សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

វិធី​ការពារ​បបូរមាត់​អ្នក​ពី​ការប្រេះ ស្ងួត​ក្នុង​រដូវ​រងារ​នេះ

មង្គលការ 2 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

រដូវ​រងារ​អាច​ជា​ពេលវេលា​បំផ្លាញ​ស្បែក សក់ និង​បបូរមាត់​របស់​អ្នក។ ខ្យល់​ត្រជាក់ និង​បរិយាកាស​ស្ងួត​អាច​ធ្វើឱ្យ​ស្បែក និង​សក់​របស់​អ្នក​ជួប​បញ្ហា​ធំ។ បញ្ហា​ទូទៅ​ដែល​មនុស្ស​រាល់គ្នា​តែង​ជួបប្រទះ​ក្នុង​រដូវរងារ​គឺ បបូរមាត់​ស្ងួត ហើយ​ប្រេះ។ ខាងក្រោម​នេះ​ជា​វិធី​ការពារ​បបូរមាត់​ក្នុង​រដូវ​ត្រជាក់៖

យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា ស្បែក​បបូរមាត់​ងាយនឹង​ស្ងួត​ច្រើនជាង​ស្បែក​ដទៃទៀត​លើ​រាងកាយ ១០ដង។ ដូច្នេះ វា​ជា​រឿង​មួយ​សំខាន់​ខ្លាំងណាស់​សម្រាប់​អ្នក ដែល​ត្រូវ​ថែទាំ​បបូរមាត់​ឱ្យបាន​ល្អ ចៀសវាង​ពី​ការឈឺចាប់​ដោយសារ​ប្រេះ​បបូរមាត់។

១. ខាត់​ស្បែក​បបូរមាត់

អ្នក​គួរតែ​ខាត់ស្បែក​បបូរមាត់​របស់​អ្នក​ឱ្យបាន​យ៉ាងហោចណាស់ ១ម្តង​ក្នុង ១សប្តាហ៍។ ការខាត់​ស្បែក​បបូរមាត់​អាច​កម្ចាត់​កោសិកា​ស្បែក​ងាប់ កោសិកា​ប្រេះ​បាន​យ៉ាងងាយ។ ធ្វើ​បែប​នេះ ស្បែក​អ្នក​នឹង​មើលទៅ​ស្រស់ស្រាយ ហើយ​ស្អាត។ យក​ស្ករស​លាយ​ជាមួយ​ទឹកឃ្មុំ។

២. បញ្ឈប់​ការជក់​បារី

អ្នក​គួរ​បញ្ឈប់​ការជក់​បារី ព្រោះ​ការជក់​បារី​ញឹកញាប់​អាច​បណ្តាលឱ្យ​បបូរមាត់​ស្ងួត ស្តើង។ ទោះជា​យ៉ាងណា ជួនកាល ការជក់​បារី​យូរៗ​ទៅ អាច​នាំឱ្យ​កើត​ជំងឺ​មហារីក​បបូរមាត់។

៣. លាប​ទឹកឃ្មុំ​នៅពេល​យប់

អ្នក​គួរ​ការពារ​បបូរមាត់​អ្នក​នៅពេល​យប់ ព្រោះ​វា​អាច​ស្ងួត ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង។ ទឹកឃ្មុំ ជា​មិត្ត​ដ៏ល្អបំផុត​នៅក្នុង​រដូវ​រងារ វា​មិន​ត្រឹមតែ​ជួយ​ផ្តល់​ជាតិសំណើម​ដល់​ស្បែក​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​ជាតិទឹក​ឱ្យ​បបូរមាត់​អ្នក​ពេញ​មួយ​ថ្ងៃ​ទៀតផង។

៤. កុំ​ខាំ​បបូរមាត់

អ្នក​ត្រូវ​ចៀសវាង​ការខាំ​បបូរ​មាត់ ព្រោះ​វា​នឹង​ធ្វើឱ្យ​របក​ស្បែក​ស្ងួត និង​ឈាម​បបូរមាត់​ដោយសារ​ប្រេះខ្លាំង។ ការលិត​ក៏​គួរ​ចៀសវាង​ដែរ ព្រោះ​ទឹកមាត់​នឹង​នាំយក​ជាតិសំណើម​ពី​បបូរមាត់​អ្នក ហើយ​នេះ​ជា​ហេតុ​ធ្វើឱ្យ​បបូរមាត់​ឆាប់​ប្រេះ​ក្នុង​រដូវ​រងារ។ គួរ​ដាក់​ក្រែម​តាម​ខ្លួន និង​ឧស្សាហ៍​លាប​វា​ឱ្យ​បាន​ញឹកញាប់។

៥. កម្ចាត់​បញ្ហា​បបូរមាត់​ស្ងួត​តាម​បែប​ធម្មជាតិ

អ្នក​អាច​ប្រើ​ទឹក​ក្រូចឆ្មា ទឹកឃ្មុំ បឺរ ត្រសក់ ស្ករស គ្លីសេរីន​ជាមួយ​ទឹកឃ្មុំ ទឹកកុលាប​ជាមួយ​ទឹកឃ្មុំ និង​សមាសធាតុ​ជាច្រើន​ផ្សេងទៀត សុទ្ធតែ​អាច​ការពារ​បបូរមាត់​អ្នក​បាន​ក្នុង​ខែ​រងារ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 month ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 1 month ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...