។

វិធី​ទី ៦

វិធី​បង្កើន​ការចងចាំ​មួយទៀត​គឺ ត្រូវ​អាន​សៀវភៅ​គួរឱ្យ​ទាក់ទាញ ឬ​មើល​ឯកសារ​ប្រើ​គំនិត អាច​ជួយ​ឱ្យ​កោសិកា​ខួរក្បាល​សកម្មឡើង។

វិធី​ទី ៧

វិទ្យាស្ថាន​ស្រាវជ្រាវ​បាន​រកឃើញ​ថា ការអនុវត្ត​លំហាត់ប្រាណ​ចលនា​បេះដូង​ដូចជា ការរត់ រត់ត្រឹកៗ...ឱ្យ​បាន​ទៀងទាត់ ក៏​អាច​ជួយ​បង្កើន IQ របស់​អ្នក​ដែរ។

វិធី​ទី ៨

ទទួលទាន​អាហារ​ដែល​សម្បូរ​វីតាមីន C ដូចជា ក្រូច និង​ផ្លែឈើ​ជូរៗ​ជាច្រើន​ផ្សេង​ទៀត ព្រោះ​វីតាមីន C ពិតជា​សំខាន់ណាស់​សម្រាប់​សុខភាព​ខួរក្បាល។

វិធី​ទី ៩

ការសិក្សា​ពី​ជំនាញ​ថ្មីៗ​ដែល​អ្នក​ចាប់អារម្មណ៍​ដូចជា ការច្រៀង រាំ គូរ​គំនូរ...អាច​ជួយ​បង្កើន​កម្រិត IQ របស់​អ្នក។

វិធី​ទី ១០

ការជក់​បារី​នឹង​ប៉ះពាល់ដល់​កោសិកា​ខួរក្បាល កាត់បន្ថយ IQ របស់​អ្នក ដូច្នេះ​ការបញ្ឈប់​ទម្លាប់​នេះ អាច​ជួយ​ឱ្យ IQ អ្នក​ប្រសើរ​ឡើង៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 month ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 1 month ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...