សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

លំហាត់ប្រាណ​ខ្លាំងពេក​ធ្វើឱ្យ​មេជីវិត​ក្នុង​ទឹកកាម​បុរស​ថយចុះ

មង្គលការ 1 week ago 537

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188BET

វា​ជា​រឿង​មួយ​ទូទៅ​ទៅហើយ ដែល​បុរសៗ​ភាគច្រើន​សព្វថ្ងៃ​នេះ​ចូលចិត្ត​ហាត់ប្រាណ​ញឹកញាប់ ដូច្នេះ​ពួកគេ​អាច​រក្សា​សុខភាព និង​ភាពរឹងមាំ​បាន​ល្អ ព្រមទាំង​មាន​រាង​ស្អាត។ តើ​ការធ្វើ​លំហាត់ប្រាណ​ជ្រុល​អាច​ធ្វើឱ្យ​បរិមាណ​មេជីវិត​ក្នុង​ទឹកកាម​បុរស​ថយចុះ​ដែរ​ទេ?

ឥឡូវ​នេះ យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា ការធ្វើ​លំហាត់ប្រាណ ជា​ទម្លាប់​សុខភាព​មួយ អាច​ជួយ​ការពារ​ពី​ជំងឺ​ផ្សេងៗ និង​រក្សា​សុខភាព​បាន​ប្រសើរ ធ្វើឱ្យ​រាងកាយ​អ្នក​មាំមួន។

តែ​ទោះបី​ជា​យ៉ាងណា ដូច​ពាក្យ​គេ​និយាយ​ថា អ្វី​ក៏ដោយ​ឱ្យ​តែ​ច្រើនខ្លាំង​ពេក​ពិតជា​មិន​ល្អ​ឡើយ។ ដូច្នេះ ការសិក្សា​កាលពី​ថ្មីៗ​នេះ​បាន​រកឃើញ​ថា ការធ្វើ​លំហាត់ប្រាណ​ខ្លាំងពេក​បណ្តាលឱ្យ​បរិមាណ​មេជីវិត​ក្នុង​ទឹកកាម​អន់ថយ​ចុះ នាំឱ្យ​កើត​បញ្ហា​គ្មាន​កូន។

អត្ថបទ​ខាងក្រោម​នេះ​នឹង​បង្ហាញពី​ការពិត​ដល់​អ្នក​ឱ្យ​បាន​ដឹង៖

ការពិត​ទី ១

អ្នកស្រាវជ្រាវ​បាន​សិក្សា​លើ​បុរស​សុខភាព​ល្អ និង​រៀបការ​រួច​ចំនួន ២៦១នាក់ នៅ​ចន្លោះ​អាយុ​ពី ២៥-៤៥ឆ្នាំ។ ពួកគេ​ទាំងអស់​ជា​ប្រធានបទ​នៃ​ការស្រាវជ្រាវ។

ការពិត​ទី ២

បុរស​ទាំង ២៦១នាក់​នេះ​ត្រូវបាន​គេ​បែងចែក​ជា ២ក្រុម។ ក្រុម ១ ជា​ក្រុម​ចូលរួម​ការធ្វើ​លំហាត់ប្រាណ​ធ្ងន់ ស្របពេល​ដែល​ក្រុម ២ អនុវត្ត​លំហាត់ប្រាណ​ល្មមៗ។

ការពិត​ទី ៣

លំហាត់ប្រាណ​ល្មម​គឺ ការដើរ ឬ​រត់​ត្រឹកៗ​រយៈពេល​ប្រហែល ៣៥នាទី​ជារៀងរាល់​ថ្ងៃ រយៈពេល ១២សប្តាហ៍។

ការពិត​ទី ៤

លំហាត់ប្រាណ​ធ្ងន់ៗ ដោយ​ការខំ​រត់​លឿនបំផុត​រយៈពេល ៥០-៦០ នាទី​ជារៀងរាល់​ថ្ងៃ រយៈពេល ១២សប្តាហ៍។

ការពិត​ទី ៥

រយៈពេល ១២សប្តាហ៍​បាន​បញ្ចប់ គេ​បាន​វិភាគ​លើ​មេជីវិត​ក្នុង​ទឹកកាម​បុរស ក្រោយពេល​ប្រមូល​យក​គំរូ​មេជីវិត​របស់​បុរសៗ​ទាំង ២ក្រុម​នៅ​បន្ទប់​ពិសោធន៍ ដើម្បី​ពិនិត្យ​មើល​បរិមាណ​មេជីវិត។

ការពិត​ទី ៦

ក្រោយ​ពេល​ធ្វើ​វិភាគ​មេជីវិត​រួច អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា ក្រុម​បុរស​ដែល​ចូលរួម​ហាត់ប្រាណ​ធ្ងន់ មាន​បរិមាណ​មេជីវិត​ទាបជាង​ក្រុម​បុរស​ទី ២។

ការពិត​ទី ៧

អ្នកស្រាវជ្រាវ​បាន​និយាយ​ថា មូលហេតុ​បរិមាណ​មេជីវិត​ធ្លាក់ចុះ ដោយសារ​បាត់បង់​សារធាតុ​ចិញ្ចឹម និង​ទម្ងន់​ច្រើន​ខ្លាំងពេក៕


  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

នាវាចម្បាំង​ទំនើបបំផុត​របស់​អង់គ្លេស​នឹង​ត្រូវបាន​សាងសង់ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​នេះ

ឃុន ហ្លួង 4 weeks ago 2.77ពាន់
នាវាចម្បាំង​ទំនើបបំផុត​របស់​អង់គ្លេស​នឹង​ត្រូវបាន​សាងសង់ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​នេះ

ការផលិត​នាវា​ចម្បាំង​ទំនើបបំផុត​របស់​ពិភពលោក​នឹង​ត្រូវ​ចាប់ផ្តើមឡើង​ក្នុង​ពេល​...

ក្រុមហ៊ុន Disney បង្កើត​មនុស្សយន្ត Na'avi ជា​មនុស្ស​អវតាឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូល​ក្នុង​ឧទ្យាន

ឃុន ហ្លួង 1 month ago 3.24ពាន់
ក្រុមហ៊ុន Disney បង្កើត​មនុស្សយន្ត Na'avi ជា​មនុស្ស​អវតាឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូល​ក្នុង​ឧទ្យាន

រយៈពេល ៧ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ចេញ​ផ្សាយ​រឿង​មនុស្ស​អវតា​របស់​លោក James Camer...